អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះត្រូវបានចុះក្នុងបញ្ជីជម្រើសដំបូងនៃពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Property Guru
ការអភិវឌ្ឍ និងការឌីស្សាញដ៏មានភាពលេចធ្លោនឹងត្រូវបានទទួលស្គាល់ក្នុងពិធីលៀងសាយភោជន៍ប្រចាំឆ្នាំលើកទីបីនៅរាជធានីភ្នំពេញ
• ជើងខ្លាំងកាលពីឆ្នាំមុន បុរីប៉េង ហួត គ្រុប បានជាប់ឈ្មោះ 16 ដង ដែលច្រើនជាងអ្នកអភិវឌ្ឍន៍ដទៃទៀត
• ការទទួលស្គាល់សម្រាប់អគារប្រើប្រាស់ចម្រុះសម្រាប់រាជធានីភ្នំពេញ និងក្រុងព្រះសីហនុ
• ស្ថាបត្យករវ័យក្មេងត្រូវប្រកាសឈ្មោះនៅក្នុង Cambodia’s Real Estate Personality of the Year
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2018
គណៈកម្មការវាយតម្លៃឯករាជ្យនៃកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru បាននិយាយ ដោយបង្ហាញអំពីឈ្មោះអ្នកជាប់ក្នុងបញ្ជីជម្រើសដំបូងសម្រាប់កម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru តំណាងដោយ ក្រុមហ៊ុន KHI ។
ពានរង្វាន់មានទាំងអស់ជាង 20 ប្រភេទ មានលក្ខណៈពិសេសផ្សេងៗគ្នា រួមមានបញ្ជីបេក្ខជនឆ្នើមផងដែរ។ បុរី ប៉េង ហួត គ្រុប ជាអ្នកដែលបានឈ្នះពីរលើករួចមកហើយនូវពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ហើយឆ្នាំនេះ ទទួលបាន 16 កន្លែងនៅក្នុងបញ្ជីជម្រើសដំបូង ដែលមានចំនួនច្រើនជាងអ្នកអភិវឌ្ឍន៍ផ្សេងទៀត។ អ្នកអភិវឌ្ឍន៍ Greater Euro Ville ក្នុងគម្រោងប្រើប្រាស់ចម្រុះទទួលបាន 5 រង្វាន់សម្រាប់ការអភិវឌ្ឍន៍ និង 10 រង្វាន់ក្នុងប្រភេទឌីស្សាញ បូកនឹងការស្ងើចសរសើរពិសេសសម្រាប់គំនិតផ្ដួចផ្ដើមអំពីទំនួលខុសត្រូវសង្គម។
លំដាប់ទីពីរគឺក្រុមហ៊ុន LIXIN Construction ដែលបានសាងសង់អគារប្រើប្រាស់ចម្រុះឈ្មោះ CEO KT Pacific នៅក្នុងខណ្ឌ 7 មករា រាជធានីភ្នំពេញ។ គម្រោងដែលមានការសហការគ្នារវាង KT Pacific Group និង LIXIN Group មានបំណងក្លាយជាអគារស្នាក់នៅ និងពាណិជ្ជកម្ម ដ៏ឆ្នើមមួយនៅក្នុងរាជធានីភ្នំពេញ។
ជាមួយនឹងការទទួលបានរង្វាន់ចំនួន 6 ក្រុមហ៊ុន Parkway Investment Co., Ltd. បានជាប់លំដាប់ថ្នាក់លេខបី។ ជាប្រភេទអគារការិយាល័យទំនើបផង និងជាខុនដូក្នុងតម្លៃសមរម្យផង គម្រោង Parkway ស្ថិតនៅក្នុងខណ្ឌទួលគោក ក្រុមហ៊ុនប្រើស្ថាបត្យកម្មកម្ពុជារួមផ្សំជាមួយភាពទំនើបនៅក្នុងការអភិវឌ្ឍន៍។
ក្រុមហ៊ុនអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះមួយទៀតដែលជាប់ក្នុងបញ្ជីគឺ KHCN Investment and Development Co., Ltd., ដែលមានរង្វាន់បី The Seagate Suite នៅក្រុងព្រះសីហនុ នៅក្រោយមជ្ឈមណ្ឌលភ្នំពេញដែលទទួលរង្វាន់ជាច្រើនកាលពីឆ្នាំមុន ទទួលបានរង្វាន់បួននៅឆ្នាំ 2018 ។
វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាកំពុងមានភាពសកម្មយ៉ាងខ្លាំង ដោយឃើញថា មានការកើនឡើង 22% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការវិនិយោគលើវិស័យសំណង់កាលពីឆ្នាំមុនៗ ធ្វើឲ្យតម្លៃដីកើនឡើង ហើយប្រែក្លាយភ្នំពេញពីរាជធានីអគារទាប ទៅជាមជ្ឈមណ្ឌលអគារខ្ពស់។
“ឧស្សាហកម្មអចលនទ្រព្យពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា។ កាលពីឆ្នាំថ្មីៗនេះ ភ្នំពេញបានវិវឌ្ឍយ៉ាងឆាប់រហ័ស ទាក់ទាញអ្នកវិនិយោគធំៗមកពីជុំវិញតំបន់ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា និងក្នុងវិស័យសំណង់។ នៅដំណាច់ឆ្នាំ 2017 ប្រទេសចិនបានក្លាយជាអ្នកវិនិយោគធំជាងគេបង្អស់ បន្ទាប់មកគឺកូរ៉េ ជប៉ុន សិង្ហបុរី ថៃ ម៉ាឡេស៊ី តៃវ៉ាន់ និងប្រទេសអឺរ៉ុបផ្សេងទៀត”។ នេះបើតាមមតិរបស់លោក សន ស៊ាប ស្ថាបនិក និងនាយកក្រុមហ៊ុន Key Real Estate Co., Ltd. ដែលជាសមាជិកម្នាក់របស់គណៈកម្មការវាយតម្លៃ។
លោកបានមានប្រសាសន៍ថា ក្រៅពីអគារខ្ពស់ៗ អចលនទ្រព្យដីធ្លី កាន់តែមានប្រជាប្រិយភាពចំពោះអ្នកទិញ ហើយមានការផ្គត់ផ្គង់ច្រើន និងតម្រូវការខ្ពស់។ លោកបន្ថែមថា “ក្រៅពីនេះ ឧស្សាហកម្មទាំងមូលក៏បានបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនកម្ពុជាផងដែរ”។
លោក សន ស៊ាប ត្រូវបានចូលរួមជាគណៈកម្មការដោយ៖ Simon Griffiths (នាយកក្រុមហ៊ុន Urban Assets Solutions), David Littlejohn (ប្រធានផ្នែកលក់និងទីផ្សាររបស់ Comin Khmere), Michel Cassagnes (នាយក Archetype Cambodia), Sok Siphana (ដៃគូគ្រប់គ្រង SokSiphana&associates); Ross Wheble, MA, MRICS (នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank [Cambodia] Pte Ltd), Thida Ann (នាយក CBRE Cambodia), និង Grace Rachny Fong (នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Cambodia)។
លោក Terry Blackburn ជាស្ថាបនិក និងជានាយកគ្រប់គ្រង PropertyGuru Asia Property Awards បានថ្លែងថា៖ “ចៅក្រមប្រចាំកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards បានកត់សម្គាល់យ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកអភិវឌ្ឍន៍កម្ពុជាក្នុងការកែលម្អពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក្នុងផ្នែកប្រើប្រាស់ចម្រុះ ដែលកាន់តែមានប្រជាប្រិយភាពក្នុងចំណោមអ្នកវិនិយោគ និងអ្នកប្រើប្រាស់។ កម្ពុជាផ្ដល់នូវសក្តានុពលភាពជាច្រើន ហើយយើងមានមោទនភាពចំពោះអ្នកអភិវឌ្ឍន៍ក្នុងស្រុកដែលបានសម្រេចស្នាដៃពីរឆ្នាំកន្លងមកនេះ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ ហើយយើងទទួលស្គាល់នូវការរួមចំណែករបស់ពួកគេក្នុងវិស័យនេះផងដែរ។”
