Urban Village ជាសហគ្រាសកម្ពុជាដំបូងគេដែលបានឈ្នះពានរង្វាន់ធុរកិច្ចអន្តរជាតិដ៏មានកិត្យានុភាពក្នុងប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី “ពានរង្វាន់ណូបែល សហគ្រិនអាស៊ីប៉ាស៊ីហ្វិកលើកទី២០ ឆ្នាំ២០២៣”
ភ្នំពេញ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ — Urban Village បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ប្រទេសកម្ពុជាសម្រាប់ការឈ្នះពានរង្វាន់ដ៏ល្បីមួយពីកម្មវិធី “ពានរង្វាន់ណូបែល សហគ្រិនអាស៊ីប៉ាស៊ីហ្វិកលើកទី២០ ឆ្នាំ ២០២៣” ឬជាភាសាអង់គ្លេសហៅថា "The 20th ASIA PACIFIC ENTREPRENEUR NOBEL RECORDS 2023" ដែលបានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាតារាដែលកំពុងរះនៅលើឆាកធុរកិច្ចអន្តរជាតិនៅប្រទេសម៉ាឡេស៊ី។
"ពានរង្វាន់ណូបែលសហគ្រិនអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក" គឺជាពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិដែលត្រូវបានតំណាង និងទទួលស្គាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានរៀបចំដោយជោគជ័យជាង 20 ឆ្នាំចាប់តាំងពីឆ្នាំ 2002 ដោយ APC ។ មានសហគ្រាសកំពូលៗជាច្រើននៅក្នុងប្រទេសជុំវិញពិភពលោក រួមមាន ចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ប្រ៊ុយណេ វៀតណាម ឥណ្ឌា អឺរ៉ុបជាដើមធ្លាប់ទទួលបានពានណូបែលនេះ។ នៅថ្ងៃសៅរ៍ ទី 24 ខែមិថុនា ឆ្នាំ 2023 លោកបណ្ឌិត Ben Li និងលោកស្រី Catherine Chan ស្ថាបនិក Urban Village and Factory Phnom Penh និងជាប្រធានសមាគមពាណិជ្ជកម្មចិនកម្ពុជា (CCCA) បានតំណាងឱ្យប្រទេសកម្ពុជាក្នុងនាមជាសហគ្រាសកម្ពុជាដំបូងគេដែលឈ្នះនូវនរង្វាន់ណូបែលសហគ្រិនអន្តរជាតិអាស៊ីប៉ាស៊ីហ្វិកលើកទី 20នេះ។
“នៅក្នុងព្រឹត្តិការណ៍ដ៏ធំដែលមានភ្ញៀវកិត្តិយសជាច្រើនជាងពាន់នាក់ ពួកយើងបានផ្សព្វផ្សាយអំពីចំណុចខ្លាំងៗរបស់កម្ពុជា និងផ្សព្វផ្សាយពាក្យល្អៗអំពីកម្ពុជា ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសកាន់តែច្រើនដែលកំពុងស្វែងរកឱកាសទីផ្សារថ្មីៗ”។ នេះបើតាមការលើកឡើងរបស់លោកស្រី Catherine Chan ស្ថាបនិក និងជានាយកប្រតិបត្តិ Urban Village and Factory Phnom Penh។
យីហោអន្តរជាតិជាច្រើន (ដូចជា McDonald's/Shangri-La Hotel) ក៏ទទួលបានពានរង្វាន់ The ASIA PACIFIC ENTREPRENEUR NOBEL RECORDS Awards ផងដែរ។ ក្នុងនោះ នៅឆ្នាំនេះ មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី និងកម្ពុជា ព្រមទាំងសមាជិករាជវង្សម៉ាឡេស៊ី ក៏មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីធ្វើជាសាក្សីក្នុងពិធីប្រគល់រង្វាន់ដ៏អស្ចារ្យនេះ។
ក្នុងនាមជាក្រុមហ៊ុនកម្ពុជាដំបូងគេដែលទទួលបានពានរង្វាន់នេះ គឺជាកិត្តិយសដ៏ធំធេង និងការទទួលស្គាល់គុណភាព និងសេវាកម្ម និងជំនាញដែល Urban Village មានផ្តល់ជូន។ ជាងនេះទៅទៀត ជាមួយនឹងការទទួលស្គាល់ជាសាកល Urban Village មិនត្រឹមតែបង្ហាញពីភាពល្អឥតខ្ចោះរបស់ខ្លួននៅក្នុងឧស្សាហកម្មអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញសមត្ថភាពសម្របខ្លួនទៅនឹងទីផ្សារ និងវប្បធម៌ផ្សេងៗផងដែរ។ នេះមិនមែនជាលើកទីមួយទេដែល Urban Village ទទួលបានពានរង្វាន់អន្តរជាតិ ព្រោះ Urban Village គឺជាគម្រោងខុនដូតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលបានឈ្នះពានរង្វាន់អន្តរជាតិដ៏មានកិត្យានុភាពចំនួន 30 រហូតមកដល់ពេលនេះ។ Urban Village បាននាំវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាទៅកាន់កម្រិតអន្តរជាតិ ជាមួយនឹងកេរ្តិ៍ឈ្មោះល្បីល្បាញរហូតដល់ទទួលបានពានរង្វាន់ ជាមួយនឹងសហគមន៍រស់នៅចម្រុះរបស់ខ្លួន។
