ឈ្នះកាតបញ្ចូលលុយទូរស័ព្ទជាមួយភ្នាក់ងារ អេ អឹម ខេ!​



ឈ្នះកាតទូរស័ព្ទភ្លាមៗជាមួយនឹងការវេរលុយតាមរយៈភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស! ការផ្ដល់ជូនជាពិសេសដល់អតិថិជនរបស់ អេ អឹម ខេ ដោយអតិថិជនគ្រាន់តែវេរលុយ ឬធ្វើប្រតិបត្តិការតាមរយៈបាគងជាមួយភ្នាក់ងារ អេ អឹម ខេ ណាមួយ ដែលមានជាង ៦០០០កន្លែង នឹងមានឱកាសទទួលបាន រង្វាន់កាតបញ្ចូលលុយទូរស័ព្ទភ្លាមៗ។

កាលកំណត់៖ ចាប់ពីថ្ងៃទី 17 ខែកក្កដា រហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2023

របៀបចូលរួម៖

• អតិថិជនគ្រាន់តែវេរលុយ ឬធ្វើប្រតិបត្តិការតាមរយៈបាគងជាមួយភ្នាក់ងារ អេ អឹម ខេ ណាមួយ នឹងមានឱកាសទទួលបាន រង្វាន់កាតបញ្ចូលលុយទូរស័ព្ទភ្លាមៗ 

• បន្ទាប់ពីទទួលបានបង្កាន់ដៃ អតិថិជនគ្រាន់តែពិនិត្យមើលផ្នែកខាងក្រោមនៃបង្កាន់ដៃ

• ប្រសិនបើឃើញសារអបអរសាទរនៅលើបង្កាន់ដៃអំពីការឈ្នះ១ដុល្លារ អតិថិជនអាចស្នើយកកាតកាតបញ្ចូលលុយទូរស័ព្ទពីភ្នាក់ងារភ្លាមៗបាន

• ភ្នាក់ងារនឹងធ្វើការស្កេន QRកូត ពីបង្កាន់ដៃរបស់អតិថិជន និងផ្តល់កាតបញ្ចូលលុយទូរស័ព្ទជូនដល់អតិថិជន

លក្ខន្តិក៖

• ការផ្តល់ជូនេះសម្រាប់អតិថិជនដែលធ្វើការវេរលុយជាមួយភ្នាក់ងារ អេ អឹម ខេ តែប៉ុណ្ណោះ សម្រាប់អតិថិជនដែលវេរលុយជាមួយកម្មវិធី Mobile App និងការិយាល័យ អេ អឹម ខេ នឹងមិនបានទទួលការផ្តល់ជូននេះទេ

• រង្វាន់នេះនឹងជ្រើសរើសដោយចៃដន្យភ្លាមៗនៅក្នុងប្រព័ន្ធរបស់ អេ អឹម ខេ

• អេ អឹម ខេ សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន

ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ) ឬហ្វេសប៊ុកផេក AMK អេ អឹម ខេ

 

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។ បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។

 

X
5s