Acer ប្រកាសចេញកុំព្យូទ័រ Windows 10 ប្រើ Touchscreen តម្លៃតែ ២០០ដុល្លារ
ខណៈដែលបានបង្ហាញចេញកុំព្យូទ័រ Chromebook ជាច្រើនម៉ូដែលមុនពិព័រណ៍ Computex 2016 មកដល់នោះ ក្រុមហ៊ុន Acer ក៏បានប្រកាសកុំព្យូទ័រយួរដៃប្រភេទ 2-in-1 ពីរម៉ូដែលទៀតសម្រាប់បំពេញតម្រូវការសិស្ស និស្សិត ជាមួយតម្លៃធូរថ្លៃ។ កុំព្យូទ័រ Switch One 10 និង Switch V 10 ទាំងពីរម៉ូដែលថ្មីនេះ ដំណើរការដោយ Windows 10 ហើយបំពាក់ដោយអង្គប្រតិបត្តិ Quad-core Intel Atom និងប្រើបច្ចេកវិទ្យា touchscreen។