ហេតុ​អ្វី​ ​បច្ចេកវិទ្យា​​​​អាច​កំណត់​ពី​វាសនា​​ជោគជ័យ​ ឬ​​មិន​ជោគជ័យ​​ក្នុង​ជីវិត​​​អ្នក​​ទាំង​បច្ចុប្បន្ន​ និង អនាគត​?​



បច្ចេកវិទ្យា​គឺ​មាន​សារៈសំខាន់​នៅ​គ្រប់​វិស័យ​ ​​​​​នេះ​ហើយ​ជា​មូលហេតុ​ធ្វើ​អោយ​អ្នក​យល់​ពី​របៀប​ដែល​វា​ធ្វើការ​និង​ដើម្បី​ទទួល​ជោគជ័យ។ ​បច្ចុប្បន្ន​នេះ​ ​​ប្រសិន​បើ​​​អ្នក​​មិន​មាន​ចំណេះដឹង​​​​ផ្នែក​បច្ចេកវិទ្យា​ (​យ៉ាង​ហោច​ណាស់​កម្រិត​មូលដ្ឋាន​) ​វា​ពិត​ជា​​​មាន​ការ​​លំបាក​​ក្នុង​ការ​ធ្វើការ​ ​​​​​ការ​ប្រាស្រ័យ​ទាក់ទង​ ​សិក្សា​​​ ​និង​ ធ្វើ​ជំនួញ​។ ​​​​​​​ វា​គ្រាន់តែ​ជា​ថ្ងៃ​ធម្មតា​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ​​ដែល​​​ផ្ដើម​វា​ដោយ​ការ​ឆែកមើល​នៅ​ក្នុង Facebook របស់​អ្នក​ដើម្បី​អាន​​ព័ត៌មាន​​ ឬ​​​​ក៏​មើល​អ្វីៗ​ថ្មី​ដែល​បាន​មក​ពី​មិត្តភ័ក្ដិ​របស់​អ្នក។ តើ​អ្នកមាន​ដឹង​ទេ​ថា​ជាមធ្យម​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំណាយ​ពេល​ប្រហែល ​២ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទៅ​លើ Facebook​ (ឧទាហរណ៍​វា​ច្រើន​ជាង​ការ​ប្រើប្រាស់​នៅ​សហរដ្ឋអាមេរិក​​រហូត​ដល់​​៣ដង)​ដោយ​ការ​បង្ហោះ​រូបភាព ​ចែករំលែកlinks​ ការ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ជា​ច្រើន​ទៀត ពួក​យើង​ចូលរួម​បង្កើត​និង​ដោះស្រាយ​ជា​មួយ​លំហូរ​ថេរ​នៃ​ព័ត៌មាន។ ហើយ​ព័ត៌មានវិទ្យា​មាន​ន័យ​ថា​ជា​ការ​ដោះស្រាយ​ជា​មួយ​នឹង​ចំនួន​ដ៏​ធំ​នៃ​ព័ត៌មាន​ដែល​បាន​មក​ពី​គ្រប់កន្លែង​និង​ពី​មនុស្ស​គ្រប់គ្នា​ហើយ​វា​ត្រូវ​បាន​គេ​ហៅ​ថា​ទិន្នន័យ។ IT តំណាង​អោយ Information Technology (ព័ត៌មានវិទ្យា)។ ដំបូង​ឡើយ​វា​ពណ៌នា​ពី​វិធី​ដែល​យើង​គ្រប់គ្រង​និង​ដំណើរ​ការ​ព័ត៌មាន។ នៅ​ក្នុង​ក្រុមហ៊ុន​ដ៏​ធំ​មួយ​​ ឬ ​​អង្គការ វា​ត្រូវ​បាន​គេ​ផ្ដោត​សំខាន់​ទៅ​លើ​ផ្នែក​រឹង​នៃ​​ hardware ប៉ុន្តែ​វា​ក៏​សំដៅ​ទៅ​លើ computer network និង​ទូរគមនាគមន៍​ផង​ដែរ។ សព្វ​ថ្ងៃ​នេះITកំពុង​សំដៅ​ទៅ​ដល់​ទិដ្ឋភាព​ដ៏​ទូលំទូលាយ​នៃ​ការ​រស់នៅ​របស់​ពួក​យើង​ហើយ​ពួក​យើង​ត្រូវតែ​ទទួល​ស្គាល់​នូវ​ការ​អភិវឌ្ឍន៍​ដ៏​ជឿនលឿន​នៃ​ព័ត៌មានវិទ្យា​និង​ឥទ្ធិពល​របស់​វា។ ពួក​យើង​ប្រើប្រាស់​ព័ត៌មានវិទ្យា​ជានិច្ច​ដូចជា​អ្នក​បើក​ទូរស័ព្ទ​ដៃ​របស់​អ្នក​នៅ​ពេល​ព្រឹក​អ្នក​ទទួល​បាន ព័ត៌មាន​ពី​អ៊ីនធឺណិត​​ ហ្វេសប៊ុក​ ​ព័ត៌មាន​​​​​​តាម​គេហទំព័រ​​​​​​ និង​អ្វី​ដែល​ច្រើន​ជាង​នេះ​ទៅ​ទៀត។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃITដែល​អាច​មើល​ឃើញ​ភាគច្រើន​តែ​ប៉ុណ្ណោះ។ អ្វី​ដែល​ពួក​យើង​ពុំ​ទាន់​ដឹង​ច្បាស់​នោះ​គឺ IT