ក្រុមហ៊ុនដែលជាប់ក្នុងបញ្ជីរជម្រើសដំបូងនឹងត្រូវបានប្រកាសឈ្មោះសម្រាប់អ្នកឈ្នះពានរង្វាន់នៅក្នុងពិធីលៀងសាយភោជន៍ នាល្ងាចថ្ងៃសុក្រទី 16 ខែមីនា ឆ្នាំ 2018 នៅបន្ទប់ ballroom នៃសណ្ឋាគារ Sofitel Phnom Penh Phokeethra ។ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យនេះនឹងមានភ្ញៀវជាង 300 នាក់ ចូលរួមជាកិត្តិយសរួមមានស្ថាបត្យករវ័យក្មេងដ៏មានឈ្មោះល្បីល្បាញមួយរូបគឺ លោក ហ៊ុន ចាន់សាន ដែលជាស្ថាបនិក នាយកឌីស្សាញ និងស្ថាបត្យករចម្បងរបស់ក្រុមហ៊ុន Re-Edge Architecture + Design ។ លោកត្រូវបានជ្រើសរើសដោយនិពន្ធនាយកទស្សនាវដ្ដី PropertyGuru Property Report សម្រាប់កិច្ចប្រឹងប្រែងរបស់លោកក្នុងការលើកកម្ពស់ស្ថានភាពស្ថាបត្យកម្ម និងអ្នកឌីស្សាញកម្ពុជានៅលើឆាកអន្តរជាតិ។
អ្នកដែលឈ្នះនូវប្រភេទពានរង្វាន់ល្អជាងគេបំផុត នឹងត្រូវបានចូលរួមប្រកួតក្នុងកម្មវិធី PropertyGuru Asia Property Awards លើកទី8 ដែលជាវគ្គផ្តាច់ព្រាត់ ប្រព្រឹត្តទៅជាលើកដំបូងនៅប្រទេសថៃ។ កម្មវិធីនេះជាព្រឹត្តិការណ៍រួមគ្នា ដែលមានរយៈពេលពីរថ្ងៃសម្រាប់ PropertyGuru Asia Real Estate Summit នៅសណ្ឋាគារ The Athenee, ទីក្រុងបាងកង ថ្ងៃទី 8-9 ខែវិច្ឆិកា ឆ្នាំ 2018 ។
កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2018 ត្រូវបានឧបត្ថម្ភគាំទ្រដោយអ្នកឧបត្ថម្ភធំគឺក្រុមហ៊ុន KHI; សហការឧបត្ថម្ភដោយ Panasonic និង ក្រុមហ៊ុន Jotun ដៃគូផ្លូវការក្រុមហ៊ុន Realestate.com.kh ដៃគូសប្បុរសធម៌អង្គការ CARE អន្តរជាតិ ដៃគូផ្សព្វផ្សាយ Southeast Asia GLOBE, Khmer Times, Construction & Property Magazine, B2B Cambodia, BizKhmer, និង PropertyGuru Property Report ការគាំទ្រពីសមាគមសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និង សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងអ្នកគ្រប់គ្រងផ្លូវការ BDO ដែលដឹកនាំក្នុងប្រទេសកម្ពុជា ដោយលោក Lim Seng Siew ជានាយករង លោក Sok Sochetra ជាជំនួយការប្រធានគ្រប់គ្រង និង លោក Norng Kiman ជាជំនួយការជាន់ខ្ពស់។
ខាងក្រោមនេះជាឈ្មោះអ្នកជាប់ក្នុងបញ្ជីជម្រើសដំបូងសម្រាប់កម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំ2018 ៖
ពានរង្វាន់ផ្នែកអភិវឌ្ឍន៍
អ្នកអភិវឌ្ឍន៍ល្អបំផុត
• អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែមីនា ឆ្នាំ 2018
ការទទួលស្គាល់ផ្នែកទំនួលខុសត្រូវសង្គម
• Borey Peng Huoth Group
• Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd.
