សេវាថែទាំសុខភាពម៉ាឡេស៊ី ជំរុញភាពជាដៃគូ និងពង្រីកឱកាសវិស័យទេសចរណ៍ទៅលើផ្នែកថែទាំសុខភាពនៅកម្ពុជា
ភ្នំពេញ ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣ ៖ ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) ត្រូវបានគេស្គាល់ថាជា សេវាថែទាំសុខភាពម៉ាឡេស៊ី បានដាក់បង្ហាញ «MHConnect» ដែលជាវេទិការក្នុងការប្រកាសកិច្ចសហការជាយុទ្ធសាស្ត្រជាមួយអង្គភាពសាជីវកម្ម មន្ទីរពេទ្យ ភ្នាក់ងារទេសចរណ៍ និងអ្នកសម្របសម្រួលការថែទាំសុខភាពក្នុងប្រទេសកម្ពុជា។ វេទិកានេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម Datuk Eldeen Husaini Mohd Hashim ជាឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចសហការនេះមានគោលបំណងពង្រឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសម៉ាឡេស៊ី ជាជម្រើសទីមួយសម្រាប់អ្នកជំងឺនៅកម្ពុជា ដែលកំពុងស្វែងរកការព្យាបាលនៅក្រៅប្រទេស និងលើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពសម្រាប់អ្នកទេសចរណ៍មកពីប្រទេសកម្ពុជាដូច្នេះដែរ។
ក្រោយពីច្រកព្រំដែនត្រូវបានបើក ម៉ាឡេស៊ីបានពង្រីកការស្វាគមនិ៍យ៉ាងកក់ក្តៅ ដល់អ្នកដំណើរផ្នែកសេវាថែទាំសុខភាពកម្ពុជា ដែលស្វែងរកការថែទាំសុខភាពប្រកបដោយគុណភាព។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសម៉ាឡេស៊ី បានស្វាគមន៍អ្នកធ្វើដំណើរផ្នែកសេវាថែទាំសុខភាពជាង ១០ លាននាក់ មកពីប្រទេសផ្សេងៗ រួមទាំងអ្នកជំងឺមកពីកម្ពុជាដែលកំពុងស្វែងរកសេវាកម្មដូចជា ជំងឺមហារីក សម្ភព រោគស្ត្រី សម្រាលបុត្រ ការពិនិត្យផ្ទៃពោះ ក្រពះ ពោះវៀន បេះដូង និងការពិនិត្យសុខភាពផ្សេងៗ។ ក្រោមភាពល្បីល្បាញកម្រិតស្តង់ដារក្នុងការថែទាំសុខភាពយ៉ាងពិសេស សំភារៈបរិក្ខារ វេជ្ជសាស្រ្តដ៏ទំនើប និងសេវាកម្មថែទាំសុខភាពដែលមានតម្លៃសមរម្យ ម៉ាឡេស៊ីបានឈរជាជម្រើសគួរឱ្យទាក់ទាញបំផុត សម្រាប់អ្នកដែលស្វែងរកសេវាថែទាំសុខភាពជាងប្រទេសកំណើតរបស់ពួកគេ។
លោក Farizal B. Jaafar នាយកប្រតិបត្តិ MHTC បានមានប្រសាសនិ៍ថា៖ «សេវាថែទាំសុខភាពម៉ាឡេស៊ី មានកិត្តិយសបានជាដៃគូសហការ ដ៏មានសមត្ថភាព និងគួរឱ្យទុកចិត្ត របស់កម្ពុជា ដែលកិច្ចការសហការរួមគ្នា ក្នុងការបំពេញបន្ថែមសេវាថែទាំសុខភាព និងការផ្តល់ជូនឈានមុខគេ ដ៏សំបូរបែប។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្តល់នូវការថែទាំលំដាប់អន្តរជាតិ យើងបានសម្លឹងឃើញថា កិច្ចសហការជាមួយដៃគូដែលមានគំនិតដូចគ្នា ដើម្បីពង្រីកសេវាថែទាំសុខភាពរបស់យើង នឹងផ្តល់នូវបទពិសោធន៍ទេសចរណ៍ផ្នែកថែទាំសុខភាពល្អបំផុតដល់អ្នកដំណើរទាំងអស់មកពីប្រទេសកម្ពុជាក្នុងគោលដៅប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបំផុត»។
