Asus ផលិតបានរ៉ូបូតចេះនិយាយ ចេះដើរ និងអាចយាមផ្ទះឱ្យអ្នកបានទៀត!
ក្រុមហ៊ុន Asus ថ្មីៗនេះ ផលិតបានរ៉ូបូតទំនើបដែលមានរចនាបថស្រដៀងមុខមនុស្ស មានភ្នែកចំនួន២ សម្រាប់មើលផ្លូវ និងមានមាត់សម្រាប់និយាយបាន។ លើសពីនេះ វាមានមុខងារទំនើបអាចជួយយាមផ្ទះឱ្យអ្នកបានទៀតផង។ ក្រុមហ៊ុន Asus បានដាក់ឈ្មោះឱ្យរ៉ូបូតនេះថា “ZenBo” ដែលមានឯកទេសក្នុងការយាមផ្ទះ។
https://youtu.be/Gz5bWCna5uM
ក្រៅពីផលិតជាលក្ខណៈកម្សាន្ត ជាអ្នកជួយកិច្ចការផ្ទះ និងជាមិត្តកំដលោកអ្នកហើយនោះ ZenBo ក៏ត្រូវបានឌីហ្សាញឡើង ដើម្បីអាចជួយដល់មនុស្សចាស់ផងដែរ។ ទោះជាយ៉ាងណា មុខងារដែលគួរឱ្យចាប់អារម្មណ៍ជាងនេះនោះគឺ វាជារ៉ូបូតដែលអាចភ្ជាប់ជាមួយឧបករណ៍ Smart Home ផ្សេងៗបាន ហើយអ្នកនឹងអាចឆែកមើល ដឹងថា មានមនុស្សនៅមាត់ទ្វាឬអត់តាមរយៈកាមេរ៉ា ហើយបញ្ជាឱ្យ ZenBo បើកទ្វាទទួលភ្ញៀវបានថែមទៀត។