Asus បញ្ចេញអាវុធខ្លាំងទុកប្រកួតប្រជែង Surface Pro របស់ Microsoft ជាថេប្លេត Transformer 3 និង Transformer 3 Pro
អំឡុងព្រឹត្តិការណ៍ Computex 2016 ថ្មីៗនេះ ក្រុមហ៊ុន Asus បានបង្ហាញសមិទ្ធផលថ្មីសន្លាងដែលជាថេប្លេតស៊េរីថ្មីពីរម៉ូដែលគឺ Transformer 3 និង Transformer 3 Pro ដើម្បីប្រកួតប្រជែងនឹងកំពូលថេប្លេត Surface របស់ Microsoft។ លក្ខណៈពិសេសមិនចាញ់ Surface Pro 4 នៅលើ Transformer 3 Pro គឺវាបានភ្ជាប់មកជាមួយប៊ិច និងឈីបដែលស្រដៀងនឹងលក្ខណៈសម្បត្តិនៅលើថេប្លេតរបស់ Microsoft ដែរ។