បច្ចេកវិទ្យា

បើ​ចូលចិត្ត​ដើរ​លេង ចង់​ដាក់​ម្ហូប​តាម​ខ្លួន​ គួរ​ជ្រើសរើស​​វ៉ាលី​​​​​​កម្ដៅ​អាហារ​ទំនើប​នេះ​

គំនិតច្នៃប្រឌិតរបស់មនុស្សកាន់តែ អស្ចារ្យហើយ ជាក់ស្ដែងដូចប្រអប់កម្ដៅអាហារខាងក្រោមនេះអីចឹង ដែលត្រូវបានឌីហ្សាញមានទំហំតូច និងរូបរាងជាវ៉ាលីអាចយួរបាន ងាយស្រួលយកតាមខ្លួនមិនថា ក្នុងដំណើរកម្សាន្ត ឬសម្រាប់យកទៅកន្លែងការងារ។

លេច​តម្រុយ​ថ្មី​ពី Galaxy Note 7​ដែល​អាច​ចេញ​នៅ​ឆ្នាំ​នេះ តែ​មិន​មែន​ជា Note 6 ទេ!​

រាយការណ៍ថ្មីមួយឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងចេញរំលង Galaxy Note 6 ដោយប្រើឈ្មោះ Galaxy Note 7 តែម្ដង សម្រាប់ការប្រកាសផេប្លេតជំនាន់ថ្មីក្នុងឆ្នាំនេះ។ ពេលនេះគេទើបទទួលបានដំណឹងបន្ថែមទៅលើកាលបរិច្ឆេទសម្ពោធផ្លូវការ។

Amazon ​ទើប​ប្រកាស​ចេញ​ថេប្លេត​ស៊េរី​ថ្មី Fire HD ​ផលិត​ពី​អាលុយមីញ៉ូម​តម្លៃ​ចាប់ពី ២៣០ដុល្លារ​​

បន្ទាប់ពីបានចេញលក់ថេប្លេត Fire HD 10 ស៊េរីមុននៅលើទីផ្សារតាំងពីខែកញ្ញា ឆ្នាំ២០១៥ កន្លងមក ពេលនេះ ក្រុមហ៊ុន Amazon បានប្រកាសចេញថេប្លេតស៊េរីថ្មីដែលមានការបន្ថែមលក្ខណសម្បត្តិល្អជាងមុន ដែលមានជម្រើសពណ៌ខ្មៅ ពណ៌ស ឬអាលុយម៉ីញ៉ូម។ ជម្រើសថេប្លេត Amazon Fire HD 10...

Samsung ប្រកាស​ចេញ​ខ្សែដៃ​ពិនិត្យ​សុខភាព​ជំនាន់​ថ្មី Gear Fit 2 ​(Video)​

ក្រុមហ៊ុន Samsung ថ្មីៗនេះ បានប្រកាសចេញខ្សែដៃ Gear Fit 2 ដែលមានមុខងារទំនើបអាចប្រើសម្រាប់ត្រួតពិនិត្យសុខភាព ស្របគ្នានឹងកាស Gear IconX។ ខ្សែដៃ Gear Fit នេះជាទាយាទថ្មីបន្តពី Gear Fit ជំនាន់ទី១ ដែលត្រូវបានក្រុមហ៊ុនអភិវឌ្ឍរឹតតែទំនើបជាងមុន។ លក្ខណសម្បត្តិរប...

​គន្លឹះ​សុវត្ថិភាព​សម្រាប់​ការពារ​ទូរស័ព្ទ​​របស់​​លោក​អ្នក ​កុំឱ្យ​ Hacker វាយ​ប្រហារ​​ដោយ​ងាយៗ!​

ទន្ទឹមបច្ចេកវិទ្យាមានភាពជឿនលឿននៅប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញបទល្មើសតាមបណ្ដាញអ៊ីនធឺណិតក៏មានការរីកឡើងផងដែរ។ ការវាយប្រហារមិនត្រឹមតែត្រូវបាន hacker ធ្វើឡើងទៅលើកុំព្យូទ័រប៉ុណ្ណោះទេ ត...

