យុទ្ធនាការ GO Wingmall៖ ការបើកឱកាសជូនម្ចាស់អាជីវកម្ម លក់ទំនិញ រឺ ម្ហូបអាហារនៅលើ Wingmall ទទួលបានប្រាក់ចំណេញ ១០០% ពេញ !ដោយគ្មានការចំណាយអ្វីទាំងអស់!​



ឥឡូវនេះ សម្រាប់ម្ចាស់អាជីវកម្មទាំងអស់  លោកអ្នកអាច ធ្វើការដាក់លក់រាល់ទំនិញ រឺ  ម្ហូបអារហារផ្សេង នៅលើ អេប Wingmall  ដោយគ្មានការកាត់ភាគរយណាមួយ គឺទទួលបានប្រាក់ចំណេញ ១០០% ពេញតែម្តង!

នេះជាយុទ្ធនាការថ្មី និង កាន់តែអស្ចារ្យរបស់ Wingmall ដើម្បី បន្តបេសកកម្មក្នុងការគាំទ្រ  លើកកម្ពស់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

យុទ្ធនាការនេះផ្តោតសំខាន់លើការផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម តាមរយៈការរក្សាប្រាក់ចំណូល ១០០% និងផ្តល់ឱកាសដ៏ពិសេស លើការចុះឈ្មោះគឺត្រឹមតែ ១០០ រៀលប៉ុណ្ណោះ។

Wingmall គឺជាអេប ដែលបានបង្កើតដោយកូនខ្មែរ ១០០% ដើម្បីគាំទ្រម្ចាស់អាជីវកម្មទាំងអស់ និង យល់ច្បាស់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្មក្នុងស្រុក។

វេទិកានេះផ្តល់នូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងអាជីវកម្មតាមប្រព័ន្ធឌីជីថល។

អត្ថប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្ម៖

● រក្សាប្រាក់ចំណូល ១០០%៖ គោលការណ៍ដ៏សំខាន់នៃយុទ្ធនាការនេះ គឺការអនុញ្ញាតឱ្យម្ចាស់ហាងរក្សាប្រាក់ចំណូលពីការលក់របស់ខ្លួនបាន ១០០% ពេញលេញ។ នេះមានន័យថា Wingmall នឹងមិនយកកម្រៃជើងសារពីការលក់ឡើយ ដែលជាអត្ថប្រយោជន៍ដ៏ធំសម្រាប់ម្ចាស់អាជីវកម្មក្នុងការបង្កើនប្រាក់ចំណេញរបស់ខ្លួន។

● ការចុះឈ្មោះចំណាយត្រឹមតែ ១០០រៀល : លើសពីនេះ ម្ចាស់អាជីវកម្មគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា អាចរីករាយជាមួយការចុះឈ្មោះនៅលើ អេប Wingmall ដោយចំណាយត្រឹមតែ ១០០រៀល។

នេះជាឱកាសដ៏ល្អសម្រាប់អ្នកលក់ក្នុងការទទួលបាននូវអតិថិជនកាន់តែច្រើន និងពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងទីផ្សារឌីជីថលដោយគ្មានហានិភ័យ។

សូមគោរពអញ្ជើញម្ចាស់អាជីវកម្មទាំងអស់ ចូលរួមជាមួយ Wingmall ឥឡូវនេះ! 

នេះគឺជាឱកាសដ៏ល្អដើម្បីពង្រីកទីផ្សារ និងបង្កើនប្រាក់ចំណេញរបស់អ្នក។"

 ចូលរួមដោយរីករាយជាមួយ Wingmall ថ្ងៃនេះ ហើយរីករាយជាមួយការគ្រប់គ្រងអាជីវកម្មឌីជីថលដែលប្រកបដោយភាពងាយស្រួល និង ទទួលបានប្រាក់ចំណូលពេញលេញ។

តោះ! ទាញយកអេប Wingmall តាមរយៈ  https://wingmall.onelink.me/qlVW/rznj93w1និងសម្រាប់ព័ត៌មានបន្ថែមពីការដាក់លក់ក្នុងអេប Wingmall សូមទាក់ទងមកកាត់ផេក Wingmall ឫ ទាក់ទងមកកាន់តាមរយៈ https://m.me/WingmallKH។

 

X
5s