ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីកំណើននៃចំណាប់អារម្មណ៍លើជំរើសទូទាត់ដោយប្រើប្រាស់កាត នៅក្នុងចំណោមប្រជាជនកម្ពុជា​



តាមរយៈការសិក្សារបស់ក្រុមហ៊ុន Visa ស្តីពីឥរិយាបថទូទាត់ប្រាក់របស់អតិថិជន បានបង្ហាញពីសន្ទុះកំណើនការចាប់អារម្មណ៍ និងការប្រើប្រាស់ញ៉ឹកញាប់ លើការទូទាត់តាម កាតដែលមានផ្ទុកបច្ចេកវិទ្យា contactless  របស់ប្រជាជនកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣  – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេ នៅក្នុងពិភពលោក បានចេញផ្សាយការសិក្សារ ចុងក្រោយរបស់ខ្លួន ដែលបានបង្ហាញពីអ្នកប្រើប្រាស់កម្ពុជាមានភាពស៊ាំ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ទម្រង់ថ្មីសម្រាប់ការទូទាត់តាមរយៈការប្រើប្រាស់ កាតឥណទាន/ឥណពន្ធ ដែលជាច្រកផ្លូវដ៏សំខាន់ក្នុងការធ្វើ      បរិយាបន្នហិរញ្ញវត្ថុឆ្ពោះទៅរកសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

តាមរយៈការសិក្សានេះក៏បានបញ្ជាក់ផងដែរថា ប្រជាជនកម្ពុជាទទួលយកទម្រង់ថ្មីនៃការទូទាត់ ដោយការប្រើប្រាស់កាតឥណទាន/ឥណពន្ធ កំពុងមានប្រជាប្រិយភាព ក្នុងនោះ ប្រមាណ ៣៥ភាគរយ នៃអ្នកចូលរួមស្ទង់មតិ បាននិយាយថាពួកគេកំពុងប្រើប្រាស់ទម្រង់ទូទាត់មួយនេះ។ ចំណាប់អារម្មណ៍ជាពិសេសលើប្រភេទកាតដែលមានផ្ទុកបច្ចេកវិទ្យា contactless ក៏កំពុងមានការកើនឡើងផងដែរ (ប្រមាណជា ៥៨ ភាគរយ ធៀបនឹងឆ្នាំ ២០២១ ដែលមានត្រឹម ៤២ភាគរយ ប៉ុណ្ណោះ)  ខណៈដែលអ្នកឆ្លើយតបការស្ទង់មតិ ៩ ភាគរយ បាននិយាយថាបច្ចុប្បន្នពួកគេកំពុងតែប្រើប្រាស់កាត ដែលមានផ្ទុកបច្ចេកវិទ្យាcontactless សម្រាប់ការទូទាត់។

តាមរយៈការសិក្សាដដែលនេះ បានបង្ហាញថា អតិថិជនដែលជាម្ចាស់កាត  បានធ្វើការទូទាត់តាមរយៈ កាតឥណទាន/ឥណពន្ធ ញ៉ឹកញាប់ជាងមុន ។ ប្រមាណជា ៧៨ ភាគរយ នៃម្ចាស់កាតដែលមានផ្ទុកបច្ចេកវិទ្យា contactless បាននិយាយថា ពួកគេប្រើវាយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ដែលតួលេខនេះ គឺមានការកើនឡើង បើធៀបទៅនឹងឆ្នាំ ២០២០ ដែលមានប្រមាណជា ៣៧ ភាគរយ ប៉ុណ្ណោះ ខណៈដែលការប្រើកាតឆូត/បញ្ចូល ក្នុងម៉ាស៊ីនបញ្ឈរបង់ប្រាក់ (មានការកើនឡើង ពី ៣៦ ភាគរយ ក្នុងឆ្នាំ ២០២០ មក ៥២ ភាគរយ) ហើយតាមរយៈការបញ្ជាទិញតាមអនឡាញ (មានប្រមាណ ៧៧ ភាគរយ កើនឡើងពី ៤៣ ភាគរយ នៅក្នុងឆ្នាំ ២០២០)។  តែបើយោងពិនិត្យទៅមើលការឆ្លើយតបរបស់អ្នកចូលរួមស្ទង់មតិ ដែលកាន់ទាំង កាតឥណទាន ឬកាតឥណពន្ធ និង ប្រើប្រាស់កាបូបអេឡិចត្រូនិកវិញ យើងឃើញថាចំនួន ៦៣ ភាគរយ បានឆ្លើយថាពួកគាត់ចូលចិត្តប្រើប្រាស់កាតជាង ដោយសារមូលហេតុចម្បង គឺការពេញចិត្តទៅនឹងភាពងាយស្រួលរបស់កាត ភាពរហ័ស និងភាពងាយស្រួលក្នុងការយកតាមខ្លួន។

