បច្ចេកវិទ្យា

​OnePlus 3 ​យក​ឈ្នះ Galaxy S7 ​លើ​បច្ចេកវិទ្យា​សាកថ្ម​លឿន Fast Charge (Video)​

ស្មាតហ្វូន OnePlus 3 និង Galaxy S7 ទាំងពីរម៉ូដែលបានភ្ជាប់មកជាមួយបច្ចេកវិទ្យាសាកថ្មឆាប់ពេញ fast charging។ ឥឡូវនេះស្មាតហ្វូនទំនើបទាំងពីរត្រូវបានគេយកមកធ្វើតេស្តលើមុខងារ Fast Charge ថាតើមួយណាសាកថ្មចូលលឿនជាង។ វីដេអូខាងក្រោមនេះ បានបង្ហាញនូវ Galaxy S7 និង O...

Apple លុប​គម្រោង iPhone Pro ទុក​តែ iPhone 7 និង 7 Plus (កាមេរ៉ា​ភ្លោះ​) ហើយ​​ចេញ​ប្រភេទ​ស្រោប​កញ្ចក់​​សុទ្ធ​

ផ្អែកតាមប្រភពព័ត៌មាន Nikei ឱ្យដឹងក្ដៅៗថា តាមពិត Apple ធ្លាប់មានគម្រោងផលិតចេញ iPhone ស៊េរីថ្មី គឺក្រៅពី iPhone 7, 7 Plus ហើយនោះ នៅមាន iPhone 7 Pro ប៉ុន្តែក្រោយមកត្រូវលុបចោលការផលិត iPhone 7 Pro ដោយទុកតែ iPhone 7 និង iPhone...

ឡូយ​ណាស់ ​ស្រោម iPhone នេះ​​បង្កប់​មុខងារ​ច្រើន​គ្រប់សព្វ និង​ពិសេស​ជាង​គេ​លើ​លោក​ឈ្មោះ "Ztylus" (Video)​

សាធារណជនប្រហែលធ្លាប់បានទស្សនាវីដេអូបង្ហាញលក្ខណៈសម្បត្តិពិសេសមាននៅលើស្រោមទូរស័ព្ទ iPhone ដែលបង្កប់មុខងារច្រើន ដែលស្រោមទូទៅមិនអាចធ្វើបាន។ Ztylus ដែលត្រូវបានចាត់ទុកជាស្រោមអាចបំពេញមុខងារច្រើនគ្រប់សព្វជាងគេលើលោកនេះ អាចឱ្យអ្នកប្រើ iPhone ប្រកបដោយបទពិសោធន៍ថ...

ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ (dual lens) ​នឹង​ចាប់​កំណើត​ឆាប់ៗ​ទៀត​ហើយ ​គឺ LG V20 តួ​ស្រោប​ដោយ​លោហធាតុ​

ក្រុមហ៊ុន LG បានអះអាងនឹងមានវត្តមានស្មាតហ្វូន V20 បង្ហាញខ្លួននៅថ្ងៃទី៦ ខែកញ្ញាខាងមុខ ប៉ុន្តែមិនបានបញ្ជាក់នូវលក្ខណៈសម្បត្តិលំអិតនៅលើសមិទ្ធផលថ្មីនេះនៅឡើយ។ V20 គឺជាទាយាទជំនាន់ក្រោយរបស់ស្មាតហ្វូនជោគជ័យ V10 ដែលចេញកាលពីឆ្នាំមុន។ ប្រសិនបើអ្នកចង់ឃើញរូបរាងពិតស...

កម្មវីធីទូរស័ព្ទ (App) ល្អៗ​​ចំនួន ៥ អាច​បង្វឹក​សមត្ថភាពខួរក្បាល​របស់​លោក​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព​

បណ្ឌិតផ្នែកបណ្ដាញប្រសាទលោក Majid Fotuhi ដែលជាប្រធាននៃវិទ្យាស្ថានសុខភាពខួរក្បាល និងលំហាត់រាងកាយ Neurology បាននាំឲ្យអ្នកដែលមានបំណងប្រើប្រាស់កម្មវិធី (app) ទូរស័ព្ទ ធ្វើតេស្តសមត្ថភាពខួរក្បាល គួរតែជ្រើសរើសកម្មវិធីដែលអ្នកចូលចិត្ត ដើម្បីបង្កើនការចងចាំ ជំរុ...

