ដំណឹងសម្រាប់អ្នកនិយមប្រើ Telegram ដើម្បីមានការប្រុងប្រយ័ត្នព្រោះ Hacker ទើបបានលួចគណនីអ្នកនៅអ៊ីរ៉ង់រាប់សិប!
Telegram គឺជាកម្មវិធីសម្រាប់សន្ទនាដោយឆាត (chat) មួយ មានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានអ្នកប្រើប្រមាណ ១០លានគណនី ប៉ុន្តែអ្នកប្រើទាំងនោះប្រហែលមិនមានសុវត្ថិភាពដូចអ្វីដែលគេបានគិតនោះទេ។ ផ្អែកតាមអ្នកស្រាវជ្រាវ Collin Anderson និង Claudio Guarnieri ដែលបានរាយការណ៍ប្រាប់បណ្ដាញព័ត៌មានរ៉យទ័រមុនគេ ឱ្យដឹងថា អ្នកប្រើ Telegram រាប់សិបគណនី ត្រូវបានគេ hack។