ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៩ ចាប់ផ្តើមប្រកាសស្វែងរកអ្នកចូលរួមប្រកួតពានរង្វាន់អចលនទ្រព្យល្អបំផុតប្រចាំព្រះរាជាណាចក្រកម្ពុជា​



រាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ - ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards ថ្ងៃនេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៩ ប្រចាំឆ្នាំ ២០២៤ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុត។

ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៩ ដែលមានការគាំទ្រដោយ CBRE Cambodia នឹងរៀបចំពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រ ទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ហើយការចុះឈ្មោះចូលរួមប្រកួតប្រជែងនឹងបន្តទទទួលតាមរយៈ asiapropertyawards.com/nominations  រហូតដល់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៤។ 

កម្មវិធី « ភ្ជាប់ជាមួយអាស៊ីអាគ្នេយ៍» នាថ្ងៃនេះ នៅឯសណ្ឋាគារ Fairfield  by Marriott ក្នុងរាជធានីភ្នំពេញ បានបង្ហាញនូវព័ត៌មានសំខាន់ៗមួយចំនួនមុនឈានទៅដល់កម្មវិធីជប់លៀងប្រកាសរង្វាន់ប្រចាំឆ្នាំ។ 

កាលបរិច្ឆេទសំខាន់ៗសម្រាប់ ឆ្នាំ ២០២៣នេះ៖

ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤ - បិទការចុះឈ្មោះ

ថ្ងៃទី ១០ ខែមិថុនា ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤ - ការត្រួតពិនិត្យទីតាំង 

ថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ - ការវិនិច្ឆ័យចុងក្រោយ

ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ – ពិធីប្រគល់រង្វាន់ និងពិធីជប់លៀង Gala Dinner នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ – ការតាំងបង្ហាញ Gala វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់នៅទីក្រុងបាងកក ប្រទេសថៃ

សញ្ញានៃការអភិវឌ្ឍ

ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២៤ ដែលត្រូវបានជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលហើយដែលត្រូវបានគេមើលឃើញថានឹងជំរុញវិស័យអចលនទ្រព្យនេះបើយោងតាមរបាយការណ៍អចលនទ្រព្យដោយ PropertyGuru ដែលជាទស្សនាវដ្តីផ្លូវការរបស់ពានរង្វាន់។

លោក Jules Kay អ្នកគ្រប់គ្រងទូទៅកម្មវិធីពានរង្វាន់អចលនទ្រព្យ PropertyGuru ប្រចាំទ្វីបអាស៊ីបានមានប្រសាសន៍ថា៖ « យើងសូមស្វាគមន៍ចំពោះគម្រោង និងអ្នកអភិវឌ្ឍន៍មកកាន់កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នៅពេលដែលព្រះរាជាណាចក្របានលេចចេញជាសញ្ញានៃការរីកចម្រើនបើទោះជាសេដ្ឋកិច្ចពិភពលោកកំពុងមានបញ្ហាក្តី។ ទោះបីជាមានការផ្លាស់ប្តូរទីផ្សារខាងក្រៅ និងការវិវឌ្ឍសក្ដានុពលក្នុងស្រុកក៏ដោយ ឧស្សាហកម្មអចលនទ្រព្យកម្ពុជាបានបង្ហាញពីភាពធន់ដ៏គួរឱ្យចាប់អារម្មណ៍ ដែលមានគាំទ្រដោយការវិនិយោគពីបរទេស និងការផ្លាស់ប្តូរយុទ្ធសាស្ត្រឆ្ពោះទៅរកតម្លៃសមរម្យ។ ពានរង្វាន់អចលនទ្រព្យកម្ពុជានឹងបង្ហាញជាថ្មីម្តងទៀតនូវភាពវិជ្ជមានដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារដ៏រស់រវើកពោរពេញដោយការច្នៃប្រឌិត។»

ពានរង្វាន់ PropertyGuru Cambodia Property Awards នឹងមិនត្រឹមតែទទួលស្គាល់សមិទ្ធិផលរបស់អ្នកអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលវិនិយោគល្បីៗរបស់ប្រទេសដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុផងដែរ។

ពានរង្វាន់នៅឆ្នាំនេះនឹងតាមដានយ៉ាងដិតនូវវឌ្ឍនភាពនៃវិស័យអចលនទ្រព្យជាមួយនឹងប្រភេទនៃពានរង្វាន់ រួមមានពានរង្វាន់ ESG ថ្មី ការទទួលស្គាល់ក្រុមហ៊ុនសម្រាប់សមិទ្ធិផលក្នុងការរចនាប្រកបដោយនិរន្តរភាព ការសាងសង់ប្រកបដោយនិរន្តរភាព ប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល និងឥទ្ធិពលវិជ្ជមានចំពោះសង្គម។

លើសពីនេះ ពានរង្វាន់ទាំងអស់នឹងវាយតម្លៃការអភិវឌ្ឍន៍ជាច្រើន រាប់ចាប់ពីសាលលក់រហូតដល់ទីប្រជុំជន លើទិដ្ឋភាពផ្សេងៗ ដូចជាការទាក់ទាញការវិនិយោគ និងការរួមបញ្ចូលជាមួយបរិស្ថានជុំវិញ។