មាន​កម្មវិធី​ជា​ច្រើន​នៅ​លើ​វិស័យ​ផ្សេងៗ​គ្នា។ នៅ​ក្នុង​វិស័យ​ឱសថ ឧទាហរណ៍ IT ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ផលិត​បេះដូង​សិប្បនិម្មិត​និង​គ្រឿង​ជំនួយ​ដល់​ជន​ពិការ។ Computer science អនុញ្ញាត​អោយ​ពួក​យើង​សន្សំ​នូវ​អ្វី​បន្ថែម​ទៅ​លើ​ជីវិត។ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ពួក​យើង​ហៅ​វា​ថា “fintech” បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ។ ​ ​​ក្រុមហ៊ុន Fintech ជា​ច្រើន​ដែល​មាន​ដូចជា “Wings” ត្រូវ​បាន​ផ្ដល់​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ online អាច​រក​បាន​ដោយ​ផ្ទាល់​នៅ​លើ smartphones។ យោង​ទៅ​តាម​កាសែត “Phnom Penh Post” fintech អាច​ជា​អ្នក​ផ្លាស់ប្ដូរ​ល្បែង​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​កម្ពុជា។ វា​អាច​ផ្លាស់​ប្ដូរ​ពីរ​របៀប​ដែល​យើង​គ្រប់គ្រង​សាច់ប្រាក់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង និង​បញ្ជី​ទៅ​លើ សិល្បៈ តន្ត្រី ស្ថាបត្យកម្ម ក៏​ដូចជា​ភោជនីយដ្ឋាន​មួយ​ចំនួន​ដែល​ប្រើប្រាស់​គ្រឿង​យន្ត​ដើម្បី​បម្រើ​ម្ហូប​ដល់​អតិថិជន។ វា​ហាក់​ដូចជា​ថា​មនុស្ស​ជាតិ​នឹង​ធ្វើ​ការ​តាម​ម៉ាស៊ីន​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ខ្លួន។ ដូចនេះ IT បាន​ក្លាយ​ទៅ​ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ខ្សែភាពយន្ត​​ជា​ច្រើន​នៅ​ថ្ងៃ​អនាគត​និង​កម្មវិធី​ទូរទស្សន៍​បាន​បង្កើត​ពិភពលោក​អោយ​ទៅ​ជា​កន្លែង​ដែល​យើង​បាត់បង់​ការ​គ្រប់គ្រង​នូវ​អ្វី​គ្រប់បែប​យ៉ាង​ហើយ​មនុស្សយន្ត​ជា​អ្នក​គ្រប់គ្រង​ជីវិត​របស់​ពួក​យើង។ ទោះ​បី​ជា​រឿង​ទាំង​នោះ​ត្រូវ​បាន​គេ​បំផ្លើស​យ៉ាង​ណា​ក៏​ដោយ ប្រាជ្ញា​សិប្បនិម្មិត​គឺ​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ហើយ​ឥឡូវ​​នេះ​​។ វា​មានន័យថា​ពួក​យើង​ត្រូវ​ស្វែង​យល់​ពីរ​បៀប​ដែល​វា​ធ្វើការ​និង​របៀប​នៃ​ការ​ប្រើប្រាស់​វា។ បើ​មិន​ដូច្នោះ​ទេ​យើង​នឹង​ក្លាយ​ជា​អ្នកប្រើប្រាស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​យើង​ពុំ​ទាន់​យល់​ច្បាស់។ ប្រសិន​បើ​ពួក​យើង​ចង់​អោយ​កូនៗ​ក្លាយ​ទៅ​ជា​តួអង្គ​នៃ​ពិភពលោក​នេះ ពួកគេ​ត្រូវតែ​ទទួល​បាន​ការ​អប់រំ​អំពី​ព័ត៌មាន​វិទ្យា​។ ចំណេះដឹង IT មិនមែន​ជា​ឯកសិទ្ធិ​នោះ​ទេ​ប៉ុន្តែ​វា​ចាំ​បាច់​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​ចង់​ក្លាយ​ជា​អ្នក​បង្កើត​ភាព​ជោគជ័យ​ដោយ​ខ្លួនឯង៕ ​​​​​​​អត្ថបទ​ដោយ​៖​​​​​ ​កញ្ញា Carla Sab IT Academy STEP Cambodia www.cambodia.itstep.org  ​www.facebook.com/itstepcambodia
X
5s