Realestate.com.kh ទទួលបានទឹកប្រាក់វិនិយោគ ២.២៥ លានដុល្លារអូស្ត្រាលីពី BRCM
ភ្នំពេញ`ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ៖ ក្រុមហ៊ុន Belt Road Capital Management (BRCM) បានវិនិយោគទឹកប្រាក់ចំនួន ២.២៥ លានដុល្លារអូស្រ្តាលី (ស្មើរនឹង ១.៨ លានដុល្លាអាមេរិក) លើក្រុមហ៊ុន Digital Classifieds Group (DCG) ដែលជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណិត និងជាក្រុមហ៊ុនដែលនៅពីក្រោយ គេហទំព័រអចលន ទ្រព្យឈានមុខគេរបស់កម្ពុជាឈ្មោះថា Realestate.com.kh ។
ការវិនិយោគថ្មីៗពីក្រុមហ៊ុន BRCM គឺជាការវិនិយោគដ៏ធំបំផុតមួយលើបច្ចេកវិទ្យានៅក្នុងប្រវតិ្តសាស្ត្រកម្ពុជាទឹកប្រាក់វិនិយោគដ៏ច្រើននឹងត្រូវប្រើប្រាស់ទៅលើការពង្រីកទីផ្សារសម្រាប់កំណើនយ៉ាងឆាប់រហ័សនៅក្នុង ប្រទេសកម្ពុជា និងទីផ្សារអាស៊ីអាគ្នេយ៍ដទៃទៀត។
លោក Mathew Care អគ្គនាយកក្រុមហ៊ុន DCG មានប្រសាសន៍ថា “ក្រុមហ៊ុនយើងបានបណ្តាក់ទុនវិនិយោគយ៉ាងច្រើននៅក្នុងផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ ដែលបានទាក់ទាញអ្នកវិនិយោគក្នុងពេលថ្មីៗនេះ។ នៅពេលយើងចាប់ផ្តើមអាជីវកម្មលើកដំបូង យើងមើលស្រាលពីសារៈសំខាន់នៃ វិស័យគេហទំព័រអនឡាញ"។
លោក Care បានបន្ថែមថា "ក្រោយពីដឹងសារៈប្រយោជន៍របស់វា យើងបានចំណាយពេលជាង ១៨ ខែ ដើម្បីបង្កើតគេហទំព័រលំដាប់ថ្នាក់ពិភពលោកមួយនេះឡើង ដោយផ្អែកលើបច្ចេកវិទ្យា អចលនទ្រព្យ អនឡាញរបស់អូស្ត្រាលី ដែលបច្ចុប្បន្នកំពុងបង្ហាញនូវលទ្ធផលដ៏ល្អប្រសើរ។ "
លោកបន្តទៀតថា “បច្ចុប្បន្ន យើងកំពុងពិនិត្យមើលឱកាសពង្រីកអាជីវកម្មបន្ថែមទៀតជាពិសេសនៅកម្ពុជា។ យើងជឿជាក់ថាបទពិសោធន៍ខាងគេហទំព័រ និងក្រុមការងារខ្មែរ និងបរទេសរបស់យើងអាចបង្កើតនូវឱកាសថ្មីៗជាច្រើនទៀត ហើយដើមទុនបន្ថែមនេះនឹងធ្វើឱ្យក្រុមហ៊ុន DCG និងក្រុមហ៊ុន Realestate.com.kh មានសមត្ថភាពពង្រីកខ្លួនឲ្យកាន់តែធំនៅក្នុងទីផ្សារអនឡាញកម្ពុជា និងអាស៊ី អាគ្នេយ៍។"
លោក Alex Odom ប្រធានផ្នែកវិនិយោគក្រុមហ៊ុន BRCM បាននិយាយថា "ដោយមើលឃើញពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Realestate.com.kh និងជំនាញវិជ្ជាជីវៈច្បាស់លាស់នៅក្នុង រាល់ប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិរបស់ក្រុមហ៊ុន DCG ខ្ញុំមានទំនុកចិត្តខ្ពស់ ក្នុងការណែរនាំឱកាសវិនិយោគនេះ ទៅដល់ដៃគូអាជីវកម្មរបស់ BRCM ។ ខ្ញុំជឿជាក់ថា ក្រុមហ៊ុននេះនឹងមានភាពរឹងមាំទាំងនៅក្នុងទីផ្សារ កម្ពុជា និងអន្តរជាតិ ហើយខ្ញុំមានអារម្មណ៏រំភើបដែលក្រុមហ៊ុន BRCM នឹងក្លាយជាផ្នែកមួយនៃអាជីវកម្មនេះ។