Samsung ប្រកាស​ចេញ​កាស Wireless ប្រភេទ earbud ​ដំបូង​របស់​ខ្លួន​​តម្លៃ ១៩៩ដុល្លារ​

ថ្មីៗនេះ ក្រុមហ៊ុន Samsung បានផលិតកាសទំនើបឥតខ្សែប្រភេទ earbud ទំនើប អាចនិយាយបានថា ជាស៊េរីកាស earbud ដំបូងរបស់ខ្លួន។ Gear IconX នេះជាកាសគូរ ដែលត្រូវបានរចនារូបរាងទាន់សម័យ អមដោយគុណភាពខ្ពស់។ ក្រុមហ៊ុន Samsung បានចេញលក់កាស Wireless ស៊េរីថ្មី Gear IconX ក្...

Samsung ​ផលិត​បាន​អង្គ​ផ្ទុក​ទិន្នន័យ SSD 512GB ទំហំ​យ៉ាង​តូច​មិន​គួរ​ឱ្យ​ជឿ​

ក្រុមហ៊ុន Samsung ពេលនេះកំពុងផលិតអង្គផ្ទុកទិន្នន័យប្រភេទ SSD ស៊េរីថ្មីមានលក្ខណៈពិសេសដោយសាររូបរាងខាងក្រៅរបស់វា ពិតជាមានទំហំតូចមិនគួរឱ្យជឿ។ ឈីបអង្គផ្ទុកទិន្ន័យថ្មីនេះ នឹងត្រូវប្រើសម្រាប់បំពាក់ទៅលើ Notebooks និងកុំព្យូទ័រ PC ជំនាន់ក្រោយៗពេលខាងមុខ។

PM...

ទូរស័ព្ទ iPhone ​រង់ចាំ​ទាល់តែ ៣ឆ្នាំង​ម្ដង​ទើប​មាន​ការ​ឌីហ្សាញ​ថ្មី​​ដូច្នេះ iPhone 7 នឹង​ដូច iPhone 6/6s​

យោងតាមប្រភពព័ត៌មានអាស៊ី (asia.nikkei.com) ឱ្យដឹងថា ក្រុមហ៊ុន Apple ហាក់ដូចជាបានកំណត់រយៈពេល ក្នុងការឌីហ្សាញរូបរាងទូរស័ព្ទ iPhone ថ្មីរបស់ខ្លួន នៅរាល់រយៈពេល ៣ឆ្នាំម្ដង។ នេះមានន័យថា iPhone 7 ដែលនឹងត្រៀមបង្ហាញមុខនៅចុងឆ្នាំ២០១៦ នេះ ក៏នឹងមានរូបរាងដូចជា iPh...

Asus ​​បញ្ចេញ​អាវុធ​ខ្លាំង​ទុក​ប្រកួតប្រជែង Surface Pro របស់ Microsoft ​ជា​ថេប្លេត Transformer 3 និង Transformer 3 Pro​

អំឡុងព្រឹត្តិការណ៍ Computex 2016 ថ្មីៗនេះ ក្រុមហ៊ុន Asus បានបង្ហាញសមិទ្ធផលថ្មីសន្លាងដែលជាថេប្លេតស៊េរីថ្មីពីរម៉ូដែលគឺ Transformer 3 និង Transformer 3 Pro ដើម្បីប្រកួតប្រជែងនឹងកំពូលថេប្លេត Surface របស់ Microsoft។ លក្ខណៈពិសេសមិនចាញ់ Surface Pro 4 នៅលើ T...

Acer ​ប្រកាស​ចេញ​កុំព្យូទ័រ Windows 10 ​ប្រើ Touchscreen ​តម្លៃ​តែ ២០០ដុល្លារ​

ខណៈដែលបានបង្ហាញចេញកុំព្យូទ័រ Chromebook ជាច្រើនម៉ូដែលមុនពិព័រណ៍ Computex 2016 មកដល់នោះ ក្រុមហ៊ុន Acer ក៏បានប្រកាសកុំព្យូទ័រយួរដៃប្រភេទ 2-in-1 ពីរម៉ូដែលទៀតសម្រាប់បំពេញតម្រូវការសិស្ស និស្សិត ជាមួយតម្លៃធូរថ្លៃ។ កុំព្យូទ័រ Switch One 10 និង Switch V 10 ទ...

