ម៉ៃឡូ(MILO) ចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ស៊ីហ្គេម ជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា លើកទឹកចិត្តដល់យុវជន ឱ្យមានការរីកចម្រើន និងរៀនសូត្រតាមរយៈកីឡា
ភ្នំពេញ , ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣៖ ម៉ៃឡូ(MILO)ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡានិងស្រូវសាលី នៅថ្ងៃនេះប្រកាសជាផ្លូវការអំពី ការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ជា ស៊ីហ្គេម លើក ទី ៣២ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថាជា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ។
សម្រាប់ការឧបត្ថម្ភរបស់ម៉ៃឡូ (MILO) គឺរួម ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ជាភេសជ្ជៈ MILO រហូតដល់ចំនួន២០,០០០ កែវ ដល់អត្តពលិកជាង ៥០០០នាក់ មកពីបណ្ដាប្រទេសទាំង ១១ នៅទូរទាំងតំបន់អាស៊ីអាគ្នេយ៏និង អ្នកចូលរួមទស្សនារាប់ពាន់នាក់ផ្សេងទៀត ដែល មកទស្សនាការប្រកួតកីឡានានាដោយផ្ទាល់នៅតាមពហុកីឡដ្ឋានសំខាន់ៗទាំង៣ ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
លោក Stephen Knight, អគ្គនាយកប្រតិបត្តិប្រចាំការិយាល័យតំណាងក្រុមហ៊ុន Nestle (Thai) Ltd នៅកម្ពុជា បានមានប្រសាសន៍ពាក់ព័ន្ឋអំពីការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម នេះ ថា៖" MILO តែងតែជឿជាក់លើការរៀនសូត្រ តាមរយៈកីឡា ខណៈដែរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡានេះ គឺជាឪកាសដ៏ល្អបំផុតមួយ ដែល បង្ហាញពីតម្លៃរបស់អត្តពលិកនិមួយៗអាចរៀនសូត្រតាមរយៈកីឡា ដូចជា ការតស៊ូ ការប្ដេជ្ញាចិត្ត ការតាំងចិត្ត ភាពជាអ្នកដឹកនាំ និង ការធ្វើការងារជាក្រុម អំឡុងពេលប្រកួត និងជាគំរូដ៏អស្ចារ្យសម្រាប់កុមារនៅក្នុងប្រទេសផងដែរ។ ដូច្នេះគុណតម្លៃទាំងអស់ដែលសិស្សានុសិស្សអាចរៀនបានតាមរយៈកីឡាទាំងនេះ នឹងផ្ដល់នូវឳកាសឱ្យ ពួកគេអាចប្រឈមមុខនឹងបញ្ហានានា នាពេលអនាគត និង អាចសម្រេចសមិទ្ឋផលការងាជោគជ័យក្នុងអាជីពរបស់ពួកគេនាពេលខាងមុខផងដែរ។"
លើសពីនេះទៅទៀត MILO ក៏បានរៀបចំកម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗ ទូទាំងប្រទេសឬ ហៅថា "MILO School Roadshow" ដែលបានប្រារព្ឋធ្វើឡើងនៅតាមបណ្ដាសាសារៀននានានៅក្នុងប្រទេសកម្ពុជាតាមរយៈរថយន្ត ដើម្បីនាំយកភេសជ្ជៈ MILOដែលសំបូរទៅដោយ អាហារូបត្ថម្ភល្អៗ និងរសជាតិសូកូឡានិងស្រូវសាលីដ៏ឈ្ងុយឆ្ញាញ់ ផ្ដល់ជូនសិស្សានុសិស្សរាប់ពាន់នាក់ផងដែរ។ កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីអាហារូបត្ថម្ភ នេះត្រូវបានធ្វើឡើងចាប់តាំងពីដើមឆ្នាំ២០២៣នេះមកម្ល៉េះ ដែលរហូតមកដល់ពេលនេះ MILO បានផ្ដល់ភេសជ្ជៈ MILO ដ៏ឈ្ងុយឆ្ញាញ់ប្រហែល ៩០,០០០ កែវដល់សិស្សានុសិស្សនៅទូទាំងប្រទេសរួចមកហើយ។ MILO មានគម្រោងបន្តការឧបត្ថម្ភភេសជ្ជៈដោយឥតគិតថ្លៃទៅកាន់សាលារៀននានានៅទូរទាំងប្រទេសកម្ពុជា រហូតដល់ចុងឆ្នាំ ២០២៣ នេះ ដោយមានគោលដៅសម្រេចក្នុងការផ្តល់ភេសជ្ជៈ MILO ឱ្យបានចំនួនជាង ២០០,០០០ កែវសម្រាប់កុមារនៅប្រទេសកម្ពុជាបានភ្លក់នូវរសជាតិដ៏ឈ្ងុយឆ្ងាញ់នេះ។