លោក Tom O'Sullivan អគ្គនាយកក្រុមហ៊ុន Realestate.com.kh បាននិយាយថា "ពីមុនយើងបានធ្វើការជាមួយលោក Alex Odom ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន BRCM ហើយខ្ញុំតែងតែគោរពដល់ជំនាញរបស់គាត់។ ទោះបីជាយ៉ាងណា បើទោះបីជាយើងមិនបានស្វែង រកទុនវិនិយោគបន្ថែមទេសម្រាប់ពេលនេះប៉ុន្តែយើងជឿថាលោក Alex និងក្រុមការងាររបស់គាត់នឹងនាំយកនូវចំណេះដឹង និងបទពិសោធន៍ល្អៗសម្រាប់ DCG ។
លោក O'Sullivan បានបន្ថែមថាទឹកប្រាក់វិនិយោគបន្ថែមនេះ នឹងជម្រុញភាពរីកចម្រើននៅក្នុងទីផ្សារដែលមានស្រាប់របស់ក្រុមហ៊ុន DCG រួមទាំងការពង្រីកអាជីវកម្មបន្ថែមនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទុនវិនិយោគនេះក៏ជាយុទ្ធសាស្រ្តមួយរបស់ក្រុមហ៊ុន BRCM បើពិនិត្យមើលពីការផ្តោតរបស់ក្រុមហ៊ុនទៅលើបណ្តាប្រទេសដែលទទួលឥទ្ធិពលពីគោលនយោបាយ "ខ្សែផ្លូវមួយ ក្រវ៉ាត់មួយ" របស់ប្រទេស ចិនជាពិសេសបណ្តាប្រទេស ដែលស្ថិតនៅតាមដងទន្លេមេគង្គដូចជាកម្ពុជា ឡាវ វៀតណាម ភូមា និងថៃ។
ក្រុមហ៊ុន DCG កំពុងផ្តល់អាទិភាពដល់ប្រទេសកម្ពុជា និងប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ការវិនិយោគ និងការពង្រីកអាជីវកម្ម។ បើពិនិត្យពីបទពិសោធដ៏ច្រើនរបស់ក្រុមហ៊ុន BRCM នៅក្នុងទីផ្សារកម្ពុជា និងទីផ្សារដែលពាក់ព័ន្ធនឹង BeltRoad ដូចជា មីយ៉ាន់ម៉ា និងឡាវយើងរីករាយនឹងអត្ថប្រយោជន៍ ដែល BRCM ផ្ដល់ឱ្យយើង។ នេះបើតាមការលើកឡើងរបស់លោក O’Sullivan។
អំពីក្រុមហ៊ុន Realestate.com.kh៖
បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក ម៉ឹក ចិន្តា ជាជនជាតិខ្មែរ ក្រុមហ៊ុននេះមានភាពរីកចម្រើន និងបានក្លាយជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជាដោយធ្វើការជាមួយភ្នាក់ងារ អចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងស្ថាប័នផ្តល់ប្រាក់កម្ចីល្បីៗជាច្រើន។
នៅឆ្នាំ ២០១៥ ក្រុមហ៊ុន DCG ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានសហការជាមួយលោក ចិន្តា ដើម្បីអភិវឌ្ឍន៍អាជីវកម្មនេះឲ្យកាន់តែរីកចម្រើនថែមទៀត។
គេហទំព័រជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលមានជាង ៤០,០០០ អចលនទ្រព្យ សម្រាប់ លក់ និងជួល និងអ្នកស្វែងរកអចលនទ្រព្យរាប់ពាន់នាក់បានចូលមើលគេហទំព័រ និង តាមរយៈកម្មវិធី (APP) របស់Realestate.com.kh ជារៀងរាល់ខែ៕
ផ្តល់សិទ្ធិដោយ៖ Realestate.com.kh