ក្រុមហ៊ុន Xiaomi ប្រកាសចេញដ្រូនបំពាក់កាមេរ៉ា 4K ឈ្មោះ Mi Drone តម្លៃ ៤៥០ដុល្លារអាមេរិក
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបប្រកាសចេញយន្តហោះដ្រូនថ្មីម៉ូដែល Mi Drone បំពាក់ដោយកាមេរ៉ាកម្រិត 4K និងមានតម្លៃ ៤៥០ដុល្លារ។ តាមពិត Mi Drone បានបែងចែកជាពីរម៉ូដែល ហើយម៉ូដែលមួយទៀតនោះគឺភ្ជាប់កាមេរ៉ាត្រឹមកម្រិត Full HD និងមានតម្លៃធូរថ្លៃជាងត្រឹមតែ ៣៨០ដុល្លារ។