​iPhone 7 ត្រូវ​គេ​រាយការណ៍ថា ​នឹង​មាន Memory ចាប់ពី​ទំហំ 32GB ​(លែង​មាន 16GB)​



ក្នុងឆ្នាំនេះ សាធារណជនបានត្រៀមខ្លួនរួចរាល់ចាំអ៊ុតមើល iPhone ជំនាន់ទី១០ របស់ Apple ថាតើ វានឹងរឹតតែទំនើបជាង iPhone 6s/ 6s Plus យ៉ាងណាទៀត។ iPhone 7 ជាឈ្មោះដែលគេរំពឹង នឹងត្រូវគេហៅនៅលើ iPhone ជំនាន់ទី១០ នេះ។ របាយការណ៍ថ្មីចុងក្រោយពីគេហទំព័រ Mobipicker បានអះអាងថា iPhone 7 នឹងមាន Memory ចាប់ពីទំហំ 32GB តែគ្មាន 16GB តទៅទៀតទេ។

iPhone-7-render-gsmarena-may-2016-2-490x490

គំរូ iPhone 7

ខណៈដែល iPhone 6s/ 6s Plus ត្រូវបាន Apple ប្រកាសចេញអមដោយមេម៉ូរីទំហំចាប់ពី 16GB ហើយមានមតិអ្នកប្រើថា វាជាទំហំតូចពិបាកប្រើ ឆាប់ពេញនោះ ពេលនេះក៏លេចចេញរបាយការណ៍អះអាងថា iPhone 7 នឹងត្រូវវែកមុខជាមួយទំហំមេម៉ូរីចាប់ពី 32GB វិញ។

iPhone-7-Plus-Jermaine-Smit-concept-phone-1-680x450

គំរូ iPhone 7 Plus

iPhone ជាទូរស័ព្ទទំនើបដែលត្រូវបានផលិតមានតែអង្គចងចាំម៉ាស៊ីនប៉ុណ្ណោះ ដែលក្រុមហ៊ុនលោក Tim Cook (Apple) បានដាក់លក់ក្នុងតម្លៃខុសគ្នា ១០០ដុល្លារ ចាប់ពី 16GB, 64GB និង 128GB (iPhone 6s/ 6s Plus)។ ខុសគ្នានឹងទូរស័ព្ទ Android ដែលអាចឱ្យអ្នកប្រើ បន្ថែមកាតមេម៉ូរីពីខាងក្រៅ microSD សម្រាប់បង្កើនទំហំចងចាំបន្ថែមបាន។ ដូច្នេះវាអាចជាពេលវេលាមួយដែល Apple ត្រូវគិតគូរពីចំណុចនេះហើយ ដើម្បីស្របទៅតាមតម្រូវការរបស់អតិថិជន ព្រោះបច្ចេកវិទ្យាវីដេអូ និងហ្គេមទូរស័ព្ទក្នុងពេលបច្ចុប្បន្នពិតជាមានទំហំធំៗណាស់ ដែលទំហំ 16GB នេះ មិនអាចដាក់បានច្រើនឡើយ៕
X
5s