ជារឿយៗការទូទាត់តាមរយៈឌីជីថល គឺជាមធ្យោបាយហិរញ្ញវត្ថុផ្លូវការដំបូងគេ ដែលបុគ្គលគ្រប់រូបប្រើប្រាស់ ហើយវាបានដើរតួជាមាគ៌ាដែលនាំទៅរកការធ្វើបរិយាបន្នហិរញ្ញវត្ថុ។ មនុស្សពេញវ័យប្រហែលជាពាក់កណ្តាលនៃពិភពលោក ដែលរស់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើការទូទាត់ជាសាច់ប្រាក់សុទ្ធ ហើយពួកគេប្រឈមមុខជាមួយនឹងឧបសគ្គដែលនាំឲ្យមានគ្រោះថ្នាក់ ទាំងតម្លៃថ្លៃ នឹងគ្មានប្រសិទ្ធភាព  ។ ការធ្វើ     បរិយាបន្នហិរញ្ញវត្ថុ ជួយតម្រង់ផ្លូវអ្នកទាំងនោះឱ្យដើរចេញពីភាពក្រីក្រ បង្កើតបាននូវប្រជាពលរដ្ឋដែលមានផលិតភាព ផ្តល់សិទ្ធិអំណាចពេញលេញ ជំរុញឱកាសអាជីវកម្ម និងកំណើនសេដ្ឋកិច្ច។

កាតឥណទាន អាចនឹងផ្តល់គុណតម្លៃដែលប្រសើរជាងគេចំពោះអតិថិជន សម្រាប់ភាពបត់បែននៃការសងត្រឡប់ ការកសាងប្រវត្តិឥណទានវិជ្ជមាន និងតម្លាភាពឌីជីថល ។ នៅពេលដែលតម្រូវការរបស់អ្នកប្រើប្រាស់ មានការកើនឡើងក្នុងការស្វែងរកភាពងាយស្រួល និងសុវត្ថិភាពនៃការទូទាត់តាមរយៈឌីជីថល អាជីវកម្មណាដែលអាចផ្តល់ជម្រើសទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងទទួលបាននូវអតិថិជនដែលមានស្វាមីភក្តិដ៏ច្រើនផងដែរ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីរំភើបណាស់ដែលបានឃើញប្រជាជនកម្ពុជាទទួលយកការទូទាត់តាមរយៈប្រព័ន្ធឌីជីថល ដោយសារការទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការនេះ គឺជាគន្លឹះក្នុងការជំរុញឲ្យមានបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”។ អ្នកស្រីបន្តទៀតថា៖ “ការដោះសោទម្រង់ឥណទានទំនើបនៅក្នុងទិដ្ឋភាពឥណទានឌីជីថលដែលកំពុងមានការវិវឌ្ឍ កាត់បន្ថយនូវឧបសគ្គក្នុងការចូលប្រើប្រាស់សេវាហិរញ្ញវត្ថុ នឹងដឹកនាំប្រជាជនកម្ពុជាកាន់តែច្រើន ឲ្យចូលទៅក្នុងវិស័យហិរញ្ញវត្ថុផ្លូវការ តាមរយៈការលើកទឹកចិត្តឲ្យមានប្រតិបត្តិការទូទាត់ប្រកបដោយសុវត្ថិភាព និងទទួលខុសត្រូវ។

រួមជាមួយប្រភេទកាតឥណទាន គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ផ្តល់ឱ្យធនាគារនូវឧបករណ៍មួយ ដើម្បីគាំទ្រអតិថិជនដែលប្រឈមមុខនឹងការលំបាក តាមរយៈការផ្តល់នូវហិរញ្ញប្បទានរយៈពេលខ្លី ដែលអនុញ្ញាតឱ្យអតិថិជនផ្លាស់ប្តូរទៅរកទម្រង់ឥណទាន ផ្សេងមួយទៀត ជួយកសាងនូវប្រវត្តិឥណទាន និងស្ថិរភាពហិរញ្ញវត្ថុរបស់ពួកគេ។ នៅក្នុងប្រទេស/តំបន់ ផ្សេងទៀត ធនាគារជាច្រើនបានប្រើប្រាស់ គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ដោយជោគជ័យ សម្រាប់ការផ្តល់ឥណទាន និងការធ្វើបរិយាបន្នឥណទាន។

