ផលិតផល ChewMe ដែលជាស្តេចនៃគ្រាប់ស្វាយចន្ទីបានចេញលក់ជាផ្លូវការក្នុងនាមជាម៉ាកយីហោស្វាយចន្ទីប្រណិតរបស់កម្ពុជា​



រាជធានីភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ — ផលិតផល ChewMe ដែលជាប្រភេទស្តេចនៃគ្រាប់ស្វាយចន្ទី និងជាម៉ាកយីហោគ្រាប់ស្វាយចន្ទីប្រណិតដែលជាមោទនភាពនៃការបង្ហាញនូវកំណប់ទ្រព្យផលិតផលកសិកម្មដ៏ល្អរបស់ប្រទេសកម្ពុជា បានប្រកាសចេញលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ព្រឹត្តិការណ៍នេះមិនមែនត្រឹមតែជាការណែនាំអំពីផលិតផលតែប៉ុណ្ណោះទេ តែវាជាពេលវេលានៃការអបអរនៃមោទនភាពជាតិ សិប្បកម្ម និងកំណើននៃវត្តមានផលិតផលរបស់ប្រទេសកម្ពុជានៅលើឆាកសកល។

ផលិតផលដែលសម្រិតសម្រាំងជាពិសេស

ផលិតផលចេញលក់ដំបូងគឺជាគ្រាប់ស្វាយចន្ទីទំហំធំខ្នាត A ប្រភេទ AW180 ចំណុះ 40 ក្រាម ដែលជាពូជស្វាយចន្ទី M23 ដ៏ពិសេសដែលបានដាំដុះនៅលើដីដែលមានជីជាតិក្នុងប្រទេសកម្ពុជា។ ពូជស្វាយចន្ទី M23 មួយប្រភេទនេះមានភាពល្បីល្បាញដោយសារតែទំហំដ៏ធំពីធម្មជាតិ រសជាតិឆ្ងាញ់ និងគុណភាពខ្ពស់របស់វាដែលជាភាពខ្លាំង និងសក្តានុពលនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ការចែកចាយផលិតផលមួយនេះទៅកាន់ពិភពលោកគឺពិតជាក្តីរំភើប និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។

ការរចនាសម្រាប់បែបផែនជីវិតសម័យទំនើប

ការវេចខ្ជប់ដែលមានរាងស្តែង និងងាយស្រួលយកតាមខ្លួនរបស់ ChewMe ត្រូវបានរចនាឡើងសម្រាប់បណ្តាញពាណិជ្ជកម្មសម័យទំនើបរួមមាន ផ្សារទំនើប ហាងទំនិញ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍។ គ្រប់ចំណុចលម្អិតទាំងអស់រាប់ចាប់តាំងពីការរចនា និងការរើសយកគ្រាប់ស្វាយចន្ទីយ៉ាងយកចិត្តទុកដាក់ គឺសំដៅធានាបាននូវស្តង់ដាអន្តរជាតិខណៈរក្សាអត្តសញ្ញាណដើមរបស់ប្រទេសកម្ពុជា។

ចក្ខុវិស័យលើសពីក្នុងស្រុក

ការដាក់សម្ពាធនេះមានគោលបំណងយ៉ាងជ្រាលជ្រៅមួយ គឺដើម្បីលើកកម្ពស់ឈ្មោះប្រទេសកម្ពុជាតាមរយៈផលិតផលដែលបានដាំដុះ សម្រិតសម្រាំង និងផលិតឡើងទាំងស្រុងនៅក្នុងមាតុប្រទេសរបស់យើង។ ការនាំយកម៉ាកយីហោដែលផលិតនៅប្រទេសកម្ពុជាទៅកាន់ធ្នើរផលិតផលពិភពលោកធ្វើឱ្យយើងពារពេញទៅដោយកិត្តិយស និងការតាំងចិត្ត។

អ្នកស្រី ជា ម៉ាឡែន សហស្ថាបនិកផលិតផល ChewMe បានមានប្រសាសន៍ថា៖ “ផលិតផល ChewMe ដែលជាស្តេចនៃគ្រាប់ស្វាយចន្ទីនេះគឺមិនមែនត្រឹមតែជាអាហារសម្រន់ប៉ុណ្ណោះទេ តែវាជានិមិត្តសញ្ញានៃសក្តានុពលរបស់ប្រទេសកម្ពុជា។ យើងមានមោទនភាពក្នុងការពាំនាំយកផលិតផលដែលតំណាងឱ្យប្រទេសជាតិយើង និងបំពេញស្តង់ដាជាសកល។ នៅក្នុងដួងចិត្តនៃដំណើរមួយនេះគឺជាសារដែលតំណាងឱ្យពួកយើងគឺ ប្រទេសខ្ញុំ ម៉ាកយីហោខ្ញុំ មោទនភាពខ្ញុំ ChewMe ខ្ញុំ។” 

អំពីផលិតផល ChewMe

ផលិតផល ChewMe គឺជាម៉ាកយីហោរបស់ប្រទេសកម្ពុជាដែលប្តេជ្ញាក្នុងការផលិតផលិតផលអាហារសម្រន់ប្រណិតដែលជាការសាទរនូវវិស័យកសិកម្មក្នុងស្រុក និងផ្តល់នូវគុណភាពដ៏ល្អឥតខ្ចោះទៅកាន់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

លោក សុខ សារ៉ាក់

បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ

ទូរស័ព្ទ៖ +855 78 289 974 

អ៊ីម៉ែល៖ [email protected] 

 

X
5s