ការទទួលស្គាល់ពិសេសក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព
• Creed Asia (Cambodia) Co., Ltd. និង Triple Gem Assets Co., Ltd.
ពានរង្វាន់ផ្នែកអភិវឌ្ឍន៍ (លំនៅដ្ឋាន)
ការអភិវឌ្ឍន៍ខុនដូលំដាប់ខ្ពស់ល្អបំផុត (ភ្នំពេញ)
• CEO KT Pacific ដោយ ក្រុមហ៊ុន LIXIN Construction
• One Park ដោយ GRED – Graticity Real Estate Development Co., Ltd
ការអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យល្អបំផុត (ភ្នំពេញ)
• Star Polaris 23 ដោយ Borey Peng Huoth Group
• The Parkway ដោយ Parkway Investments Co., Ltd.
ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ)
• ARATA Garden Residences ដោយ Creed Group
• Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
• Star Platinum Euro Ville ដោយ Borey Peng Huoth Group
• Star Platinum Rosato ដោយ Borey Peng Huoth Group
ការអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ព្រះសីហនុ)
• The Seagate Suite ដោយ KHCN Investment and Development Co., Ltd.
ពានរង្វាន់ផ្នែកអភិវឌ្ឍន៍ (ពាណិជ្ជកម្ម)
ការអភិវឌ្ឍន៍ការិយាល័យល្អបំផុត
• CEO KT Pacific ដោយ LIXIN Construction
• The Parkway ដោយ Parkway Investments Co., Ltd.
ការអភិវឌ្ឍន៍លក់រាយល្អបំផុត
• Eden Garden ដោយ Phnom Penh City Center
• Euro Park ដោយ Borey Peng Huoth Group
• The Seagate Suite ដោយ KHCN Investment and Development Co., Ltd.
ការអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត
• CEO KT Pacific ដោយ LIXIN Construction
• Greater Euro Ville ដោយ Borey Peng Huoth Group
• The Parkway ដោយ Parkway Investments Co., Ltd.
• The Seagate Suite ដោយ KHCN Investment and Development Co., Ltd.
សេវាកម្មអាផាតឺមែនល្អបំផុត
• CEO KT Pacific ដោយ LIXIN Construction
• Mansion51 Hotel & Apartment ដោយ Mansion51 Hotel & Apartment
• Tronum ដោយ Tronum Home Co., Ltd.
ពានរង្វាន់សម្រាប់ការឌីស្សាញ
ស្ថាបត្យកម្មឌីស្សាញខុនដូល្អបំផុត
• CEO KT Pacific ដោយ LIXIN Construction
• Star Polaris 23 ដោយ Borey Peng Huoth Group
• The Parkway ដោយ Parkway Investments Co., Ltd.
ការឌីស្សាញផ្នែកខាងក្នុងខុនដូល្អបំផុត
• CEO KT Pacific ដោយ LIXIN Construction
• Star Polaris 23 ដោយ Borey Peng Huoth Group
ស្ថាបត្យកម្មឌីស្សាញលំនៅដ្ឋានល្អបំផុត
• ARATA Garden Residences ដោយ Creed Group
• Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
• Star Platinum Euro Ville ដោយ Borey Peng Huoth Group
• Star Platinum Rosato ដោយ Borey Peng Huoth Group
ការឌីស្សាញផ្នែកខាងក្នុងលំនៅដ្ឋានល្អបំផុត
• Star Platinum Euro Ville ដោយ Borey Peng Huoth Group
• Star Platinum Rosato ដោយ Borey Peng Huoth Group
ស្ថាបត្យកម្មឌីស្សាញលក់រាយល្អបំផុត
• Eden Garden ដោយ Phnom Penh City Center
• NORO Mall ដោយ NI Development Co., Ltd.
• The Heritage Walk ដោយ Metro Lifestyle Development Co., Ltd.
