ប្រវត្តិនារីបេះដូងដែក ម៉ាហ្ការ៉េតថេតឆឺ៖ នាយករដ្ឋមន្ត្រីស្ត្រីដំបូងបំផុតនៅចក្រភពអង់គ្លេស (ភាគទី ៧)
៧- ព្រឹត្តិការណ៍សង្គ្រាមនៅលើកោះហ្វកលែន (Falkland)
លោកស្រីថេតឆឺបានឆ្លងកាត់វិញ្ញាសាដ៏លំបាកមួយផ្នែកការពារជាតិ នៅពេលកាន់អំណាចអាណត្តិទីមួយ។ កាលនោះ អាហ្សង់ទីនលើកទ័ពចូលឈ្លានពានប្រជុំកោះហ្វកលែន (ដែលមានកោះហ្វកលេន និងកោះក្បែរនោះមួយចំនួនទៀត)។
តាមពិត ដែនដីនេះជាដើមចមនៃជម្លោះប្រដាប់អាវុធរវាងអង់គ្លេស និងអាហ្សង់ទីន មិនមែនទើបតែកើតឡើងនៅក្នុងពេលនោះទេ ប៉ុន្តែវាបានចាក់ឫសជ្រៅជាយូរមកហើយ គ្រាន់តែថាវាស្ថិតនៅក្នុងការចិញ្ចឹមចិត្ត។
នៅទីបញ្ចប់ បញ្ហាបានឈានដល់ដំណាក់កាលទុំជោរនៅក្នុងគ្រានោះ។ ដោយឥតមានស្មុគស្មាញច្រើននៅក្នុងការសម្រេចចិត្ត លោកស្រីថេតឆឺបានបញ្ចេញប្រតិកម្មតប ដោយបញ្ជាឲ្យទ័ពអង់គ្លេសវាយយកកោះហ្វកលេនឲ្យបាន ទោះក្នុងតម្លៃណាក៏ដោយ (at all cost)។ នេះជាកិច្ចការដ៏លំបាកបំផុត។
ប៉ុន្តែនៅទីបញ្ចប់ អង់គ្លេសអាចវាយយកកោះនោះបានមកវិញ បន្ទាប់ពីទាហានអាហ្សង់ទីនលើកដៃចុះចាញ់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៨២៕
ប្រែសម្រួលដោយ៖ សុខ សេរីរដ្ឋ
ឯកសារពិគ្រោះ គេហទំព័រវីឃីភីឌា និងគេហទំព័រដទៃទៀត
រក្សាសិទ្ធិដោយគេហទំព័រ BizKhmer