គម្រោងអចលនទ្រព្យល្អបំផុត

PropertyGuru Cambodia Property Awards ប្រមូលផ្តុំទៅដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលរួមមានអ្នកជំនាញក្នុងវិស័យចម្រុះ ធានាបាននូវដំណើរការវិនិច្ឆ័យប្រកបដោយតម្លាភាព យុត្តិធម៌ ឈានទៅដល់ការជ្រើសរើសអ្នកជាប់ក្នុងបញ្ជីសម្រាំង និងអ្នកឈ្នះពានរង្វាន់។ ហើយពួកគេនឹងបន្តប្រកួតលើឆាកអន្តរជាតិ នៅ PropertyGuru Asia Property Awards វគ្គផ្តាច់ព្រ័ត្រ។ 

HLB ដែលជាបណ្តាញសកលនៃក្រុមហ៊ុនផ្តល់ប្រឹក្សា និងគណនេយ្យឯករាជ្យ ក្រមការគ្រប់គ្រងរបស់លោក Paul Ashburn នៃ HLB International Real Estate Group នឹងជាអ្នកគ្រប់គ្រងដំណើរការជ្រើសរើសទាំងមូល។ 

លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា៖ « អចលនទ្រព្យល្អបំផុតរបស់ប្រទេសកម្ពុជានឹងរះយ៉ាងត្រចះត្រចង់នៅឆ្នាំនេះនៅឯពានរង្វាន់របស់យើងលើកទី ៩ នៅពេលដែលវិស័យអចលនទ្រព្យផ្លាស់ប្តូរទីតាំង និងសម្របខ្លួនទៅនឹងបញ្ហាប្រឈមនាៗ។ ជាមួយនឹងការផ្លាស់ប្តូរតម្រូវការទៅកាន់ទីផ្សារក្នុងស្រុក អ្នកស្វែងរកអចលនៈទ្រព្យនៅក្នុងប្រទេសកម្ពុជាឥឡូវនេះមានជម្រើសដ៏ច្រើនសន្ធឹកសន្ធាប់នៃលំហដែលសាងសង់ឡើងទាក់ទងនឹងទីតាំង តម្លៃ និងប្រាក់ចំណេញពីការវិនិយោគ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់ពានរង្វាន់ដល់អ្នកអភិវឌ្ឍន៍ និងការអនុវត្តការរចនាដែលទទួលខុសត្រូវចំពោះអចលនៈទ្រព្យដ៏ឆ្នើមរបស់កម្ពុជា ជាមួយនឹងចំណាត់ថ្នាក់ខ្ពស់បំផុតនៃឧត្តមភាព ដោយបង្ហាញសមិទ្ធិផលរបស់ពួកគេទៅកាន់តំបន់អាស៊ីទាំងមូល។» 

លោក Thierry Tea អនុប្រធានក្រុមហ៊ុន OCIC Group ដែលជាអ្នកឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុតនៅក្នុងកម្មវិធី PropertyGuru Cambodia Property Awards ២០២៤ លើកទី ៨ ក៏មានវត្តមានជាកតិត្យសក្នុងកម្មវិធីនេះផងដែរ ។

Diamond Bay Garden ដែលជាគម្រោងរបស់ OCIC Group នឹងឈានទៅឈ្នះពានរង្វាន់ Best Waterfront Condo Development (Asia) ក្នុងកម្មវិធី PropertyGuru Asia Property Awards វគ្គផ្តាប់ព្រ័ត្រ លើកទី ១៨ ។ គម្រោងនេះបានចូលរួមជាមួយគម្រោងដោយក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co., Ltd. និង RM Commercial Co., Ltd. តំណាងឱ្យប្រទេសកម្ពុជាក្នុងកម្មវិធីវគ្គផ្តាច់ព្រ័ត្រ។

ពានរង្វាន់ PropertyGuru Cambodia Property Awards គឺជាផ្នែកមួយនៃពានរង្វាន់អន្តរជាតិ PropertyGuru Asia Property Awards ក្នុងតំបន់ ដែលមានវត្តមានលើកទី ១៩ របស់ខ្លួននៅឆ្នាំ ២០២៤។ ស៊េរីនេះគ្របដណ្តប់ទីផ្សារសំខាន់ៗនៅទូទាំងតំបន់ ដែលលាតសន្ធឹងលើអាស៊ីអាគ្នេយ៍ អាស៊ីបូព៌ា អាស៊ីខាងត្បូង និងអូសេអានី ជាមួយនឹងពិធីជប់លៀងអបអរអ្នកឈ្នះពានរង្វាន់ដែលគ្រប់គ្នាទន្ទឹងរៀងរាល់ឆ្នាំ។ 

រៀបចំឡើងដោយ PropertyGuru Group (NYSE:PGRU),   PropertyGuru Cambodia Property Awards លើកទី៩ គាំទ្រដោយម្ចាស់ឧបត្ថម្ភមាស CBRE Cambodia; ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru; ដៃគូផ្សព្វផ្សាយផ្លូវការ TWPR; និងអ្នកគ្រប់គ្រងផ្លូវការ HLB ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក ឫ [email protected] ចូលទៅកាន់វេបសាយ AsiaPropertyAwards.com

X
5s