Centenario រថយន្ត​ទំនើបអស្ចារ្យ​​របស់​ Lamborghini តម្លៃ​ជាង ២លាន​ដុល្លារ​ កម្លាំង​ម៉ាស៊ីន ៧៥៩សេះ ផលិត​លក់​តែ ៤០គ្រឿង​ប៉ុណ្ណោះ!​

រថយន្ត Lamborghini Centenario ត្រូវបានប្រកាសចេញកាលពីដើមឆ្នាំ២០១៦ រួចមកហើយ ចំណែកពេលនេះ ក្រុមហ៊ុន Lamborghini មានវីដេអូថ្មីមួយ ដែលបង្ហាញអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសមាននៅលើរថយន្តសមត្ថភាពខ្លាំងប្រភេទ supercar ជំនាន់ចុងក្រោយរបស់ខ្លួន។

https://yout...

Casio ​ក៏​ចាប់អារម្មណ៍​ផលិត​កាមេរ៉ា​ដែរ គឺ​ទើបតែ​ប្រកាស​ EX-FR200 ជា​កាមេរ៉ា​ត Lens ថត​មុំ 360º តម្លៃ $350​

Casio ដែលសាធារណជនស្គាល់ថា ជាក្រុមហ៊ុនឯកទេសផលិតនាឡិកាល្បីឈ្មោះនោះ ថ្មីៗនេះ បានបង្ហាញចេញកាមេរ៉ាទំនើបថតមុំ ៣៦០ដឺក្រេ ដែលអាចឱ្យអ្នកប្រើ ត Lens បន្ថែមសមត្ថភាពថតរូប និងវីដេអូយ៉ាងជំនាញ។ តាមរយៈ Lens នេះ នឹងអាចឱ្យគេគ្រប់គ្រងកាមេរ៉ាចំនួនពីរបានក្នុងពេលតែមួយ នោះ...

​ឆ្នាំង​សាក​ទូរស័ព្ទ Nexus ពីរ​ម៉ូដែល អាច​បង្ក​គ្រោះថ្នាក់ ដោយ​ឡើង​កម្ដៅ​ខ្លាំង ប្រសិន​មិន​ប្រុងប្រយ័ត្ន​ការ​ប្រើប្រាស់​

ជាទូទៅស្មាតហ្វូតដែលចេញពីប្រអប់ទាំងអស់សុទ្ធតែភ្ជាប់មកស្រាប់នូវគ្រឿងបន្សំ (accessories) មកជាមួយ ប៉ុន្តែឧបករណ៍ដែលសំខាន់បំផុតនោះគឺឆ្នាំងសាកទូរស័ព្ទតែម្ដង។ ឆ្នាំងសាកមានមកជាមួយទូរស័ព្ទនៅក្នុងប្រអប់ស្រាប់ ត្រូវបានគេទទួលស្គាល់ និងទុកចិត្តលើគុណភាព សាកដោយគ្មាន...

Apple ​​​ក្រពុល​មុខ​នៅ​​​ឥណ្ឌា ​​ដោយ​ចំណែកទីផ្សារ​​ទូរស័ព្ទ​មាន​​ស្ដួចស្ដើង​​បំផុត​​​ត្រឹមតែ​ ២,៤% ប៉ុណ្ណោះ ក្រៅពី​នេះ​គឺ Android យក​អស់​

យោងតាមរបាយការណ៍ ពីការស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Strategy Analytic បានបង្ហាញថាក្រុមហ៊ុន Apple ដែលផលិតទូរស័ព្ទ iPhone កំពុងជួបបញ្ហាលំបាក នៅប្រទេសឥណ្ឌាខណៈដែលប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន កំពុងក្ដាប់ចំណែកទីផ្សារស្មាតហ្វូនក្នុងស្រុក។...

Smartwatch ​របស់​ Intel ​មាន​បញ្ហា​ឡើង​កម្ដៅ​អាច​ធ្វើ​ឱ្យ​ពង​ដៃ​ ឥឡូវ​ត្រូវ​​ក្រុមហ៊ុន​ប្រមូល​មក​វិញ​ភ្លាមៗ​​

ក្រុមហ៊ុន Intel ដែលបានបើកអាជីវកម្មផលិតនាឡិកាឆ្លាតវៃ (smartwatch) សម្រាប់ត្រួតពិនិត្យសុខភាពតាំងពីឆ្នាំ២០១៤ នោះ ប៉ុន្តែក្រុមហ៊ុនបានឈប់ចរាចរដាក់លក់ កាលពីខែមិថុនា ឆ្នាំ២០១៦ នេះ បន្ទាប់ពីមានរបាយការណ៍អំពីបញ្ហាឡើងកម្ដៅនៅលើនាឡិកា។ ឥឡូវនេះ ក្រុមហ៊ុនបានប្រកាសប...