​iPhone 7 ត្រូវ​គេ​រាយការណ៍ថា ​នឹង​មាន Memory ចាប់ពី​ទំហំ 32GB ​(លែង​មាន 16GB)​

ក្នុងឆ្នាំនេះ សាធារណជនបានត្រៀមខ្លួនរួចរាល់ចាំអ៊ុតមើល iPhone ជំនាន់ទី១០ របស់ Apple ថាតើ វានឹងរឹតតែទំនើបជាង iPhone 6s/ 6s Plus យ៉ាងណាទៀត។ iPhone 7 ជាឈ្មោះដែលគេរំពឹង នឹងត្រូវគេហៅនៅលើ iPhone ជំនាន់ទី១០ នេះ។ របាយការណ៍ថ្មីចុងក្រោយពីគេហទំព័រ Mobipicker បានអ...

Asus ​ប្រកាស​ស្មាតហ្វូន​ថ្មី​ម្ដង ៣ម៉ូដែល​សមត្ថភាព​ខ្លាំង​បំពាក់​ឈីប 820 ​និង​មាន RAM ដល់​ទៅ 6GB!​

Asus ដែលគេស្គាល់ថា ជាក្រុមហ៊ុនផលិតឡេបថប តែក៏ផលិតលក់ទូរស័ព្ទ Android ដែរនោះ ថ្មី!ៗនេះ ទើបបានបង្ហាញសមិទ្ធផលថ្មីៗនៅក្នុងពិព័រណ៍ Computex ក្នុងនោះគឺមាននូវស្មាតហ្វូនសមត្ថភាពខ្ពស់ត្រូវបានប្រកាសចេញម្ដង ៣ម៉ូដែល គឺ Asus Zenfone 3, Zenfone 3 Deluxe និង Zenfone...

Asus ​ផលិត​បាន​រ៉ូបូត​ចេះ​និយាយ ​ចេះ​ដើរ និង​​អាច​​យាម​ផ្ទះ​ឱ្យ​អ្នក​បាន​ទៀត​!​

ក្រុមហ៊ុន Asus ថ្មីៗនេះ ផលិតបានរ៉ូបូតទំនើបដែលមានរចនាបថស្រដៀងមុខមនុស្ស មានភ្នែកចំនួន២ សម្រាប់មើលផ្លូវ និងមានមាត់សម្រាប់និយាយបាន។ លើសពីនេះ វាមានមុខងារទំនើបអាចជួយយាមផ្ទះឱ្យអ្នកបានទៀតផង។ ក្រុមហ៊ុន Asus បានដាក់ឈ្មោះឱ្យរ៉ូបូតនេះថា “ZenBo” ដែលមានឯកទេសក្នុងក...

Samsung ​បង្អួត​អេក្រង់ Smartphone ថ្មី​ទំហំ ៥,៥អ៊ីញ ចំណុច​ពិសេស​នៅ​ត្រង់​មាន​ដង់ស៊ីតេ​ខ្ពស់ 806ppi ផ្ដល់​ពន្លឺ​ច្បាស់​ត្រជាក់​ភ្នែក​ជាង​មុន ៣២%​

ក្នុងព្រឹត្តិការណ៍ Display Week ដែលប្រារព្ធនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូថ្មីៗនេះ ក្រុមហ៊ុន Samsung បានបង្ហាញអេក្រង់ស្មាតហ្វូនជំនាន់ថ្មីទំហំ ៥,៥អ៊ីញ មានកម្រិតបង្ហាញរូបយ៉ាងច្បាស់ត្រជាក់ភ្នែកអមដោយដង់ស៊ីតេយ៉ាងខ្ពស់រហូតដល់ 806ppi។ ដង់ស៊ីតេដ៏ខ្ពស់នេះ បើប្រៀ...

​​បើ​​​ខ្ចី​ទូរស័ព្ទ​គេ Login ​ហ្វេសប៊ុក​ ហើយ​​ចុងក្រោយ​ភ្លេច Log Out វិញ​ នេះ​ជា​ដំណោះស្រាយ!​

ជឿថា វាអាចជាគន្លឹះសាមញ្ញ មិនមានអ្វីថ្មីសម្រាប់ប្រិយមិត្តដែលបានជិះរួចទៅហើយនោះទេ តែទោះជាយ៉ាងណា ក៏នៅមានប្រិយមិត្តមួយចំនួន នៅតែត្រូវការចំណេះដឹងនេះ ដើម្បីការពារសុវត្ថិភាពគណនី Facebook ជៀសវាងគេលួចយកទៅប្រើ។ ប្រហែលមានពេលខ្លះ ទូរស័ព្ទរបស់អ្នកអស់ថ្ម ឬភ្លេចយកតា...

