ចំណុចគោល៥យ៉ាង ដែលអ្នកគួរពិចារណាមុនបង្កើតកម្មវិធីឲ្យរលូន និងជោគជ័យធំធេង ហើយចាំបាច់ត្រូវប្រើជំនាញដើម្បីដោះស្រាយ
មនុស្សគ្រប់រូបជៀសមិនផុតពីការបង្កើតកម្មវិធីណាមួយទេ ដោយក្នុងនោះអាចជាកម្មវិធីខួបកំណើត ឡើងគេហដ្ឋានថ្មី មង្គលការឬ បើកហាងថ្មីជាដើម។ ជាមួយគ្នានេះដែរ សូម្បីក្នុងដំណើរការនៃការធ្វើការងាររបស់អ្នក ក៏ចៀសមិនផុតពីការបង្កើតកម្មវិធីណាមួយឡើង ភ្ជាប់ដោយគំនិតច្នៃប្រធិតនោះដែរ។
ដើម្បីឲ្យវាដំណើរការកម្មវិធីនោះទៅបានយ៉ាងរលូន ហើយងាយនឹងជោគជ័យ វាតម្រូវឲ្យអ្នកអនុវត្តតាមជំហានខាងក្រោមនេះ៖
១) សម្រេចចិត្តពីគោលបំណងកម្មវិធីនោះឲ្យច្បាស់
សួរសំណួរងាយៗទៅខ្លួនឯងថា «តើហេតុអ្វីចាំបាច់ខ្វល់នឹងកម្មវិធីនេះ?» ដើម្បីជៀសវាងការសម្រេចការងារហើយ តែមិនដឹងពីគោលដៅ អ្នកគួរតែរៀនសួរខ្លួនឯងជាមុនសិន មុននឹងធ្វើអ្វីមួយឲ្យស៊ីជម្រៅ។
២) ស្គាល់ភ្ញៀវ ឬអ្នកទទួលផល ឬអ្នកដែលពាក់ព័ន្ធក្នុងកម្មវិធីនោះឲ្យច្បាស់
អាយុនៃភ្ញៀវរបស់អ្នកគឺសំខាន់ណាស់ ហេតុនេះមុននឹងបង្កើតកម្មវិធីណាមួយ អ្នកត្រូវចែកឲ្យដាច់ថា កម្មវិធីនោះគឺសម្រាប់ភ្ញៀវនៅវ័យណា។ ក្រោយមានការបែងចែងរួចរាល់អ្នកនឹងអាចរៀបចំអ្វីៗទៅតាមតម្រូវការនៃបុគ្គលដែលនឹងត្រូវចូលរួមបានល្អ មិនសូវជាមានផលប៉ះពាល់ខ្លាំង ឬខាតបង់នោះប្រយោជន៍នោះទេ។
៣) ជ្រើសរើសកាលបរិច្ឆេទឲ្យហើយ
ពេលវេលាគឺសំខាន់ណាស់សម្រាប់កម្មវិធីនីមួយៗ។ យ៉ាងហោចណាស់ត្រូវត្រៀមឲ្យបាន១ខែមុនដែរ សម្រាប់ជ្រើសរើសថ្ងៃណាដែលមើលទៅភ្ញៀវទំនេរ។ លើសពីនេះ បើកម្មវិធីនោះត្រូវការរៀបចំឡើងជាហូហែ ឬមានលក្ខណៈជាស៊េរី អ្នកត្រូវសិក្សាឲ្យច្បាស់ដែរថា អ្នកត្រូវរើសយកពេលវេលាណាមួយដែលអាចឲ្យអ្នកចូលរួមមានភាពងាយស្រួល និងមិនប៉ះពាល់ប្រយោជន៍សំខាន់។
៤) រៀបចំថវិកាឲ្យហើយ
ថវិកាក៏ចូលរួមចំណែកយ៉ាងសំខាន់ដែរ សម្រាប់កម្មវិធីនីមួយៗ។ ហេតុដូចនេះវាក៏ជារឿងល្អមួយដែរ ដែលអ្នកអាចរៀបចំផែនការពីគម្រោងចំណាយទៅលើផ្នែកនីមួយៗឲ្យបានកាន់តែច្បាស់កាន់តែល្អ។
៥) វាយតម្លៃពីកម្មវិធីរបស់អ្នក
ត្រូវតែស្មោះត្រង់ចំពោះខ្លួនឯង បើសិនកម្មវិធីនោះដំណើរការបានល្អ អ្នកត្រូវដាក់ល្អ តែបើមើលទៅ វានៅមិនទាន់ល្អប៉ុន្មានទេ អ្នកគួរតែសរសេរមកថាតើមូលហេតុអ្វីបណ្ដាលឲ្យកើតមានកំហុស។ ពេលនោះ អ្នកគួរតែកែវាភ្លាមៗ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifeway