ក្រុមហ៊ុន Vietjet ចេញរបាយការណ៍ពីប្រាក់ចំណេញលើប្រតិបត្តិការអាជីវកម្មដោយលើសពីការរំពឹងទុករហូតដល់ ២១% លើគោលដៅដែលបានកំណត់នៅឆមាសទីមួយនៃឆ្នាំ ២០២៤
ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ - ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ (H1/2024) ដោយរាយការណ៍ពីកំណើនប្រាក់ចំណូលរបស់ខ្លួន។
ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៤ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Vietjet មានការរីកចម្រើនខ្លាំងជារយៈពេលមុនការឆ្លងរាតត្បាតឆ្នាំ ២០១៩។ ក្រុមហ៊ុនអាកាសចរណ៍នេះបានដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ១៣,១ លាននាក់នៅលើជើងហោះហើរចំនួន ៧០.១៥៤ ដោយសុវត្ថិភាពក្នុងអំឡុងពេលឆមាសទីមួយនៃឆ្នាំ ២០២៤ ។
សម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២៤ (Q2/2024) ក្រុមហ៊ុន Vietjet បានចេញរបាយការណ៍ប្រាក់ចំណូលពីការដឹកជញ្ជូនភ្ញៀវធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៥,១២៨ ទ្រីលានដុង (ប្រហែល ៦០១ លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៥១៧ ប៊ីលានដុង (ប្រហែល ២០,៥៧ លានដុល្លារអាមេរិក) ដែលកំណើនពីមួយឆ្នាំទៅមួយឆ្នាំមានចំនួន ២៣% និង ៦៨៣%។
ក្នុងរយៈពេលប្រាំមួយខែ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសកើនឡើងដល់ ៣២,៨៩៣ ទ្រីលានដុង (ប្រហែល ១,៣ ប៊ីលានដុល្លារ) កើនឡើង ៣១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញមុនបង់ពន្ធសម្រាប់រយៈពេលនេះមានចំនួន ១,១៧៤ ទ្រីលានដុង (ប្រហែល ៤៦,៧៧ លានដុល្លារអាមេរិក) កើនឡើង ៦៩០% បើធៀបនឹងឆ្នាំមុន។
ប្រាក់ចំណូលរួមរបស់ក្រុមហ៊ុន Vietjet សម្រាប់ឆមាសទីមួយនៃឆ្នាំ ២០២៤ មានចំនួនសរុប ៣៤,០១៦ ទ្រីលានដុង (ប្រហែល ១,៣៥ ប៊ីលានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធសរុបចំនួន ១,៣១១ ទ្រីលានដុង (ប្រហែល ៥២ លានដុល្លារអាមេរិក) ដែលមានការកើនឡើង ១៥% និង ៤៣៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណេញបានលើសពីគោលដៅនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ចំនួន ២១% ។
គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៤ ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet មានចំនួនជាង ៩១,៧៥៥ ទ្រីលានដុង (ប្រហែល ៣,៦៥ ប៊ីលានដុល្លារអាមេរិក)។ កម្រិតបំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍នេះគឺស្ថិតនៅកម្រិត ២ ដែលទាបជាមធ្យមភាគជាមួយក្រុមហ៊ុនពិភពលោកទូទៅស្ថិតនៅកម្រិត ៥ នៃតម្លៃក្រុមហ៊ុនរបស់ខ្លួន ។ សាច់ប្រាក់ និងសមមូលសាច់ប្រាក់នៅចុង Q2/2024 ត្រូវបានរាយការណ៍ថាមានចំនួន ៤,១ ទ្រីលានដុង (ប្រហែល ១៦៣,១៨ លានដុល្លារអាមេរិក)។
ការពង្រីកជើងហោះហើរអន្តរជាតិឈានមុខគេ
ក្រុមហ៊ុន Vietjet ប្រតិបត្តិការជើងហោះហើររបស់ខ្លួនប្រមាណជាង ១៤៩ ផ្លូវហោះហើរនៅទូទាំងប្រទេសវៀតណាមនិងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន ១១១ ផងដែរ។
ផ្លូវថ្មីរួមមានការភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុង ស៊ីអាន កោះភូកុក ជាមួយទីក្រុងតៃជុង និងទីក្រុងកៅសុង និងទីក្រុងហូជីមិញជាមួយទីក្រុង វៀងច័ន្ទ។ Vietjet ក៏ជាក្រុមហ៊ុនអាកាសចរណ៍ធំជាងគេ ដែលមានជើងហោះហើរតភ្ជាប់ពីប្រទេសវៀតណាមនិងកូរ៉េខាងត្បូង ហើយថែមទាំងបានបន្ថែមផ្លូវហោះហើរថ្មីចំនួនពីរគឺពីទីក្រុងហាណូយទៅកាន់ទីក្រុងមែលប៊ន និងទីក្រុងស៊ីដនីដែលនាំឱ្យចំនួនសេវាកម្មហោះហើរសរុបរវាងប្រទេសវៀតណាម និងអូស្ត្រាលីកើនឡើងដល់ប្រាំពីរ។
