​​​​​ឧបសគ្គ​ធំ​ៗ​​៥​យ៉ាង​របស់​អ្នក​លក់ ប៉ុន្តែ​បើ​ជម្នះ​បាន​ ដឹង​តែ​​លក់​អ្វី​ក៏​ដាច់​​​​​​



​​លោក​ Zig Ziglar ជា​អតីត​អ្នក​និពន្ធ និង ​ជា​​អ្នក​ជំនាញ​ផ្នែក​​​បណ្ដុះ​ភាព​ជោគជ័យ​ដ៏​ល្បី​របស់​អាមេរិក​។ ​លោក​បាន​លើក​ឡើង​ថា ​​សម្រាប់​អ្នក​​លក់​គ្រប់រូប​ តែង​ជួប​ប្រទះ​នឹង​ឧបសគ្គ​ធំៗ​​៥​យ៉ាង​ ដែល​ធ្វើ​​​ឲ្យ​ពួកគេ​មិន​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​។ ​​

ឧបសគ្គ​ទី១៖គឺ​​​​​មិន​ត្រូវ​ការ ​​​អ្នក​​លក់​ភាគច្រើន តែងតែ​ជួប​នឹង​អតិថិជន​ដែល​​និយាយ​បែប​នេះ ​​ហើយ​វា​ពិត​ជា​ពិបាក​​ក្នុង​ការ​ចរចា​​ ឬ ​បញ្ចុះ​បញ្ចូល​​​​​ឲ្យ​គេ​ទិញ​ផលិតផល​របស់​ខ្លួន​ ព្រោះ​ថា ​​នៅ​ពេល​ពួកគេ​និយាយ​ថា ​​មិន​ត្រូវ​ការ​​​ហើយ​ អ្នក​លក់​ប្រាកដ​ជា ​ទាល់​គំនិត​មិន​ខាន​​។ ​​​​

ឧបសគ្គទី២៖គឺ​​គ្មាន​​លុយ​ទិញ​ មនុស្ស​មួយ​ចំនួន​ ​ពិត​ជា​ចង់​បាន​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​លក់​ ប៉ុន្តែ​ដោយហេតុ​ថា ​កត្តា​ហិរញ្ញវត្ថុ​​មិន​អំណោយ​ផល​ គឺ​មិន​អាច​​​ឲ្យ​​​ពួកគេ​អាច​ទិញ​​​​បាន​​។ ​​​​

ឧបសគ្គ​ទី៣៖ ​មិន​ប្រញាប់​​ ​​មិន​ប្រញាប់​​នេះ ​​មាន​ន័យ​ថា ​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​​លក់​នោះ ​មិន​ទាន់​ជា​តម្រូវការ​សំខាន់​សម្រាប់​ពួកគេ​នៅ​​ឡើយ​ ដូច្នេះ​ហើយ​ ​អ្នក​ទាំង​នោះ​​​​​មិន​ត្រូវ​ការ ឬ ​ទុក​វា​​​នៅ​ជម្រើស​បន្ទាប់​។ ​​​​

ឧបសគ្គ​ទី៤ គឺ​​​មិន​ចង់​បាន​ នេះ​ក៏​ជា​ឧបសគ្គ​​ដ៏​ធំ​មួយ​ដែរ​ សម្រាប់​អ្នក​​លក់​ ព្រោះ​ថា ​​កាល​ណា​​​មនុស្ស​មិន​ពេញ​ចិត្ត​ ឬ មិន​ត្រូវ​ការ​​​ផលិតផល​ ឬ សេវាកម្ម​ទាំង​នោះ ​ហើយ​​ គឺ​អ្នក​លក់​មិន​ងាយ​នឹង​បញ្ចុះបញ្ចូល​នោះ​ឡើយ​។ ​​

ឧបសគ្គ​ចុង​ក្រោយ​នោះ​ គឺ​​​គ្មាន​ការ​ជឿជាក់ មាន​ន័យ​ថា​ ​​​អ្នក​ទាំង​នោះ​​មើល​មក​កាន់​ផលិតផល​ ឬ សេវាកម្ម​របស់​អ្នក​នោះ ហាក់​ដូច​ជា ថ្មី​​ពេក​នៅ​​​លើ​ទីផ្សារ ឬ ​ក៏​មើល​ទៅ​លើ​​លក្ខណៈ​ទូទៅ​​​មិន​សូវ​ទំនង​ ឬ ​គួរ​​​ឲ្យ​ទុកចិត្ត​បាន​​ ពិសេស​​នោះ​នៅ​ពេល​អ្នក​លក់​​​គ្មាន​​តិកនិក​​ក្នុង​ការ​ពន្យល់​​​ឲ្យ​បាន​ច្បាស់​ ជា​ពិសេស​​វិធីសាស្ត្រ​ក្នុង​ការ​ធ្វើ​​​ឲ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​៕

កែសម្រួលដោយ៖  លឺ សុខហេង

X
5s