“យើងបានកសាងប្រវត្តិសាស្ត្រល្បីល្បាញសម្រាប់ប្រទេសកម្ពុជា ហើយយើងនឹងបន្តគាំទ្រដល់កំណើន និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាក្នុងនាមជាអ្នកវិនិយោគអន្តរជាតិ និងបន្តនាំយកការវិនិយោគពីក្រៅប្រទេសមកក្នុងប្រទេសនេះ។ យើងក៏នឹងមានដំណឹងល្អបន្ថែមទៀតក្នុងពេលឆាប់ៗនេះផងដែរ!»។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត Ben Li ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Urban Village and Factory Phnom Penh។
Urban Village គឺជាគម្រោងខុនដូលំដាប់អន្តរជាតិដែលមានការទទួលស្គាល់យ៉ាងច្រើន ដែលស្ថិតលើផ្ទៃដី 7.6 ហិចតា ដែលត្រូវបានបង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ហុងកុងធំជាងគេក្នុងប្រទេសកម្ពុជា គឺលោកបណ្ឌិត Ben Li និងលោកស្រី Catherine Chan។ ហើយគម្រោងខុនដូនេះត្រូវបានចាត់តាំងជាគម្រោងលំដាប់ពិភពលោក និងជាសហគមន៍រស់នៅតែមួយគត់ ជាមួយនឹងបរិក្ខារទំនើបៗ និងរចនាឡើងសម្រាប់របៀបរស់នៅដែលគួរអោយចង់បានបំផុត និងស្តង់ដារនៃការរស់នៅប្រសើរឡើង ដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពទិញបាន។ នៅជាប់នឹង Urban Village នេះ មាន Factory Phnom Penh ក៏ត្រូវបានសាងសង់ឡើងដោយអ្នកអភិវឌ្ឍន៍ហុងកុងក្នុងប្រទេសកម្ពុជាផងដែរ ហើយវាត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលច្នៃប្រឌិតអន្តរជាតិដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ Urban Village និង Factory Phnom Penh ជាសហគមន៍រស់នៅដ៏ពេញនិយមមួយ ដែលមានទីតាំងនៅមហាវិថី ហ៊ុន សែន និងខាងត្បូងមហាវិថីព្រះនរោត្តម ដែលជាតំបន់រីកចម្រើនលឿន ពោរពេញដោយបរិក្ខារសាងសង់ស្រាប់ ជាមួយនឹងតម្លៃសមរម្យ (ចាប់ពី $70K+)។ អ្នកអភិវឌ្ឍន៍ក៏ផ្តល់ជូនផងដែរនូវលក្ខខណ្ឌបង់ប្រាក់ដែលមានតម្លៃសមរម្យដើម្បីធ្វើជាម្ចាស់កម្មសិទ្ធិដោយចាប់ផ្តើមពីត្រឹមតែ 16 ដុល្លារ/ថ្ងៃ តែប៉ុណ្ណោះ។ អ្នកដើរលេង និងអ្នកធ្វើការ ពេញចិត្តសហគមន៍ Urban Village និង Factory Phnom Penh ពីព្រោះមានសំណង់អគារជាច្រើនដូចជា ភោជនីយដ្ឋាន ហាងលក់រាយ និងកន្លែងធ្វើការរួមគ្នា ហើយតម្លៃជួលការិយាល័យចាប់ផ្តើមពី $240/ខែតែប៉ុណ្ណោះ។ ជាងនេះទៅទៀត មានព្រឹត្តិការណ៍និងកម្មវិធីផ្សេងៗកើតឡើងនៅក្នុងសហគមន៍អន្តរជាតិ Urban Village និង Factory Phnom Penh ជារៀងរាល់សប្តាហ៍ផងដែរ។ អ្នករស់នៅទីក្រុងភ្នំពេញចូលចិត្តរស់នៅ ធ្វើការ និងទស្សនាសហគមន៍រស់នៅបែបទំនើប និងពិសេសនេះណាស់ ព្រោះពួកគេអាចស្វែងរកគំនិតច្នៃប្រឌិត និងធ្វើអ្វីៗគ្រប់យ៉ាងនៅកន្លែងតែមួយ។
សម្រាប់ការសាកសួរកម្មវិធី៖
សូមមេត្ដាទាក់ទង: +855 17 999 546
ឬ ទំនាក់ទំនងតាមរយះហ្វេសប៊ុកផេក: Factory Phnom Penh
ឬ វេបសាយ: https://factoryphnompenh.com
សម្រាប់ការសាកសួរទូទៅ៖
សូមមេត្ដាទាក់ទង: +855 17 999 541
សម្រាប់ការសាកសួរសារព័ត៌មាន៖
Urban Village and Factory Phnom Penh
ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
លេខទូរសព្ទ៖ +855 86 83 5004/99 99 0219
ទំព័រហ្វេសប៊ុក៖ Urban Village Phnom Penh & Factory Phnom Penh
គេហទំព័រ៖ www.villagephnompenh.