សារៈសំខាន់​ជា​ច្រើន​​នៃ​ការ​បន្ត​ដល់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ (Master's Degree) !​



សិស្ស​មួយ​ចំនួន ពួក​​គាត់​នៅ​មាន​​មន្ទិល​នៅ​ក្នុង​ចិត្ត​ ថា​ពេល​ដែល​ពួក​គេ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ទៅ ត​ពួក​គេ​គួរ​បន្ត​ទៅ​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នេះ​ឫ​អត់​? អ្នក​គ្រាន់​តែ​ចំណាយ​ពេល​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ ក្នុង​ការ​ទទួល​យក​សញ្ញាប័ត្រ​​ថ្នាក់​នេះ​។ ទោះ​បី​ចំណាយ​ពេល​​ថែម​២​ឆ្នាំ​ទៀត​មែន តែ​អ្នក​ទទួល​បាន​ប្រយោជន៍​ពី​វា​ច្រើន​ណាស់​ ក្នុង​នោះ​មាន​៖

១) ផ្ដល់​ការងារ​ល្អ​ៗ​ដល់​អ្នក​

ទីផ្សារ​ការងារ​គឺ​ផ្ដល់​សិទ្ធិ​អាទិភាព​មុន​គេ​ ដល់​បុគ្គល​ណា​ដែល​រៀន​ដល់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នេះ​។ កំណើន​តម្រូវ​ការ​អ្នក​​​ដែល​រៀន​ដល់​ថ្នាក់​នេះ​គឺ​​មាន​ការ​កើន​ឡើង​រហូត​ដល់​ទៅ​២០​ភាគរយ​ នៅ​ចន្លោះ​ឆ្នាំ​២០០៦ និង​២០១៦​។​ នៅ​តាម​​​​គ្រឹះស្ថាន​អប់រំ និង​បណ្ដា​អង្គការ​​ជា​ច្រើន​ គឺ​ទាមទារ​បុគ្គលិក​ដែល រៀន​ពី​ថ្នាក់​នេះ​​ឡើង​ទៅ​។

២) ភាព​រីកចម្រើន​នៃ​វិជ្ជាជីវៈ​

ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ គឺ​អាច​បង្កើត​ការ​ចេះដឹង​ប្រកប​ដោយ​វិជ្ជាជីវៈ ​ក្នុង​ការ​រៀបចំ​ការងារ​របស់​អ្នក ពាក់ព័ន្ធ​នឹង​អាជីវកម្ម រដ្ឋាភិបាល​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នានា​ទៀត​ផង។ ថ្នាក់​នេះ​​មាន​កម្មវិធី​សិក្សា​ពាក់ព័ន្ធ​នឹង​ វិន័យ​ ជាក់លាក់​ណា​មួយ ​​ បង្រៀន​ឲ្យ​​ចេះ​គិត​និង​វិភាគ​​ស៊ី​ជម្រៅ​ ជាពិសេស​គឺ​របៀប​នៃ​ការ​រៀបចំ​ពេលវេលា​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​ការងារ​នៅ​ថ្ងៃ​មុខ។

៣) ភាព​រីក​ចម្រើន​នៃ​ខ្លួន​ឯង​

វា​មិនមែន​ផ្ដល់​ប្រយោជន៍​តែ​ចំពោះ​ការ​អប់រំ​មួយ​ទេ តែ​វា​​ជួយ​អ្នក​ពេល​ចេញ​ពី​ថ្នាក់​រៀន​ទៀត។ វា​ផ្ដល់​ ​ជា​គំនិត​ និង​ការ​ប្ដេជ្ញា​ចិត្ត​សម្រាប់​អ្នក ព្រម​ទាំង​ជួយ​បង្កើត​ជំនាញ​ថ្មី​ៗ ​សម្រាប់​​ឲ្យ​អ្នក​ក្លាយ​ជា​មេដឹកនាំ​ល្អ​នា​ពេល​​អនាគត។​

៤) អ្នក​កាន់​តែ​ដឹង​ច្រើន​ពី​មុខវិជ្ជា​ដែល​អ្នក​ស្រឡាញ់​​

ពេល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ ​​​​អ្នក​ប្រាកដ​ជា​មាន​មុខវិជ្ជា ណា​មួយ​ដែល​អ្នក​ស្រឡាញ់​ខ្លាំង​ជាង​គេ​។ ដូចនេះ​បើ​បន្ត​ដល់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ អ្នក​នឹង​កាន់​តែ​មាន​ឱកាស​សិក្សា​ស៊ីជម្រៅ​ពី​វា​មួយ​កម្រិត​ទៀត​។​

៥) ​ទទួល​បាន​ការ​គោរព​កាន់​តែ​ច្រើន​

រៀន​បាន​កាន់​តែ​ខ្ពស់ អ្នក​ដទៃ នឹង​កាន់​តែ​មើល​អ្នក​ក្នុង​ផ្លូវ​ល្អ​កាន់​តែ​ខ្លាំង​។​ ដូចនេះ​អ្នក​នឹង​ទទួល​បាន​ការ​គោរព​ពី​ពួក​គេ​មក​វិញ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ huffpost

X
5s