សន្សំរយៈពេលខ្លីត្រឹម៦ខែ ទទួលបានអត្រាការប្រាក់ដល់ ៧%ក្នុងមួយឆ្នាំ​



មនុស្សម្នាក់ៗតែងតែមានការរៀបចំ និងរបៀបសន្សំប្រាក់ខុសៗគ្នា អ្នកខ្លះសន្សំដោយការដាក់ក្នុងកូនជ្រូក ការលេងតុងទីន ឬក៏យកទៅចងការអោយគេជាដើម។ ផ្ទុយទៅវិញការសន្សំទាំងនេះពិតជាមានហានិភ័យខ្ពស់ខ្លាំងមែនទែន ដែលអាចប្រឈមនឹងការបាត់បង់ និងសុវត្តិភាពរបស់លោកអ្នកផងដែរ។ ដូចនេះហើយ ការដាក់ប្រាក់បញ្ញើជាមួយស្ថាប័នហិរញ្ញវត្ថុដូចជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាជម្រើសដ៏ល្អបំផុតក្នុងការសន្សំ ដោយមិនត្រឹមតែមានសុវត្តិភាព ថែមទាំងទទួលបានអត្រាការថែមទៀតផង។ ហើយបើយើងមើលទៅលើការដាក់ប្រាក់បញ្ញើសន្សំរបស់ស្ថានប័នហិរញ្ញវត្ថុមួយចំនួន ត្រូវការចំណាយពេលយូរ ទើបទទួលបានអត្រាការប្រាក់ខ្ពស់ តែសម្រាប់ការដាក់ប្រាក់បញ្ញើជាមួយគណនីមានកាលកំណត់របស់ អេ អឹម ខេ រយៈពេលខ្លីត្រឹមតែ ៦ខែ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដល់ ៧%ក្នុងមួយឆ្នាំ។ 

ការផ្ដល់ជូនពិសេសពី អេ អឹម ខេ នេះ គឺចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ ហើយលោកអ្នកក៏អាច បង្កើតគណនីមានកាលកំណត់សម្រាប់ឯកត្តជនបាននៅលើ AMK Mobile របស់យើងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយអ្នកមិនចាំបាច់មកការិយាល័យ អេ អឹម ខេ របស់យើងផ្ទាល់ឡើយ។

ប្រសិនបើលោកអ្នកមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។ បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។

 

 

 

X
5s