សន្និសិទស្ដីពី៖ ការសហការបង្កើតបណ្តាញទំនាក់ទំនង កម្ពុជា-ជប៉ុន ក្នុងការធ្វើអោយប្រសើរឡើងក្នុងវិស័យកសិកម្ម, ការតាមដានការភាយឧស្ម័ន, និង នវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់លំហអាកាស និង ផ្កាយរណប
អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននឹងកំពុងសហការៈគ្នាក្នុងការរៀបចំសន្និសិទនាថ្ងៃទី១១ ខែសីហា នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលជាការប្ដេជ្ញានាំយកកម្ពុជាឆ្ពោះទៅកាន់បច្ចេកវិទ្យា និងនវានុវត្តន៍ចុងក្រោយបង្អស់។
ដើម្បីធ្វើឱ្យខួបលើកទី៧០ឆ្នាំ នៃមិត្តភាពរវាងកម្ពុជា-ជប៉ុន ក៏ដូចជាខួបលើកទី៥០ឆ្នាំ នៃមិត្តភាពរវាងអាស៊ាន- ជប៉ុន កាន់តែឱឡារឹក និងដើម្បីជាការរឹតបន្តឹងមិត្តភាពយូរអង្វែងនឹងគ្នាបន្តទៀត អង្គការពាណិជ្ជកម្មក ស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសរជប៉ុន (JAXA) បានផ្តួចផ្តើមគំនិតក្នុងការណែនាំក្រុមហ៊ុនប ចេ្ចកវិទយមចំនួន ០ ដែលមានសមត្ថភាព និងមុខងារធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្ម ការរកឃើញ និងតាមដានការបំភាយឧស្ម័ន ការកាត់បន្ថយការបំភាយឧស្ម័ន និងការអភិរក្សព្រៃឈើ មកធ្វើការចែករំលែក និងណែនាំអំពីសេវាកម្ម និងកម្មវិធីរបស់ពួកគេសម្រាប់ចលនោះទៅរកភាពបៃតង ដោយប្រើបច្ចេកវិទ្យា ចុងក្រោយបំផុត ទៅដលរដ្ឋាភិបាលកម្ពុជា អង្គការនានា និងតំណាងក្រុមហ៊ុនឯកជននៅកម្ពុជា ដែលសន្និ សិទនេះគ្រោងនឹងប្រព្រឹត្តិឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh នាព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។
ជាមួយគ្នានេះដែរ កម្មវិធីនឹងផ្តល់ឱ្យអ្នកចូលរួមឬភាពជាដៃគូ និងឱកាសក្នុងការបង្កើតបណ្តាញរវាងក្រុម ហ៊ុនកម្ពុជា-ជប៉ុន ដែលស្ថិតនៅក្នុងវិស័យមួយចំនួនរួមមាន សាជីវកម្ម កសិកម្ម បៃតង បច្ចេកវិទ្យា សហករណ៍ កសិកម្ម ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងកសិកម្ម កម្មន្តសាលជាដើម។
តំណាងក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនទាំង ០៥ ដែលក្នុងនោះរួមមាន AGRIBUDDY LIMITED, ASUZETO SINGAPORE PTE LTD/ASUENE INC (JAPAN), GREEN CARBON INC, NIPPON KOEI CO., LTD, SAGRI CO., LTD, SYNSPECTIVE INC, TENCHIIN INC, and YANMAR AGRIBUSINESS CO., LTD.
ដើម្បីជាការអបអរនាឱកាសនៃការលើកមួយចំណងមិត្តភាពទាំងសងខាងកម្ពុជា-ជប៉ុន នេះ រដ្ឋាភិលជប៉ុនបាននឹងកំពុងជំរុញឱ្យម ទស្សនៈវិស័យនៃការសហការបង្កើតសេដ្ឋកិច្ចរួមគ្ន (ASEAN {paus/Camboda-japan Economic Co Creation Vision) ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព៥០ឆ្នាំ និង ៧០ឆ្នាំបន្តទៅមុខទៀតជាមួយប្រទេសជាដៃគូរ។ យើងបន្តស្វែងរកឱកាសផ្សេងៗបន្ថែមទៀតដែលកម្ពុជា- ជប៉ុនអាចសហការបង្កើតរួមគ្នា (Co-Creation) ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ ដូចដែលយើងត្រង និងចែករំលែកក្នុងសន្និសីទអាសីហាខាងមុខនេះ។