ឡូយណាស់ ស្រោម iPhone នេះបង្កប់មុខងារច្រើនគ្រប់សព្វ និងពិសេសជាងគេលើលោកឈ្មោះ "Ztylus" (Video)
សាធារណជនប្រហែលធ្លាប់បានទស្សនាវីដេអូបង្ហាញលក្ខណៈសម្បត្តិពិសេសមាននៅលើស្រោមទូរស័ព្ទ iPhone ដែលបង្កប់មុខងារច្រើន ដែលស្រោមទូទៅមិនអាចធ្វើបាន។ Ztylus ដែលត្រូវបានចាត់ទុកជាស្រោមអាចបំពេញមុខងារច្រើនគ្រប់សព្វជាងគេលើលោកនេះ អាចឱ្យអ្នកប្រើ iPhone ប្រកបដោយបទពិសោធន៍ថ្មីមិនធ្លាប់មាន ដូចជា អាចប្រើវាធ្វើជា Lens ជំនួយគុណភាពកាមេរ៉ា, ជើងទម្រ សម្រាប់បញ្ឈរលើផ្ទៃរាប និងប្រើប្រាស់ក្នុងរថយន្ត, ប្រើជាភ្លើងជំនួយកាមេរ៉ា ក៏ដូចជាអាចប្រើធ្វើជា Tripod កាមេរ៉ាក៏បាន។
https://youtu.be/BY9_oniJsSc
នេះជាស្រោមទូរស័ព្ទមានឈ្មោះថា Ztylus ដែលត្រូវបានកែច្នៃជាពិសេសសម្រាប់ជំនួយការប្រើប្រាស់ស្មាតហ្វូនបានរឹតតែប្រសើរ ប្រកបដោយបទពិសោធន៍ខ្ពស់។ បច្ចុប្បន្ន Ztylus គឺជាស្រោមដែលមានការពេញនិយមបំផុតនៅលើទីផ្សារ ដែលវាអាចធ្វើកិច្ចការជាច្រើនមុខបាន។ នេះដោយសារស្រោម Ztylus បានបំពាក់មកជាមួយ lens បួនមុខ (4-in-1 lens) ដែលអាចដក ឬភ្ជាប់ប្រើរួមទាំង macro lens ចំនួន១, wide angel lens, fisheye lens និង CPL Lens។