ការឌីស្សាញផ្នែកខាងក្នុងលក់រាយល្អបំផុត
• NORO Mall ដោយ NI Development Co., Ltd.
ស្ថាបត្យកម្មឌីស្សាញការិយាល័យល្អបំផុត
• Chief Tower ដោយ JS Property International Co Ltd.
• The Parkway ដោយ Parkway Investments Co., Ltd.
ការឌីស្សាញផ្នែកខាងក្នុងអាផាតឺមែនល្អបំផុត
• Mansion51 Hotel & Apartment ដោយ Mansion51 Hotel & Apartment
• Tronum ដោយ Tronum Home Co., Ltd.
ស្ថាបត្យកម្មឌីស្សាញទេសភាពផ្ទះល្អបំផុត
• ARATA Garden Residences ដោយ Creed Group
• Borey The Mekong Royal ដោយ Mekong Phnom Penh Development Corporation (MPDC)
• Star Platinum Euro Ville ដោយ Borey Peng Huoth Group
• Star Platinum Rosato ដោយ Borey Peng Huoth Group
ស្ថាបត្យកម្មឌីស្សាញទេសភាពលក់រាយល្អបំផុត
• Eden Garden ដោយ Phnom Penh City Center
• Euro Park ដោយ Borey Peng Huoth Group
• NORO Mall ដោយ NI Development Co., Ltd.
ស្ថាបត្យកម្មឌីស្សាញទេសភាពប្រើប្រាស់ចម្រុះល្អបំផុត
• CEO KT Pacific ដោយ LIXIN Construction
• Greater Euro Ville ដោយ Borey Peng Huoth Group
• One Park ដោយ GRED – Graticity Real Estate Development Co., Ltd
• The Parkway ដោយ Parkway Investments Co., Ltd.
ពានរង្វាន់ពិសេស
ការអភិវឌ្ឍន៍ឌីស្សាញសាកលល្អបំផុត
• Eden Garden ដោយ Phnom Penh City Center
ការទទួលស្គាល់ពិសេសពីអង្គការ CARE សម្រាប់ការអនុវត្តសំណង់វិជ្ជមាន
• អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែមីនា ឆ្នាំ 2018
ការទទួលស្គាល់ពិសេសសម្រាប់សំណង់សាធារណៈ
• អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងពិធីលៀងសាយភោជន៍នាថ្ងៃទី 16 ខែមីនា ឆ្នាំ 2018
ជម្រើសនៃការបោះពុម្ពផ្សាយ
Cambodia Real Estate Personality of the Year
• លោកហ៊ុន ចាន់សាន ស្ថាបនិក នាយកឌីស្សាញ និងស្ថាបត្យករចម្បង Re-Edge Architecture + Design
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ AsiaPropertyAwards.com/cambodia-property-awards/
–ចប់–
កំណត់សម្គាល់សម្រាប់និពន្ធនាយក៖ ការប្រើប្រាស់នូវឡូហ្គោរបស់ PropertyGuru Cambodia Property Awards សម្រាប់តែអត្ថបទនេះប៉ុណ្ណោះ។
សម្រាប់ពត៌មានបន្ថែមឬ កិច្ចសម្ភាស សូមទំនាក់ទំនងមកកាន់ ៖
សម្រាប់សារព័ត៌មាន៖
Richard Allan Aquino
Corporate Communications Manager
Tel: +66 92 954 4154
Email: [email protected]
ដៃគូរផ្សព្វផ្សាយ៖
Tanattha Saengmorakot
Media Relations Executive
Tel: +66 98 251 5224
Email: [email protected]
ផ្នែកទីផ្សារ និងអាជ្ញាបណ្ណ
Emma Gray
Events Marketing Manager
Tel: +66 87 086 2782
Email: [email protected]
ផ្នែកលក់ និងសំបុត្រ៖
Piradee Wirojwattanakul (Por)
Solutions Executive, Cambodia & Myanmar
Tel: +66 85 162 3416
Email: [email protected]