iPhone 7 ធ្លាយ​​រូប​ឥត​ឈប់ អីចឹង​មក​ពិនិត្យ​មើល​រូប​ចុងក្រោយ​នេះ​ តើ​មាន​អ្វី​ប្លែក​​ជាង​មុន​?​

Samsung បានបោះជំហានថ្មីនូវយុគសម័យទូរស័ព្ទទំនើបបំពាក់បច្ចេកវិទ្យាស្កេនប្រស្រីភ្នែកយ៉ាងអស្ចារ្យយ៉ាងពិសេសនៅលើ Galaxy Note 7 កាលពីពេលថ្មីៗ ចំណែកកំពូលទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ Apple ក៏ជិតដល់ពេលចេញប្រឡូកក្នុងពិភពស្មាតហ្វូនទំនើបហើយដែរ ពោលគឺត្រូវគេរំពឹង...

ក្រុមហ៊ុន Samsung ​បង្ហាញ​គំនូស​តាង​ ពន្យល់​​​អំពី​ដំណើរការ​បច្ចេកវិទ្យា​ស្កេន​ប្រស្រីភ្នែក Iris Scanner ដ៏​សុវត្ថិភាព​បំផុត (Video)​

ក្រុមហ៊ុន Samsung ទើបបង្ហាញស្មាតហ្វូនកូនកាត់ថេប្លេតជំនាន់ថ្មី ដែលជាកំពូលផេប្លេតបង្កប់ដោយបច្ចេកវិទ្យាទំនើប មានមុខងារសុវត្ថិភាព ស្កេនប្រស្រីភ្នែកដំបូងរបស់ខ្លួន ហើយក៏កម្រឃើញមានស្មាតហ្វូនទំនើបណាមានដូចក្នុងពេលបច្ចុប្បន្ន។ មុខងារ Iris Scanner នឹងផ្ដល់សុវត្...

បើ​ HDD កុំព្យូទ័រ​ជិត​ពេញ សាកល្បង​លុប​ Windows.old ពី Drive C ​ដើម្បី​ចំណេញ Space​

នៅក្នុងកញ្ចក់បច្ចុប្បន្នភាពថ្មី Windows 10 Anniversary Update ដែលក្រុមហ៊ុន Microsoft ទើបដាក់ចេញនាពេលថ្មីៗនេះ បាននាំមកនូវមុខងារថ្មីៗមួយចំនួន សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ជំនាន់ចុងក្រោយ Windows 10។ Windows 10 ត្រូវបានអភិវឌ្ឍ និងកែប្រែចំណុចខុសឆ្...

Apple ចាប់ផ្ដើម​​ដាក់​លក់ Smart Keyboard សម្រាប់​ iPad Pro ​ក្នុង​តម្លៃ $149 លើ​ទីផ្សារ​ពិភពលោក​

បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយលើកស្ទួយ iPad Pro ដែលជាថេប្លេតស៊េរីថ្មីជំនាន់ចុងក្រោយ កាលពីពេលថ្មីៗរួចមក ពេលនេះ ក្រុមហ៊ុន Apple បានដាក់លក់ក្ដារចុច Smart Keyboard នៅតាមទីផ្សារលើបណ្ដាប្រទេសលើពិភពលោកហើយ។ ក្រុមហ៊ុនចាប់ផ្ដើមលក់ Smart Keyboard ជំនាន់អន្តរជាត...

Samsung នឹង​ចេញ​លក់​កាមេរ៉ា ៣៦០ដឺក្រេ "Gear 360" ​តម្លៃ $350 ដំណាលគ្នា​ Galaxy Note 7 ថ្ងៃ​ទី១៩ សីហា​

សម្រាប់អតិថិជននៅអាមេរិក ដែលកំពុងទន្ទឹងរង់ចាំកាមេរ៉ា Gear 360 របស់ Samsung នេះអាចជាដំណឹងល្អ ព្រោះវាជិតមានលក់ហើយគឺនៅថ្ងៃទី១៩ ខែសីហា ដំណាលគ្នានឹង Galaxy Note 7 តែម្ដង។ ក្រុមហ៊ុន Samsung នៅថ្ងៃនេះ បានប្រកាសថា កាមេរ៉ាអាចថតមុំ៣៦០ដឺក្រេរបស់ខ្លួន នឹងមានដាក់ល...