ប្រជាជនកម្ពុជាបាននិយាយថា ពួកគេប្រើប្រាស់គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL) ភាគច្រើននៅក្នុងហាងទំនើប (មានប្រមាណជា ៥៨ ភាគរយ) ឬនៅតាមគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក e-Commerce (ប្រមាណជា ៥២ភាគរយ) ប្រមាណជា ៥៣ ភាគរយ សម្រេចចិត្តប្រើ គម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL)  ក្នុងអំឡុងពេលដើរទិញឥវ៉ាន់ និង ៤៦ភាគរយ មុនពេលទូទាត់  ហើយប្រមាណជា ៤០ភាគរយ មុនពេលពួកគាត់ទិញទំនិញ ដែលចំនួនជាមធ្យមនៃគម្រោងទិញឥលូវនេះ ទូទាត់នៅពេលក្រោយ (BNPL)  ត្រូវបានប្រើប្រាស់ដោយអ្នកឆ្លើយតបតាមរយៈការស្ទង់មតិក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺមានលេខរៀងខ្ពស់ប្រមាណជា ៦.៦ – ហើយភាគច្រើននៃអ្នកប្រើប្រាស់គម្រោងនេះ ស្ថិតនៅក្នុងប្រភេទសេវាកម្មដូចជា ការធ្វើដំណើរ ការត្រួតពិនិត្យសុខភាព និងសម្រស់ និងការទិញឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាដើម។

ក្រុមហ៊ុន Visa តែងតែស្វះស្វែងរកមធ្យោបាយដើម្បីលើកកម្ពស់ការប្រើប្រាស់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ រួមជាមួយនឹងការផ្តល់ជូនបទពិសោធន៍ដល់អតិថិជនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ ជាសក្ខីភាព រយៈពេលថ្មីៗមកនេះ ក្រុមហ៊ុន Visa បានសហការជាមួយក្រុមហ៊ុន Cellcard របស់កម្ពុជា និង MyCLNQ របស់សិង្ហបុរី ដើម្បីដាក់ដំណើរការសេវា E-Heath របស់ Cellcard ដែលផ្តល់នូវការថែទាំសុខភាពប្រកបដោយគុណភាព តាមរយៈការប្រើប្រាស់សេវាកម្មតាមកម្មវិធីទូរស័ព្ទដៃ។ សេវា E-Health ត្រូវបានរួមបញ្ចូលជាមួយស៊ីមទេសចរណ៍របស់ Cellcard ហើយអ្នកទេសចរដែលមកកម្សាន្តនៅកម្ពុជាអាចសន្សំបាន ១០ភាគរយ លើសេវាកម្ម និងវិក្កយបត្រវេជ្ជសាស្រ្ត ដោយការទិញសេវាកម្មនេះជាមួយនឹង Visa កាត របស់ពួកគេ។

អ្នកស្រី Tranchini បានបន្ថែមទៀតថា៖ “យើងសូមអបអរសាទរដល់រដ្ឋាភិបាល និងអង្គការនានា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់នូវការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យប្រជាជនកម្ពុជាអាចកសាងនូវចំណេះដឹង នឹងទំនុកចិត្តរបស់ពួកគេនៅក្នុង         វិស័យហិរញ្ញវត្ថុ។ ភាពច្នៃប្រឌិតផ្នែកឌីជីថលនៅក្នុងទិដ្ឋភាពឥណទាន បានបង្ហាញពីឱកាសដ៏គួរឱ្យរំភើបសម្រាប់ការធ្វើបរិយាបន្នហិរញ្ញវត្ថុ និងដំណើរវឌ្ឍនភាពឆ្ពោះទៅរកប្រព័ន្ធអេកូឡូស៊ីដែលមានតម្លាភាព និងនិរន្តរភាពជាងមុន"។

###

អំពីក្រុមហ៊ុន Visa Inc. 

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និងសេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)                          កញ្ញា គ្រី សុវណ្ណារី

Head of Corporate Communications                   ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd 

Visa Vietnam, Cambodia and Laos                       តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ ៖ +84 902 831 891                                    ទូរស័ព្ទ ៖ +855 11733368

អ៊ីម៉ែល៖ [email protected]                          អ៊ីម៉ែល៖ [email protected] 

 

X
5s