រថយន្ត​ទាំង​១០​នេះ​ជា​រថយន្ត​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ២០១៦ បើ​យោង​តាម​របាយការណ៍​អ្នក​ប្រើប្រាស់​​​

ជា​រៀង​រាល់​ឆ្នាំ​ របាយការណ៍​អ្នកប្រើប្រាស់​រួម​និង​ ការ​សាក​ល្បង​ពី​អ្នក​ជំនាញ​ខាង​រថយន្ត​ បូក​រួម​និង​ការ​ពិនិត្យពិច័យ​យ៉ាង​ម៉ត់ចត់​ទៅ​លើ​រថយន្ត​ដែល​បាន​លក់​នូវ​អាមេរិក​ បាន​អោយ​ដឹង​ថា​ ដើម្បី​ក្លាយ​ទៅ​ជា​រថយន្ត​លំដាប់​កំពូល​ ត្រូវ​ឆ្លង​កាត់​ការ​សា...

PayPal ​នឹង​ដក​​កម្មវិធី PayPal app ចេញ​​ពី​​ប្រព័ន្ធ BlackBerry, Windows Phone និង Fire OS ចាប់ពី​​ខែ​ក្រោយ​!​

កាលពីប៉ុន្មានខែមុន មានសេចក្ដីរាយការណ៍ថា បណ្ដាក្រុមហ៊ុនធំៗខ្លះ ប្រកាសនឹងឈប់ផ្ដល់ការអភិវឌ្ឍកម្មវិធី (app) សម្រាប់ស្មាតហ្វូនប្រើ BlackBerry OS តទៅទៀត។ ចំណែកពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយទៀតគឺ PayPal ក៏បានបញ្ជាក់គម្រោងដូចគ្នានេះដែរ។ ប៉ុន្តែមិនត្រឹមតែ Pa...

ស្មាតហ្វូន Galaxy C5 ​ថ្មី​របស់ Samsung បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ចិន​

បន្ទាប់ពីលេចរូបស្មាតហ្វូន Galaxy ថ្មីប៉ុន្មានសន្លឹកដែលអះអាងជា Galaxy C5 ចំណែកពេលនេះ ត្រូវបានក្រុមហ៊ុន Samsung ប្រកាសចេញផ្លូវការនៅទីផ្សារប្រទេសចិនហើយ។ Galaxy C5 នេះបានភ្ជាប់មកជាមួយអេក្រង់ទំហំ ៥,២អ៊ីញ ប្រភេទ Super AMOLED ដែលមានកម្រិត Full HD (1920x1080...

​ក្រុមហ៊ុន Xiaomi ​ប្រកាស​ចេញ​​ដ្រូន​បំពាក់​កាមេរ៉ា 4K ឈ្មោះ Mi Drone តម្លៃ ៤៥០ដុល្លារ​អាមេរិក​

ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបប្រកាសចេញយន្តហោះដ្រូនថ្មីម៉ូដែល Mi Drone បំពាក់ដោយកាមេរ៉ាកម្រិត 4K និងមានតម្លៃ ៤៥០ដុល្លារ។ តាមពិត Mi Drone បានបែងចែកជាពីរម៉ូដែល ហើយម៉ូដែលមួយទៀតនោះគឺភ្ជាប់កាមេរ៉ាត្រឹមកម្រិត Full HD និងមានតម្លៃធូរថ្លៃជាងត្រឹមតែ ៣៨០ដុល្លារ។...

កំហុស ៧យ៉ាង​ដែល​អ្នក​ប្រើ iPhone តែង​​ធ្វើ​​រាល់​ថ្ងៃ​​មិន​ចាប់​អារម្មណ៍​ទាល់​តែ​សោះ​

សង្កេតឃើញ អ្នកប្រើឧបករណ៍អេឡិចត្រូនិកមួយភាគធំពុំបានមើលធ្ងន់ក្នុងការថែទាំរបស់របរដែលខ្លួនកំពុងមាននោះឡើយ។ ជាក់ស្ដែងការប្រើទូរសព្ទដៃទំនើបៗជាដើម។ ដោយសារយើងមិនមែនជាអ្នកជំនាញអី ខាងប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ដូច្នេះហើយទើបអ្នកប្រើមួយចំនួនពុំបានដឹងពីចំណុចគួរជ...

X
5s