បើ HDD កុំព្យូទ័រជិតពេញ សាកល្បងលុប Windows.old ពី Drive C ដើម្បីចំណេញ Space
នៅក្នុងកញ្ចក់បច្ចុប្បន្នភាពថ្មី Windows 10 Anniversary Update ដែលក្រុមហ៊ុន Microsoft ទើបដាក់ចេញនាពេលថ្មីៗនេះ បាននាំមកនូវមុខងារថ្មីៗមួយចំនួន សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows ជំនាន់ចុងក្រោយ Windows 10។ Windows 10 ត្រូវបានអភិវឌ្ឍ និងកែប្រែចំណុចខុសឆ្គងពីមួយជំនាន់ទៅមួយជំនាន់។ បន្ទាប់ពីលោកអ្នកដែលបានធ្វើបច្ចុប្បន្នភាព (update) ប្រព័ន្ធនេះ នឹងធ្វើឱ្យរូប icon និង shortcuts ខ្លះ មានបញ្ហា ឬប្រហែលត្រូវលុបចេញពី Desktop ដូចជា Windows Store រូប icon កម្មវិធី Edge browser នៅលើ Taskbar ជាដើម។