វេទិការ «MHConnect» ក៏បានបង្ហាញការចូលរួមពីសមាជិកមន្ទីរពេទ្យ ដែលមានចំនួនប្រាំរបស់ MHTC មានដូចជា Institut Jantung Negara ឬ National Heart Institute និង KPJ Healthcare Berhad ពី Kuala Lumpur មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mahkota ពី Melaka និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway ពី Selangor ដោយក្នុងនាមជាអ្នកសម្របសម្រួលផ្នែកថែទាំសុខភាពដែលមានសក្តានុពល និងបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយដៃគូយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា។ គួរកត់សម្គាល់ថាថ្មីៗនេះ មន្ទីរពេទ្យឯកជនទាំងនេះត្រូវបានទទួលស្គាល់ថាជាមន្ទីរពេទ្យឯកទេសល្អបំផុតរបស់ Newsweek នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៣ សម្រាប់ផ្នែកវេជ្ជសាស្ត្រផ្សេងៗ រួមទាំងជំងឺបេះដូង ជំងឺមហារីក សរសៃប្រសាទ និងច្រើនទៀតផងដែរ។
កិច្ចសហការ និងភាពជាដៃគូសម្រាប់ឧត្តមភាពផ្នែកទេសចរណ៍ថែទាំសុខភាព
ដោយឈរលើជំហរដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការ សេវាថែទាំសុខភាពម៉ាឡេស៊ីបានបង្ហាញការសហការជាយុទ្ធសាស្រ្តជាមួយដៃគូសំខាន់ ៗ ដែលនឹងដើរតួយ៉ាងមានសុក្តានុពល ក្នុងការពង្រឹងបទពិសោធន៍កាន់តែរលូនសម្រាប់អ្នកធ្វើដំណើរផ្នែកថែទាំសុខភាពមកពីកម្ពុជា មានដូចជា៖
• ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាធានារ៉ាប់រង៖
o CB General Insurance៖ ជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងធំជាងគេមួយរបស់កម្ពុជា កិច្ចសហការនេះបង្ហាញពីឱកាសសម្រាប់ការដាក់មន្ទីរពេទ្យឯកជនម៉ាឡេស៊ី ក៏ដូចជាការសម្របសម្រួល ការសាកសួរសំនួរពីអ្នកជំងឺ ការពិភាក្សាសុខភាព និងសេវាផ្សេងៗទៀត។
o GC Life Insurance៖ កិច្ចសហការនេះនឹងបង្កើតច្រកបន្ថែមទៀតដើម្បី បន្ថែមការយល់ដឹងអំពីការថែទាំសុខភាពម៉ាឡេស៊ីតាមរយៈបណ្តាញសមាជិកដ៏រឹងមាំ របស់អ្នកផ្តល់សេវាធានារ៉ាប់រង។
o ធនាគារ មេយប៊ែង កម្ពុជា៖ តាមរយៈកិច្ចសហការនេះជាមួយធនាគារក្នុងតំបន់ឈានមុខគេ ក្នុងចន្លោះខែកក្កដា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៤ អ្នកដំណើរផ្នែកថែទាំសុខភាពពីប្រទេសកម្ពុជានឹងអាចទទួលបានការបញ្ចុះតម្លៃពី ១០ ទៅ ២០% លើសេវាថែទាំសុខភាពនៅមន្ទីរពេទ្យដែលចូលរួមកិច្ចសហការ ដែលនៅក្នុងប្រទេសម៉ាឡេស៊ី។
• មន្ទីរពេទ្យ៖ កិច្ចសហការរបស់ Malaysia Healthcare ជាមួយមន្ទីរពេទ្យ Central និង RK Premier Hospital ដែលជាមន្ទីរពេទ្យឯកជនឈានមុខគេរបស់កម្ពុជាទាំងពីរ នឹងផ្តល់នូវមធ្យោបាយមានប្រសិទ្ធភាព ក្នុងការផ្ទេរអ្នកជំងឺ ជាមួយដំណើរការដ៏មានវិជ្ជាជីវៈ នៃមន្ទីរពេទ្យឯកជនរបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងបុគ្គលិកផ្នែកថែទាំ និងបើកឱកាសសម្រាប់សកម្មភាពផ្សព្វផ្សាយផ្សេងៗ រួមទាំងការពិភាក្សាអំពីសុខភាព សិក្ខាសាលាតាមអ៊ីនធឺណិត និងជាច្រើនទៀត។
