អគ្គនាយក នាយកប្រតិបត្ត ប្រធានផែ្នកធនធានមនុស្ស ប៉ះគ្នា នៅវេទិកាធនធានមនុស្សកម្ពុជា​



វេទិកាអ្នកគ្រប់គ្រងធនធានមនុស្សកម្ពុជាដែលនឹងប្រព្រឹត្ត​​​នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨ បានអញ្ជើញវាគ្មិន បីរូប សំខាន់ៗដូចជា Mr. Noel O. Furrer នាយកគ្រប់គ្រងទូរទៅរបស់សណ្ឋាគារ Sun and Moon, Urban Hotel អ្នកស្រី ឡេង សុម៉ាលី នាយិកាប្រតិបត្តរបស់ក្រុមហ៊ុន ប្រូវិតា និងធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំលើការគ្រប់គ្រងធនធានមនុស្ស ក្នុងក្រុមហ៊ុនល្បីៗមួយចំនួន ព្រមទាំងលោក ម៉ាត់ សាដាត ប្រធានគ្រប់គ្រងធនធានមនុស្ស របស់ធនាគារ ANZ Royal មកពិភាក្សាចែករំលែកលើប្រធានបទ “តើផ្នែកគ្រប់គ្រងធនធានមនុស្សផ្តល់គុណតម្លៃអ្វីខ្លះដល់ស្ថាបន?" យោងទៅតាមការពន្យល់របស់អ្នកសម្របសម្រួលវេទិកា កញ្ញា សែ សម្ជស្ស បានឲ្យដឹងថា ការអញ្ជើញវាគ្មិនល្បីៗបីរូប ដែលមានតួនាទីធំៗផ្សេងៗគ្នា ចូលរួមទៅលើប្រធានបទនេះ គឺយើងចង់ចែករំលែក ថាតើអគ្គនាយកក្រុមហ៊ុនមានការររំពឹងទុកអ្វីខ្លះក្នុងនាមជាអ្នកគ្រប់គ្រងស្ថាប័ន ហើយនាយកប្រតិបត្តិ និងចែករំលែកទៅលើការអនុវត្តការងារជាក់ស្តែងដែលត្រូវការឲ្យផ្នែកធនធានមនុស្សគាំទ្រ ហើយសម្រាប់នាយកផ្នែកធនធានមនុស្ស និងនិយាយអំពីផែនការយុទ្ឋសាស្ត្ររបស់ផ្នែកធនធានមនុស្ស ក្នុងការជួយដល់អគ្គនាយក ដើម្បីឲ្យសម្រេចនូវគោលដៅយុទ្ឋសាស្ត្ររបស់ក្រុមហ៊ុន។ វេទិកានេះមិនមែនវគ្គបំពាក់បំប៉នទ្រឹស្តីនោះទេ មានន័យថាពួកគាត់ នឹងមកចែករំលែកថាតើត្រូវធ្វើយ៉ាងណាចំពោះបញ្ហាដែលប្រឈមក្នុងការអនុវត្តន៍របស់ផ្នែកធនធានមនុស្ស សម្រាប់ការជួយគាំទ្រដល់ធុរកិច្ចក្រុមហ៊ុន ដោយយកមកដាក់លើតុដើម្បីពិភាក្សាគ្នាតែម្តង។ ហើយអ្នកចូលរួម នឹងទទួលបាននូវផលប្រយោជន៍សម្រាប់ការអនុវត្តន៍ការងារផ្ទាល់ជាក់ស្តែង និងធ្វើអោយប្រសើរឡើងដល់ការងាររបស់អ្នកគ្រប់គ្រងធនធានមនុស្សក៏ដូចជា ស្ថាប័នទាំងមូលតែម្តង។ ក្នុងនាមជាអ្នកសម្របសម្រួលវេទិកាអ្នកគ្រប់គ្រងធនធានមនុស្សកម្ពុជា កញ្ញា សែ សម្ជស្ស សូមថ្លែងអំណរគុណចំពោះការចូលរួមសហការ រៀបចំដោយសមាគមគ្រឹះស្ថានមីក្រូហិរិញ្ញវត្ថុកម្ពុជា សមាគមនិសិត្សបច្ចកវិទ្យាអាស៊ី ព្រមទាំងដៃគូរសហការនានា ជាពិសេសសារព័តមានអេឡិចត្រូនិច BizKhmer ដែលបានចូលរួមរៀបចំជាមួយវេទិកាអ្នកគ្រប់គ្រងធនធានមនុស្សកម្ពុជា ។ ប្រធានបទនេះមានសារៈសំខាន់ណាស់ដែលត្រូវការធាតុផ្សំពិសេសចេញពីការរំពឹងទុករបស់អគ្គនាយក នាយកប្រតិបត្តិ ក្នុងការអនុវត្តការងារ និងផ្នែកធនធានមនុស្សផ្ទាល់តែម្តង។ ដើម្បីជ្រាបច្បាស់ សូមត្រៀមខ្លួនចូលរួម ក្នុងវេទិកានេះទាំងអស់គ្នា សម្រាប់ស្រង់យកបទពិសោធន៍មកអភិវឌ្ឍន៍តាមការជាក់ស្តែង។ សូមទំនាក់ទំនងចូលរួមតាមរយៈទូរស័ព្ទលេខ 012 846 222 | 069 900 995
X
5s