រយៈពេលត្រឹមតែ 3ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង 20 ហាង​



ភ្នំពេញ, ថ្ងៃទី 12 ខែមេសា ឆ្នាំ 2025  ក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច មានមោទនភាពប្រកាសបើកសម្ពោធជាផ្លូវការនៃប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាព្រឹត្តិការណ៍មួយពុំធ្លាប់ពីមុនមក ដែលត្រឹមតែរយៈពេលតែ 3 ខែប៉ុណ្ណោះ អាជីវកម្មហ្វ្រេនឆាយ អៃ-ឆា ការ៉េម និង តែគុជ អាចពង្រីកខ្លួនបានជាង 20 ហាង ទាំងក្នុងក្រុងភ្នំពេញ និង តាមបណ្ដាខេត្ត។

គួរបញ្ជាក់ផងដែរថា អៃ-ឆា (Ai-CHA)  គឺជាអាជីវកម្មមួយប្រភេទដែលមានលក់ដូចជា ការ៉េម និង តែគុជ ជាមួយតម្លៃដ៏ពិសេស រសជាតិប្លែកៗ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 ។ ហើយឈ្មោះ អៃ-ឆា (Ai-CHA) នេះគឺបានមកពីតួអក្សរចិនពីរ — "Ai" (សេចក្តីស្រឡាញ់) និង "CHA" (តែ) — ដែលតំណាងឱ្យក្តីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់យើងចំពោះតែ និង ការប្តេជ្ញាចិត្តក្នុងការចែករំលែកសេចក្តីស្រឡាញ់ជាមួយនឹងពិភពលោក។

នៅឆ្នាំ 2022 អៃ-ឆា (Ai-CHA)  ក៏បានប្រតិបត្តិការដោយផ្ទាល់ដំបូងនៅប្រទេសឥណ្ឌូនេស៊ី ហើយរាប់ចាប់តាំងពីពេលនោះមក យើងបានរីកចម្រើនយ៉ាងឆាប់រហ័សមកដល់សព្វថ្ងៃ ដោយមានហាងដែលបានចុះហត្ថលេខាជាង 1,200 នៅក្នុងប្រទេសមួយចំនួន ដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ឡាវ និងឥឡូវនេះ កំពុងមានវត្តមាននៅ កម្ពុជាហើយ ដែលទីតាំងដំណើរការបច្ចុប្បន្នមាននៅ ភ្នំពេញ កំពង់សោម សៀមរាប កោះកុង និង ត្រៀមដំណើរការសាខាហ្វ្រេនឆាយជាច្រើនទៀតឆាប់ៗខាងមុននេះ។ 

លោក Danny Tahardi អគ្គនាយករង Ai-CHA សកល បានមានប្រសាសន៍ក្នុងកម្មវិធីនេះថា យើងពិតជាមានមោទនភាពណាស់ដែលបាននាំ អៃ-ឆា (Ai-CHA) មកដល់ប្រទេសកម្ពុជា និង បានប្រារព្ធព្រឹត្តិការណ៍ដ៏ធំនេះឡើងផងដែរ ហើយមូលហេតុចម្បងដែលយើងបានមកបោះជំហាននៅទីនេះ ក៏ដោយសារ កម្ពុជាមានសក្តានុពលទីផ្សារខ្ពស់ រីកចម្រើនរហ័ស និង មានកំណើនប្រជាជនវ័យក្មេងកើនឡើងជាប្រចាំ។ លោកបានបញ្ជាក់បន្ថែមថា យើងមានការជឿជាក់យ៉ាងមុតមាំថា អៃ-ឆា (Ai-CHA) នឹងនាំមកនូវ រសជាតិប្លែកៗ និងពិសោធន៍ថ្មីៗបន្ថែមទៀត ដល់អ្នកគាំទ្រ លើសពីនេះផងដែរ យើងក៏ត្រៀមនឹងពង្រីករហូតទៅដល់ 100 ហាងក្នុងរយៈពេលមួយឆ្នាំ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុកសម្រាប់ភាពជោគជ័យទៅវិញទៅមកផងដែរ។  នេះបង្ហាញថា ការរីកចម្រើនមួយនេះគឺជាសក្ខីភាពនៃការជឿជាក់ និង សេចក្តីស្រឡាញ់ដ៏រឹងមាំដែលប្រជាជនប្រទេសកម្ពុជាក៏ដូចជាប្រជាជននៅទូទាំងអាស៊ីអាគ្នេយ៍មានចំពោះម៉ាករបស់យើង។

ដើម្បីឆ្លើយតបក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច ក៏មានការផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសត្រឹមខែមេសានេះ រហូតដល់ $6xxx និង បន្ថែមជូនលើការសេវាកម្មគ្រប់គ្រង ដោយឥតគិតថ្លៃចំនួន ២ឆ្នាំ សម្រាប់ការបញ្ជាទិញហ្វ្រេនឆាយ ទាំងនេះគឺជាឱកាសមាស ឱកាសប្រាក់សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្មផ្នែកភេសជ្ជៈមិនគួរមើលរំលង។ 

គួរបន្ថែមផងដែរថា ក្រុមហ៊ុនអៃ-ឆា ហ៊្វូដខេអេច គឺក្រុមហ៊ុន លក់ភេសជ្ជៈ តែគុជ និង ការ៉េម ដែលមានរសជាតិប្លែកៗ ជាមួយនឹងតម្លៃដ៏សមរម្យបំផុត ហើយបច្ចុប្បន្នបានដំណើរការនៅប្រទេសកម្ពុជាក្នុងឆ្នាំ 2024 ដែលមានសាខាដំបូងបង្អស់នៅ ផ្សារទំនើបអ៊ីអន មានជ័យ ហើយថ្មីៗនេះបានបើកសាខាថ្មី1ទៀតនៅ ផ្សារទំនើបអ៊ីអន ភ្នំពេញតែម្តង និងត្រៀមដំណើរការនៅ ផ្សារទំនើបអ៊ីអន សែនសុខឆាប់ៗនេះផងដែរ។ 

ព័ត៌មានបន្ថែម 

ទំនាក់ទំនងហ្រ្វេនឆាយ៖ +855 70 999 337
ផេកផ្លូវការ: Ai-CHA Cambodia 
លីងផេក៖ https://www.facebook.com/aichacambodia/

X
5s