• ភ្នាក់ងារទេសចរណ៍ និងអ្នកសម្របសម្រួលផ្នែកថែទាំសុខភាព៖ កិច្ចសហការជាមួយភ្នាក់ងារធានារ៉ាប់រង Fincorp, Great Angkor Tours, Mekong Discovery, និង Star Asia Travel & Tours នឹងបង្កើនការងាយស្រួល កាន់តែច្រើនឡើងនៃសេវាព្យាបាល និងថែទាំសុខភាពដែលមានស្តង់ដាខ្ពស់របស់ Malaysia Healthcare និងគំនិតផ្តួចផ្តើមទីផ្សាររួមគ្នាតាមរយៈ ការណាត់ជួបផ្ទាល់ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។
ព្រឹត្តិការណ៍នេះក៏បានធ្វើជាសាក្ខីភាព ក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអ្នកផ្តល់សេវាថែទាំសុខភាពឯកជនឈានមុខគេរបស់ម៉ាឡេស៊ី និងមន្ទីរពេទ្យ និងអ្នកសម្របសម្រួលផ្នែកថែទាំសុខភាពនៅកម្ពុជា ដើម្បីជំរុញឱកាសបន្ថែមទៀតសម្រាប់ការបញ្ជូនអ្នកជំងឺរវាងមន្ទីរពេទ្យឯកជនម៉ាឡេស៊ី និងកម្ពុជា និងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និង ជំនាញផងដែរ។ ទាំងនេះបាន រួម បញ្ចូល ទាំង៖
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mahkota ជាមួយក្រុមហ៊ុន Star Asia Travel & Tours និងមន្ទីរពេទ្យ RK Premier មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ជាមួយមន្ទីរពេទ្យ Central និង RK Premier Hospital មជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Sunway ជាមួយ Great Angkor Tours, Sky King និង Intercare Medical Center ។ ជាមួយគ្នានេះដែរ លោក Farizal បានអត្ថាធិប្បាយបន្ថែមទៀតថា៖ «យើងជឿជាក់យ៉ាងមុតមាំថា តាមរយៈការបង្កើតភាពជាដៃគូដ៏រឹងមាំ យើងអាចជំរុញទំនាក់ទំនងប្រកបដោយផលិតភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កើនបទពិសោធន៍អ្នកជំងឺដោយសហការគ្នា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូយុទ្ធសាស្រ្ត និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានចូលរួមជាមួយយើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់នេះ។ ក្នុងឱកាសដ៏ធំធេងនៅចំពោះមុខ យើងនឹងចាប់យក ហើយធ្វើការរួមគ្នាដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់អ្នកធ្វើដំណើរផ្នែកថែទាំសុខភាពពីប្រទេសកម្ពុជា»។
ឆ្ពោះទៅរកឧត្តមភាពសម្រាប់ទេសចរណ៍ថែទាំសុខភាព
