Casio ក៏ចាប់អារម្មណ៍ផលិតកាមេរ៉ាដែរ គឺទើបតែប្រកាស EX-FR200 ជាកាមេរ៉ាត Lens ថតមុំ 360º តម្លៃ $350
Casio ដែលសាធារណជនស្គាល់ថា ជាក្រុមហ៊ុនឯកទេសផលិតនាឡិកាល្បីឈ្មោះនោះ ថ្មីៗនេះ បានបង្ហាញចេញកាមេរ៉ាទំនើបថតមុំ ៣៦០ដឺក្រេ ដែលអាចឱ្យអ្នកប្រើ ត Lens បន្ថែមសមត្ថភាពថតរូប និងវីដេអូយ៉ាងជំនាញ។ តាមរយៈ Lens នេះ នឹងអាចឱ្យគេគ្រប់គ្រងកាមេរ៉ាចំនួនពីរបានក្នុងពេលតែមួយ នោះគឺកាមេរ៉ាម៉ូដែល Casio EX-FR200។
Casio EX-FR200 ជាកាមេរ៉ា មានបច្ចេកវិទ្យាមិនចូលទឹក ធន់នឹងសីតុណ្ហភាពត្រជាក់ ឬទឹកកក ហើយក៏ធន់ទ្រាំនឹងការជ្រុះធ្លាក់ផងដែរ។ កាមេរ៉ាទំហំ ៣៦០ដឺក្រនេះ អាចថតវីដេអូកម្រិត 4K Ultra HD។ កាមេរ៉ាថ្មីនេះ ត្រូវគេរំពឹងថា នឹងមានលក់លើទីផ្សារនៅពាក់កណ្ដាលខែកញ្ញាក្រោយនេះ ក្នុងតម្លៃ ៣៥០ដុល្លារ។ សម្រាប់ការចេញលក់លើទីផ្សារពិភពលោក គឺត្រូវរង់ចាំព័ត៌មានពីក្រុមហ៊ុន Casio ជាមុនសិន៕
