Apple ចាប់ផ្ដើមដាក់លក់ Smart Keyboard សម្រាប់ iPad Pro ក្នុងតម្លៃ $149 លើទីផ្សារពិភពលោក
បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយលើកស្ទួយ iPad Pro ដែលជាថេប្លេតស៊េរីថ្មីជំនាន់ចុងក្រោយ កាលពីពេលថ្មីៗរួចមក ពេលនេះ ក្រុមហ៊ុន Apple បានដាក់លក់ក្ដារចុច Smart Keyboard នៅតាមទីផ្សារលើបណ្ដាប្រទេសលើពិភពលោកហើយ។ ក្រុមហ៊ុនចាប់ផ្ដើមលក់ Smart Keyboard ជំនាន់អន្តរជាតិ (International version) សម្រាប់ជាឧបករណ៍បន្សំ (accessory) ប្រើជាមួយ iPad Pro ខណៈ ដែលកន្លងទៅមានលក់តែនៅអង់គ្លេស និងអាមេរិកប៉ុណ្ណោះ។