ដោយភ្ជាប់ជាមួយ MHConnect, Malaysia Healthcare ក៏បានរៀបចំកម្មវិធី Healthcare Travel Facilitator Program (HTF) ដែលជាវគ្គបណ្តុះបណ្តាលដែលមានគោលបំណងរៀបចំ ឱ្យអ្នកចូលរួមនូវយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរការនៃការថែទាំសុខភាពនៅក្នុងប្រទេសម៉ាឡេស៊ី។ ជាមួយនឹងគោលដៅ បានផ្តល់ការពង្រឹងសមត្ថភាព ដល់អ្នកសម្របសម្រួលផ្នែកថែទាំសុខភាព ដែលបានដើរតួយ៉ាងសំខាន់ ក្នុងនាមជាអ្នកគាំទ្រ តំណាងឲ្យពួកយើង សម្រាប់ Malaysia Healthcare នៅកម្ពុជា។ កម្មវិធីនេះបានប្រារព្វឡើងនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ដែលមានការចូលរួមយ៉ាងសាទរពីអ្នកសម្របសម្រួលផ្នែកថែទាំសុខភាព និងភ្នាក់ងារទេសចរណ៍ជាង ៧០ នាក់មកពីប្រទេសកម្ពុជា។
ដូចគ្នានេះដែរ Farizal បានសម្តែងដោយសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់ Malaysia Healthcare ក្នុងការផ្តល់សេវាថែទាំសុខភាពឲ្យបានល្អបំផុត ដោយបន្តទៀតថា៖«ការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់បទពិសោធន៍នៃទេសចរណ៍ផ្នែកថែទាំសុខភាពគឺពិតជានិមិត្តរូប តាមរយៈគំនិតផ្តួចផ្តើមដ៏ស្វាហាប់ដូចជាកម្មវិធី Healthcare Travel Facilitator Program (HTF)។ តាមរយៈការពង្រឹងសមត្ថភាពដល់អ្នកសម្របសម្រួលផ្នែកថែទាំសុខភាពរបស់យើងឱ្យក្លាយជាអ្នកគាំទ្រ សម្រាប់ Healthcare Malaysia យើងត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹង ទៅនឹងដំណើរការរបស់អ្នកធ្វើដំណើរផ្នែកថែទាំសុខភាព ជាមួយនឹងជំនាញ ការថែទាំ បូករួមនឹងការគាំទ្រយ៉ាងពេញទំហឹង។ ក្នុងកិច្ច ខិតខំ ប្រឹងប្រែង រួម គ្នា យើងត្រូវបានជំរុញឱ្យកំណត់ឡើងវិញនូវស្តង់ដារនៃទេសចរណ៍ថែទាំសុខភាព ដោយធានាបានថា អ្នកជំងឺម្នាក់ៗ ទទួលបានបទពិសោធន៍ពិតជាពិសេសបំផុត។»
ការលើកកម្ពស់បទពិសោធន៍របស់អ្នកជំងឺ
អត្ថប្រយោជន៍សំខាន់មួយរបស់ម៉ាឡេស៊ីគឺប្រព័ន្ធអេកូថែទាំសុខភាពយ៉ាងរលូន ដោយធានានូវការថែទាំយ៉ាងសំបូរបែប សម្រាប់អ្នកជំងឺតាំងពីមុនមកដល់ រហូតដល់ការព្យាបាល និងត្រឡប់ទៅវិញ ។ ថ្មីៗនេះ សេវាថែទាំសុខភាពម៉ាឡេស៊ីបានបើកដំណើរការសេវាកម្ម Medical Companion ដែលជាកម្មវិធីពិសេសដែលផ្តល់ជំនួយជាពិសេស ដល់អ្នកជំងឺពេញមួយការធ្វើដំណើររបស់ពួកគេ។ ជាចុងក្រោយ Farizal ក៏បានលើ់កឡើងទៀតថា៖ «យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីគំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់យើង សេវាដៃគូវេជ្ជសាស្រ្តមួយនេះ។ ការគាំទ្រ និងការសហការដ៏សកម្មស្វះស្វែងមួយនេះ នៃដំណើរការព្យាបាលទាំងមូលនឹងធ្វើឱ្យកម្រិតនៃការថែទាំដែលយើងផ្តល់ឱ្យកាន់តែ ល្អ ប្រសើរ និង ពិសេស ថែមទៀត។ យើងបានឈ្វេងយល់ឃើញថា ការមានដៃគូដែលអាចទុកចិត្តបាននឹងជួយបង្កើនសុខុមាលភាព និងមានភាពកាន់តែងាយស្រួលដល់អ្នកជំងឺរបស់ពួកយើង។ ជាមួយនឹងសេវាកម្មដៃគូវេជ្ជសាស្រ្ត យើងមានគោលបំណងធានាថាគ្មានអ្នកជំងឺណាមួយមានអារម្មណ៍ថាឯកាក្នុងអំឡុងពេលធ្វើដំណើរថែទាំសុខភាពរបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី»។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនេះ សូមចូលទៅកាន់គេហទំព័រ https://www.mhtc.org.my/2023/05/30/medical-companion-service/ ។
