ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter
សន្សំសំចៃអគ្គីសនី
ម៉ាស៊ីនបោក Smart Inverter របស់ក្រុមហ៊ុន LG ដំណើរដោយម៉ាស៊ីនដ៏ឈ្លាសវៃ Smart Inverter ដែលផ្តល់នូវការសន្សំសំចៃអគ្គីសនីខ្ពស់។ Inverter គឺជាបច្ចេកវិទ្យាសន្សំសំចៃថាមពលដែលជួយបំបាត់ការខ្ជះខ្ជាយថាមពល និងគ្រប់គ្រងថាមពលប្រកបដោយប្រសិទិ្ធភាព ដែលសន្សំសំចៃភ្លើងបានរហូតដល់ 36% និងបានធ្វើតេស្តដោយ VDE Testing & Certification Institute។
អ្វីដែលគួរអោយកត់សំគាល់គឺម៉ាស៊ីនបោកវាឈប់ដំណើរការដោយខ្លួនឯងបន្ទាប់ពីវាបានបញ្ចប់ការបោកគក់ដើម្បីសន្សំសំចៃភ្លើង។
ហើយវាក៏មានចលនាបង្វិលបួនប្រភេទខុសគ្នាផងដែរ។ ប្រសិនបើអាកាសធាតុក្តៅយើងអាចធ្វើអោយចលនាបង្វិលលឿនសន្សំពេលវេលានិងអគ្គីសនីហើយការបោកគក់របស់យើងវានឹងស្ងួតលឿន។
លើសពីនេះទៅទៀតវាក៏មានជម្រើសចលនាបង្វិលមធ្យមនិងខ្លាំងក៏ដូចជា "ខ្យល់ស្ងួត" ។ ខ្យល់ស្ងួតនេះគឺសម្រាប់ពេលដែលមានភ្លៀងធ្លាក់ដែលអាចអោយយើងហាលខោអាវរបស់យើងនៅខាងក្នុងផ្ទះហើយវានៅតែស្ងួតព្រោះវាស្ទើរតែស្ងួតទៅហើយ!
ការបោកគក់កាន់តែប្រសើរឡើង
ម៉ាស៊ីនបោកនេះវាមានមុខងារ Smart Motion ដែលមានចលនាបីផ្សេងគ្នាដូចជា (រំញ័រ វិលជុំ ហើយនិង យោលទៅមក) ដូចច្នេះការបោកគក់សំលៀកបំពាក់របស់យើងកាន់តែប្រសើរឡើង។
រីឯមុខងារ Turbo DrumTm វិញសម្លៀកបំពាក់និងទទួលបានការលាងសំអាតដ៏អស្ចារ្យមួយដែលកំចាត់ ស្នាមប្រឡាក់ និងធូលីកខ្វក់ ដោយសារតែការបាញ់ទឹកដ៏ខ្លាំងនៃធុងបង្វិលដែលបាញ់ពីទិសផ្សេងគ្នា។
សម្លៀកបំពាក់របស់យើងដែលចេញពីម៉ាស៊ីនបោកមកវាកាន់តែស្អាតខណៈពេលដែលដំណើរការលាងសម្អាតថ្នមៗលើសម្លៀកបំពាក់របស់យើង។
សន្សំសំចៃទឹក
ការសន្សំសំចៃទឹកពិតជាមានសារះសំខាន់មែនទែនសំរាប់បច្ចុប្បន្ននេះហើយម៉ាស៊ីនបោកគក់នេះវិញ ប្រើប្រាស់បរិមាណទឹកដែលវាត្រូវការទៅតាមបរិមាណខោអាវដែលយើងផ្ទុកក្នុងម៉ាស៊ីនតែប៉ុណ្ណោះ។
សំលេងស្ងាត់ល្អនិងប្រើបានយូរ
ស្ទើរមិនគួរអោយជឿថាម៉ាស៊ីនបោកនេះវាដំណើរការក្នុងសំលេងស្ងាត់ល្អយ៉ាងនេះទេ ។ ម៉ូទ័រ Smart Inverter រក្សារកម្រិតសំលេងស្ងាត់ល្អត្រឹមតែ 45db តែប៉ុណ្ណោះហើយវាក៏ធ្វើអោយប្រាកដដែរថា វាមានរំញ័រតិចបំផុត។
ម៉ាស៊ីនបោកគក់គឺប្រឆំាងនឹងឆាំងការសឹករិចរឹលជាមួយសារធាតុ BMC* ដែលការពារម៉ាស៊ីនពីធូលីសំណើមនិងសត្វល្អិតផ្សេងៗ។ ហើយវាក៏មានការធានារយះពេល 10 ឆ្នាំទៅលើម៉ូទ័រផងដែរ៕





