Startup Grind Cambodia: Founder Connect – សេដ្ឋកិច្ចហិរញ្ញវត្ថុឌីជីថល: ការវិនិយោគនៅថ្ងៃអនាគត
ភ្នំពេញ, កម្ពុជា – Startup Grind Cambodia មានកិត្តិយសប្រកាសអំពីកម្មវិធី Founder Connect ជាថ្មីក្រោមប្រធានបទ “សេដ្ឋកិច្ចហិរញ្ញវត្ថុឌីជីថល: ការវិនិយោគនៅថ្ងៃអនាគត” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី 27 ខែសីហា ឆ្នាំ 2025 ពីម៉ោង 5:00 ល្ងាច ដល់ 7:30 ល្ងាច នៅ The Desk Flagship – ដូនពេញ។
Founder Connect គឺជាកម្មវិធីដឹកនាំដោយសហគមន៍ ដែលមានគោលបំណងជំរុញ បង្រៀន និងភ្ជាប់សម្ព័ន្ធភាពរវាងស្ថាបនិក សហគ្រិន និងអ្នកច្នៃប្រឌិត។ ក្នុងរដូវកាលនេះ កម្មវិធីដំបូងរបស់យើងនឹងបង្ហាញពអ្នកដឹកនាំដែលកំពុងរៀបចំអនាគតនៃប្រព័ន្ធហិរញ្ញវត្ថុឌីជីថលនៅកម្ពុជា និងនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
វាគ្មិន:
លោក ឃួន សុភ័ទ្ទ, នាយកប្រតិបត្តិ និងសហស្ថាបនិក Morakot Technology និង Mora BNPL
លោក សុភ័ទ្ទ គឺជាអ្នកបង្កើតនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុឌីជីថល។ ចាប់តាំងពីបង្កើត Morakot Technology ឆ្នាំ 2015 ក្រុមហ៊ុនរបស់គាត់បានក្លាយជាអ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ បច្ចុប្បន្នគ្រប់គ្រងផ្ទៃប្រាក់កម្ចីជាង 1.5 ពាន់លានដុល្លារ នៅប្រទេសកម្ពុជា សិង្ហបុរី ថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ គាត់បានចូលរួមកម្មវិធី Startupbootcamp FinTech accelerator (2017) ដែលជួយពង្រឹងផលិតផល Morakot សម្រាប់ទីផ្សារអន្តរជាតិ និងភ្ជាប់ជាមួយអ្នកណែនាំនិងវិនិយោគិន។ គាត់បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញ បរិយាបន្នហិរញ្ញវត្ថុ នៅកម្ពុជា ដោយបានចូលសហការជាមួយស្ថាប័នធំៗដូចជា Wing (Cambodia) Limited Specialised Bank។
លោក ឡាយ វីឡា, សហស្ថាបនិក និងនាយកប្រតិបត្តិ Delightech
លោក វីឡាមានបទពិសោធន៍ជាច្រើនក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងការលូតលាស់របស់ Startup។ គាត់បានបញ្ចប់កម្មវិធី Angkor 500 Startup Program និង Antler ហើយជាសហស្ថាបនិកនៃ Cambodia Digital Tech Association។ ជាមួយនឹងបទពិសោធន៍ក្នុងផ្នែកទំនាក់ទំនងអតិថិជន និងប្រតិបត្តិការនៅក្រុមហ៊ុនហិរញ្ញវត្ថុឌីជីថលផ្សេងៗ គាត់បានបង្កើត Delightech ឲ្យក្លាយជាក្រុមហ៊ុនមួយ ដែលផ្តោតលើនវានុវត្តន៍បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា។
អ្នកសម្របសម្រួល:
លោក យឹម អធិជេដ្ឋា, អ្នកអភិវឌ្ឍធុរកិច្ច
លោក ជេដ្ឋា ជាសហគ្រិន និងអ្នកដឹកនាំ Startup នៅកម្ពុជា។ គាត់ជាសហស្ថាបនិក និង នាយកប្រតិបត្តិការនៃ Polymer Invoice, នាយកគ្រប់គ្រង AO & Partners, ប្រធាន CAKOSA, និងអនុប្រធាន CamStartup។ ជាមួយបទពិសោធន៍ក្នុងផ្នែកលក់ ទីផ្សារ និងការលូតលាស់អាជីវកម្ម គាត់ក៏បានចូលរួមក្នុងការងាររដ្ឋាភិបាល និងគម្រោងសប្បុរសធម៌ ដើម្បីពង្រឹងប្រព័ន្ធសហគ្រិននៅកម្ពុជា។
អំពីកម្មវិធី
🗓 កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី 27 ខែសីហា ឆ្នាំ 2025
⏰ ម៉ោង៖ 5:30 ល្ងាច – 7:30 ល្ងាច
📍 ទីតាំង៖ The Desk Flagship – ដូនពេញ
🔗 Google Maps: https://maps.app.goo.gl/syPUqTmguntmCPnt8
🎟 ចុះឈ្មោះសំបុត្រឥតគិតថ្លៃនៅទីនេះ៖
BookMe+: https://www.bookme.plus/t/events/founderconnect4
ឬតាម Telegram: https://t.me/sgkhteam
📞 ទូរស័ព្ទ៖ +855 15 563 567
🌐 វេបសាយ៖ https://startupgrind.com
📢 តាមដានព័ត៌មានថ្មីៗតាម Telegram៖ https://t.me/startupgrindkh
អំពី Startup Grind Cambodia
Startup Grind គឺជាសហគមន៍ធំបំផុតនៅលើពិភពលោកដែលប្រមូលផ្តុំទៅដោយសហគ្រិន Startup ស្ថាបនិក អ្នកជំនួញ អ្នកច្នៃប្រឌិត និងអ្នកដឹកនាំ។ Startup Grind រៀបចំព្រឹត្តិការណ៍នៅជាង 600 ទីក្រុង នៅក្នុងប្រទេសជាង 125។ Startup Grind Cambodia ជាផ្នែកមួយនៃចលនាអន្តរជាតិនេះដែលមានបំណងគាំទ្រការលូតលាស់របស់ សហគ្រិនកម្ពុជា ដោយជំរុញការសហការ ការចែករំលែកចំណេះដឹង និង ការបង្កើតឱកាសថ្មីសម្រាប់នវានុវត្តន៍។