ដើម្បីបង្កើនបទពិសោធន៍របស់អ្នកជំងឺ សេវាថែទាំសុខភាពម៉ាឡេស៊ីបានផ្តល់សេវាថែទាំយ៉ាងយកចិត្តទុកដាក់នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA / ច្រកទី ១), KLIA2 ( ច្រកទី 2) និងអាកាសយានដ្ឋានអន្តរជាតិ Penang (PIA) នៅពេលអ្នកដំណើរមកដល់ ក្រុមការងារនឹងយកចិត្តទុកដាក់ជាមួយនឹងការស្វាគមន៍នៅឯ aerobridge និងការសម្របសម្រួលដំណើរការរៀបចំ ឯកសារ ពាក់ព័ន្ធ អន្តោប្រវេសន៍ របស់ពួកគេ ដោយទទួលបានអត្ថប្រយោជន៍ពេលមកដល់ព្រលាន ក្នុងនាមជាអ្នកដំណើរថែទាំសុខភាព។ ចំណែកមួយនៃប្រព័ន្ធអេកូនេះ សេវាថែទាំសុខភាពម៉ាឡេស៊ីផ្តល់ជូននូវវេទិកាវេជ្ជសាស្ត្រ eVisa ប្រកបដោយភាពច្នៃប្រឌិត ដោយផ្តល់ឱ្យអ្នកដំណើរផ្នែកថែទាំសុខភាពនូវដំណើរការរហ័ស និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការវេជ្ជសាស្រ្ត និងការបន្ថែមទិដ្ឋាការ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://malaysiavisa.imi.gov.my/ ។
សម្រាប់ព័ត៌មានអំពីការថែទាំសុខភាពម៉ាឡេស៊ី និងសេវាកម្ម រួមទាំងការធ្វើដំណើរថែទាំសុខភាព សូមចូលទៅកាន់គេហទំព័រ https://malaysiahealthcare.org.my ឬធ្វើបច្ចុប្បន្នភាពជាមួយ Malaysia Healthcare តាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើងនៅលើ Facebook http://www.facebook.com/malaysiahealthcare.org និងនៅលើ LinkedIn តាមរយៈក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី។
សម្រាប់ ការសាកសួរ សារព័ត៌មាន ៖
Tutie Ismail
អនុប្រធាន ស្តីទី ផ្នែក ទំនាក់ទំនង ,
ក្រុមប្រឹក្សា ទេសចរណ៍ ថែទាំ សុខភាព ម៉ាឡេស៊ី
Premarajan Samy
ផ្នែក ទីផ្សារ
ទីផ្សារឥណ្ឌូចិន
ក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី
អំពីក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី
ក្រុមប្រឹក្សា ទេសចរណ៍ ថែទាំ សុខភាព ម៉ាឡេស៊ី (MHTC) គឺជា ទីភ្នាក់ងារ រដ្ឋាភិបាល ស្ថិតនៅក្រោម ក្រសួងសុខាភិបាល ម៉ាឡេស៊ី ទទួលបន្ទុក លើ វិស័យ ទេសចរណ៍ ថែទាំ សុខភាព របស់ ប្រទេស ។
បង្កើតឡើង ក្នុង ឆ្នាំ ២០០៩, MHTC ជួយ សម្រួល ដល់ អ្នក ដែល នៅក្នុង ឧស្សាហ កម្មនេះ និង ផ្តល់ សេវាកម្ម ក្នុងការ សម្របសម្រួល ដើម្បី ការរីកលូតលាស់ នៃ ឧស្សាហកម្ម ទេសចរណ៍ វេជ្ជសាស្ត្រ របស់ ប្រទេស ម៉ាឡេស៊ី ក្រោម ម៉ាក យីហោ «Malaysia Healthcare» ជាមួយនឹង គោលដៅ ធ្វើឱ្យ ម៉ាឡេស៊ី ក្លាយជា គោលដៅ ថែទាំ សុខភាព ឈានមុខ គេ នៅលើ ពិភពលោក ។ MHTC ធ្វើការ យ៉ាង ជិតស្និទ្ធ ជាមួយ មន្ទីរពេទ្យ ឯកជន ជាង ៨០ នៅក្នុង ប្រទេស ម៉ាឡេស៊ី ដែលជា សមាជិក របស់ MHTC៕