បញ្ចុះតម្លៃ ១០% នៅអាហារដ្ឋានរ៉យម៉ូកះថះបែបថៃ នៅពេលទូទាត់តាម AMK Mobile
សម្រាប់បងប្អូនដែលចង់រៀបចំកម្មជួបជុំជាមួយក្រុមគ្រួសារ មិត្តភក្ដិ ឬមនុស្សជាទីស្រលាញ់ ឬចង់រៀបចំកម្មវិធីខួបកំណើត ឬកម្មវិធីផ្សេងៗទៀត ដោយមិនចង់រៀបចំនៅឆ្ងាយ ដែលចំណាយវេលាយូរក្នុងការធ្វើដំណើរ បងប្អូនអាចរៀបចំបាននៅអាហារដ្ឋានរ៉យម៉ូកះថះបែបថៃ ដែលមានច្រើនសាខាក្នុងក្រុងភ្នំពេញ។ ហើយកាន់តែពិសេស បើបងប្អូនធ្វើការទូទាត់ប្រាក់នៅអាហារដ្ឋានរ៉យម៉ូកះថះបែបថៃ នឹងទទួលបានការបញ្ចុះតម្លៃ១០% ភ្លាមៗថែមទៀតផង។ តំឡើងកម្មវិធី AMK Mobile ឥឡូវនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃនៅអាហារដ្ឋានរ៉យម៉ូកះថះបែបថៃ ក៏ដូចជារីករាយជាមួយមុខងារជាច្រើនសម្រាប់បំពេញសេចក្តីត្រូវការសេវាហិរញ្ញវត្ថុប្រចាំថ្ងៃរបស់លោកអ្នក។
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤។
លក្ខខណ្ឌក្នុងការផ្តល់ជូន៖
• សម្រាប់អតិថិជន អេ អឹម ខេ ទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ ទៅលើឈុតសាច់អាំង និងស៊ុប ដោយទូទាត់តាមរយៈ AMK Mobile។
• ការផ្តល់ជូនដល់អតិថិជន អេ អឹម ខេ រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រតែប៉ុណ្ណោះ ជាមួយនឹង១០សាខាខាងក្រោមនេះ
o សាខាទី១ រ៉យម៉ូកះថះបែបថៃ (សាខា OCIC-ជ្រោយចង្វារ)
o សាខាទី២ រ៉យម៉ូកះថះបែបថៃ (សាខា កោះពេជ្រ)
o សាខាទី៣ រ៉យម៉ូកះថះបែបថៃ (សាខា ឈូកមាស)
o សាខាទី៤ រ៉យម៉ូកះថះបែបថៃ (សាខា អូដឹម)
o សាខាទី៥ រ៉យម៉ូកះថះបែបថៃ (សាខា បឹងសាឡាង)
o សាខាទី៦ ម៉ូកះថះបែបថៃ (សាខា ផ្លូវវេងស្រេង-កាណាឌីយ៉ា)
o សាខាទី៧ រ៉យម៉ូកះថះបែបថៃ (សាខា វ៉េងស្រេង -ជ្រៃកោង)
o សាខាទី៨ រ៉យម៉ូកះថះបែបថៃ (សាខា កំបូល)
o សាខាទី៩ រ៉យម៉ូកះថះបែបថៃ (សាខា ឫស្សី កែវ)
o សាខាទី១០ រ៉យម៉ូកះថះបែបថៃ (សាខា ព្រែកឯង)
***យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខន្តិកផ្សេងៗនៅពេលណាមួយដោយពុំចាំបាច់ផ្តល់ជូនដំណឹងជាមុន!
ប្រសិនបើលោកអ្នកមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។ បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។