Galaxy Note 7 នឹង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី១៩ សីហា តម្លៃ​ចាប់ពី ៨៥០ដុល្លារ​! (Video)​

ឥឡូវនេះ Galaxy Note 7 ត្រូវបានវែកមុខផ្លូវការហើយ វាជាស្មាតហ្វូនកូនកាត់ថេប្លេតទំនើបដំបូងដែលមានបច្ចេកវិទ្យាស្កេនប្រស្រីភ្នែករបស់ក្រុមហ៊ុន Samsung ហើយក៏ពុំទាន់ឃើញស្មាតហ្វូនណានាពេលបច្ចុប្បន្ន បំពាក់មុខងារអស្ចារ្យនេះនៅឡើយ។ Galaxy Note 7 បង្ហាញខ្លួនជាមួយអេក...

ដំណឹង​សម្រាប់​អ្នក​និយម​ប្រើ Telegram ​ដើម្បី​មាន​ការ​ប្រុងប្រយ័ត្ន​ព្រោះ Hacker ទើប​បាន​លួច​គណនី​អ្នក​នៅ​អ៊ីរ៉ង់​រាប់សិប!​

Telegram គឺជាកម្មវិធីសម្រាប់សន្ទនាដោយឆាត (chat) មួយ មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានអ្នកប្រើប្រមាណ ១០លានគណនី ប៉ុន្តែអ្នកប្រើទាំងនោះប្រហែលមិនមានសុវត្ថិភាពដូចអ្វីដែលគេបានគិតនោះទេ។ ផ្អែកតាមអ្នកស្រាវជ្រាវ Collin Anderson និង Claudio Guarn...

ទីបំផុត ​Note 7 ​បង្ហាញ​ខ្លួន​ផ្លូវការ​យប់​មិញ​ហើយ អម​ដោយ​បច្ចេកវិទ្យា​ទំនើប​ស្កេន​ភ្នែក អេក្រង់​កោង មិន​ចូល​ទឹក (Video)​

បន្ទាប់ពីបានផ្ទុះព័ត៌មានយ៉ាងច្រើនជុំវិញស្មាតហ្វូនកូនកាត់ថេប្លេតជំនាន់ចុងក្រោយ របស់ Samsung ទីបំផុតក្រុមហ៊ុនបានសម្ពោធ Galaxy Note 7 ជាផ្លូវការហើយ កាលពីយប់មិញនៅក្នុងព្រឹត្តិការណ៍ Upacked ក្នុងទីក្រុងញូវយ៉ក។ Galaxy Note 7 ស្ទើរតែដូចទាំងស្រុងទៅនឹងការអះអា...

Huawei ​ទើប​ប្រកាស​ចេញ​ស្មាតហ្វូន Honor តម្លៃត្រឹមតែ $90 ​​សមត្ថភាព​គ្រាន់បើ​​ល្មម​ប្រើ​

ស្របពេល Huawei ប្រកាសចេញស្មាតហ្វូនទំនើបស៊េរីថ្មីត្រកូល Honor ម៉ូដែល Honor Note 8 សមត្ថភាពខ្ពស់ ក្រុមហ៊ុនថែមទាំងបានប្រកាសចេញ Honor 5 Play មួយម៉ូដែលទៀត ដែលមានតម្លៃធូរថ្លៃត្រឹមតែ ៩០ដុល្លារប៉ុណ្ណោះ។ បើតម្លៃមិនដល់ ១០០ដុល្លារផងនោះ តើស្មាតហ្វូន Honor 5 Play...

iPhone 7 ឬ iPhone 6SE នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី ៦ ឬ ៧ ខែ​កញ្ញា​ ហើយ​ចេញ​លក់​ថ្ងៃ​ទី១៦​​ តម្លៃ​ចាប់ពី ៦៥០ដុល្លារ​

iPhone ស៊េរីថ្មីរបស់ Apple កាន់តែខិតជិតដល់ថ្ងៃបង្ហាញខ្លួនផ្លូវការហើយ ខណៈឈ្មោះរបស់វានៅមានភាពស្រពិចស្រពិលនៅឡើយ អាចជា iPhone 7 / 7 Plus ឬ iPhone 6SE / iPhone 6SE Plus។ iPhone ជំនាន់ទី១០ នេះត្រូវគេរំពឹងថា នឹងត្រូវក្រុមហ៊ុន Apple សម្ពោធផ្លូវការនៅថ្ងៃទី៦ ឬ...

X
5s