កាលពីខែធ្នូឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍បានបន្ថែមផ្លូវហោះហើរសៀមរាប-ហាណូយដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់អាស៊ីនៃខេត្តសៀមរាបក្នុងប្រទេសកម្ពុជា និងទីក្រុងហាណូយរបស់វៀតណាម។ បណ្តាញជើងហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ក៏ផ្តល់ឱ្យកម្ពុជា និងអ្នកធ្វើដំណើរមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀតក្នុងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី សិង្ហបុរី និងប្រទេសជាច្រើនទៀតផងដែរ។
ការរីកចម្រើននៃកងនាវាអាកាសចរណ៍ដ៏ទំនើប និងកាត់បន្ថយការបំភាយឧស្ម័នកាបូន
ប្រតិបត្តិការយន្តហោះជាង ១០៥ គ្រឿង (រួមទាំងយន្តហោះ Vietjet ប្រទេសថៃ) ជាមួយនឹងចំនួនអ្នកដំណើរកើនឡើងជារៀងរាល់ឆ្នាំក្រុមហ៊ុន Vietjet កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្មអន្តរទ្វីប និងអភិវឌ្ឍកងនាវាអាកាសចរណ៍ថ្មីទំនើប និងមិនប៉ះពាល់ដល់បរិស្ថាន។
ដោយប្រកាន់យកនូវយុទ្ធសាស្ត្រ ចក្ខុវិស័យក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សអាកាសចរណ៍តាមស្តង់ដារអន្តរជាតិ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ Vietjet (VJAA) បានក្លាយជាដៃគូរបណ្តុះបណ្តាលរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។
នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនៃក្រុមហ៊ុនអាកាសចរណ៍ (VJAA) បានបណ្តុះបណ្តាលអាកាសយានឹកជាង ៤៣.០០០ នាក់ក្នុងវគ្គសិក្សាចំនួន ៣.៨៩៨ រួមទាំងអ្នកបើកយន្តហោះ និងវិស្វករយន្តហោះ (CRS)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលធនធាមនុស្សនេះក៏បានដាក់ឱ្យដំណើរការនូវកាប៊ីនយន្ដហោះពិសោធន៏ទី ៣ ដោយពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអ្នកបើកយន្តហោះអន្តរជាតិឈានមុខគេក្នុងតំបន់ និងបានចូលរួមជាមួយសាកលវិទ្យាល័យនានាដើម្បីផ្តល់ជូននូវវគ្គសិក្សាតម្រង់ទិសអាជីពសម្រាប់អាកាសយានិក និងណែនាំអំពីឱកាសការងារនៅក្រុមហ៊ុន Vietjet ផងដែរ។
ក្រុមហ៊ុន Vietjet បានត្រួសត្រាយការស្រាវជ្រាវលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាពដោយមានគោលដៅក្លាយជាក្រុមហ៊ុនអាកាសចរណ៍បៃតងដែលឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងសកម្មភាពដែលទាក់ទងនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ដើម្បីគាំទ្រដល់ការពង្រីកបណ្តាញហោះហើរជាសកលរបស់ខ្លួន ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើការបញ្ជាទិញយន្តហោះ A330neo ជំនាន់ថ្មីចំនួន ២០ ដែលមានតម្លៃ ៧,៤ ប៊ីលានដុល្លារអាមេរិកនៅឯពិព័រណ៍ Farnborough International Airshow ក្នុងខែកក្កដា ឆ្នាំ ២០២៤ ពីក្រុមហ៊ុន Airbus។
ឆ្នាំ ២០២៤ ក៏ជាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងការអភិវឌ្ឍយ៉ាងទូលំទូលាយជាមួយនឹងបណ្តាញអន្តរជាតិកម្រិតមធ្យមដ៏ធំរបស់ខ្លួនដោយត្រៀមខ្លួនជាស្រេចដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុងស្រុក ខណៈពេលដែលកំពុងរៀបចំបន្ថែមទៀតសម្រាប់ផ្លូវហោះហើរអន្តរជាតិបន្ថែម។
អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com