ហេតុអ្វីអាជីវកម្មនៅកម្ពុជាសព្វថ្ងៃ ត្រូវការទីផ្សាបែបឌីជីថលជាចាំបាច់?​



ខណៈពេលដែលអ្នកទាំងអស់គ្នាកំពុងតែអានអត្ថបទនេះ ក៏ជាខណៈពេលដែលអ្នកកំពុងតែរស់ នៅយ៉ាងជិតស្និតជាមួយបច្ចេកវិទ្យាបែបឌីជីថលដែរ។ មកដល់សម័យបច្ចេកវិទ្យានេះ តើមានប្រជាជនយើងប៉ុន្មានភាគរយ ដែលគ្មានទូរស័ព្ទដៃទំនើប គ្មានគណនីហ្វេសប៉ុក (Facebook) រឺក៏មិនស្គាល់បណ្តាញសង្គម យូធូប (Youtube)? ទាំងនេះ សុទ្ធតែជាផ្នែកមួយនៃរបៀបរស់នៅបែប ឌឺជីថល របស់យើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្ន។ ជ្រុងសង្គមមួយនេះបានទទួលប្រជាប្រិយភាព មួយថ្ងៃច្រើនជាងមួយថ្ងៃ ព្រោះវាជាទីកន្លែងដែល មនុស្សទូទៅ អាចស្វែងរក ពត៌មាន ចំនេះដឹង និងការកំសាន្តផ្សេងៗ ដោយងាយស្រួលបំផុត។ ទាំងនេះក៏មានន័យថា ទូរស័ព្ទដៃ អីុនធើនិត និងគេហ៍ទំព័រដែលជាបណ្តាញសង្គម បានក្លាយទៅជា តំរូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃរបស់យើង។ ដោយសារនៅលើប្រព័ន្ធឌីជីថលនេះ បានក្លាយជាជីប្រជំុជននៃមនុស្សគ្រប់ប្រភេទ មកពីគ្រប់ ទីកន្លែង វាបានក្លាយជាចំនុចប្រសព្វថ្មី ដែលពោពេញដោយសក្តានុពល សំរាប់អាជីវកម្ម ក្នុងការស្វែងរកអតិថិជនគោលដៅរបស់ខ្លួន។ ប៉ុន្តែដើម្បីទទួលបានលទ្ធផលល្អបំផុត ប្រសិទ្ធភាពខ្ពស់បំផុត អ្នកក៏ត្រូវការចំនេះដឹង និង គន្លឺះល្អបំផុត សំរាប់អនុវត្តផែនការ ទីផ្សាររបស់អ្នកលើបណ្តាញឌីជីថលនេះ។ ដោយហេតុដូច្នេះ ទើបវិស័យនេះទទួលបាន ការចាប់អារម្មណ៍ខ្លាំងពីសំណាក់ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា។ វាគ្មិនជំនាញរបស់ ASEAN BUSINESS SCHOOL ពីររូបគឺ កញ្ញ Muskan Singh និង លោក ស្រ៊ុន ម៉េងគៀង នឹងជួបគ្នាក្នុងវគ្គបណ្តុះបណ្តាលនេះ ដើម្បីបកស្រាយ និង ចែករំលែក ចំនេះដឹង គន្លឺះសំខាន់ៗ សំរាប់ការអនុវត្តផែនការទីផ្សាររបស់អាជីវកម្មរបស់អ្នកលើបណ្តាញឌីជីថល ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ កញ្ញា Muskan Singh គឺជាអ្នកជំនាញអាជីពលើវិស័យឌីជីថលនេះ មកពីប្រទេសឥណ្ឌា។ កញ្ញាមានបទពិសោធន៍ច្រើនទាំងក្នុងតំបន់ និងលក្ខណៈអន្តរជាតិ ក្នុងការរៀបចំ និងអនុវត្តផែនការទីផ្សារបែបឌីជីផលនេះ។ កញ្ញាមានវិធីសាស្ត្រ និងគន្លឺះពិសេសៗជាច្រើន សំរាប់គោលដៅផ្សេងគ្នាក្នុងការធ្វីទីផ្សារតាមប្រព័ន្ធឌីជីថលនេះ។ ក្នុងនោះកញ្ញានឹងចែករំលែកពី របៀបធ្វើទីផ្សារដើម្បីកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម ការធ្វើទីផ្សារសំរាប់ស្វែងរកអតិថិជនគោលដៅ និង ការធ្វើទីផ្សារសំរាប់ពង្រីកការលក់។ ចំណែក លោក ស្រ៊ុន ម៉េងគាង វិញតាមរយៈអាជីពការងារ របស់លោកជាងមួយទស្សវត្ត ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាទាំងផ្អែកទូរទស្សន៍ ការបោះពុម្ពផ្សាយ និងផ្នែកឌីជីថល លោកមានបទពិសោធន៍ និងការស្វែងយល់ខ្ពស់ ពីស្ថានភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកមានលទ្ធភាពពិសេស និងភាពច្នែប្រឌិតខ្ពស់ក្នុងការ រួមផ្សំយុទ្ធសាស្រ្តទីផ្សារឌីជីថលផ្សេងគ្នា ដើម្បីស្វែងរក និងទាក់ទាញ អតិថិជនគោលដៅអោយបានជោគជ័យ ខណៈមិនចាំបាច់ ចំនាយលើសលុប។ វគ្គបណ្តុះបណ្តាលនេះ ជាកម្មវិធីសិក្សាដ៏អស្ចារ្យមួយដែលអ្នកចូលរួម នឹងទទួលបានចំនេះដឹង គន្លឺះក្នុងការអនុវត្តន៍ និង ការទំនាក់ទំនងជាមួយវាគ្មិនជំនាញរបស់យើង សំរាប់ការអភិវឌ្ឍអាជីវកម្មរបស់អ្នកទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត់។ សំរាប់ពត៌មានបន្ថែមទាក់ទងនឹង វគ្គបណ្តុះបណ្តាលនេះ អ្នកអាចមើលនៅក្នុង ផ្ទាំងផ្សព្វផ្សាយខាងក្រោម៖
X
5s