លោក Stephen Knight បានមានប្រសាសន៍បន្ថែមទៀតថា៖"យើងមានកិត្តិយសដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេមលើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ យើងកាន់តែមានមោទនភាពជាងនេះទៀតនោះ ដែលយើងបានចូលរួមចំណែក ផ្ដល់នូវ អាហារូបត្ថម្ភល្អៗ ទៅកាន់យុវជនជំនាន់ក្រោយរបស់កម្ពុជា។ដោយសារតែប្រទេសកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល ១/៣ នៃប្រជាជនកម្ពុជាមានអាយុតិចជាង ១៥ ឆ្នាំ ដូច្នេះវារឿងជាចាំបាច់បំផុត ដែលពួកគេទាំងនោះទទួលបាននូវអាហារូបឧបត្ថម្ភត្រឹមត្រូវ និង ដើម្បីបន្តបេសកម្ម រួមចំនែកលើកកម្ពស់មុខមាត់ និង អនាគត របស់ប្រទេសមួយនេះ ។”
ជាមួយគ្នានេះដែរ លោក Stephen Knight ក៏បានផ្តល់ជាសារសំខាន់មួយចំនួនផងដែរ៖«សារៈសំខាន់នៃអាហារូបត្ថម្ភត្រឹមត្រូវ គឺត្រូវរួមបញ្ចូលជាមួយនឹងភាពខ្ជាប់ខ្ជួននៃលំហាត់ប្រាណតាមរយៈកីឡា នឹងជួយអោយយុវជនជំនាន់ក្រោយសម្រេចបាននូវពាក្យថា«សុខភាពល្អកម្ពុជា» នៅពេលប្រជាជនមានសុខភាពល្អគឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កម្ពុជា ដែលបន្ថែមគុណតម្លៃដល់សង្គម។ ដូច្នេះការចូលរួមឧបត្ថម្ភព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រកីឡាស៊ីហ្គេម និង កម្មវិធីយុទ្ធនាការអប់រំផ្សព្វផ្សាយពីអាហារូបត្ថម្ភល្អៗនេះ ពិតជាបានបង្ហាញយ៉ាងជាក់លាក់អំពីគោលបំណងយ៉ាងពិតប្រាកដរបស់ក្រុមហ៊ុនNestléក្នុង“ ការបង្កើនគុណភាពចំណីអាហារដែលគុណតម្លៃនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាទាំងជំនាន់នេះនិងជំនាន់ក្រោយ”។
###
អំពី MILO
MILO ®,ជាភេសជ្ជៈ អាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលីឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ថាជាភេសជ្ជៈដែលមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសប្លែកគេ ដែលពោរពេញទៅដោយសារធាតុធម្មជាតិល្អៗពីទឹកដោះគោ ស្រូវសាលី និង កាកាវ សម្បូរដោយជីវជាតិចិញ្ចឹមល្អៗដែលបានមកពីការរួមបញ្ចូលគ្នាយ៉ាងពិសេសរវាងវីតាមីននានា និងសារធាតុរ៉ែ។
MILO ®, ជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅកម្ពុជា និង ជួយបង្កើនថាមពល ដល់អត្តពលិកជើងឯកគ្រប់ជំនាន់។
កំណត់សម្គាល់សម្រាប់ Editor
Nestlé គឺជាក្រុមហ៊ុនភេសជ្ជៈ និងម្ហូបអាហារធំបំផុតនៅក្នុងពិភពលោក។ ក្រុមហ៊ុននេះមានវត្តមាននៅ ១៨៨ ប្រទេសជុំវិញពិភពលោក និងមានបុគ្គលិកសរុបចំនួន២៧៥,០០០ នាក់ដែលប្ដេជ្ញាចិត្តសម្រេចនូវគោលបំណងរបស់ក្រុមហ៊ុន Nestléតែមួយ គឺ “ការបង្កើនគុណភាពចំនីអាហារដើម្បីគុណភាពនៃជីវិតសម្រាប់មនុស្សគ្រប់គ្នាគ្រប់ជំនាន់” ។ក្រុមហ៊ុន Nestléផ្ដល់នូវផលិតផល និងសេវាកម្មជាច្រើន សម្រាប់សម្រួលដ៏ការរស់នៅរបស់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ ពេញមួយជីវិត។ ម៉ាកយីហោច្រើនជាង ២,០០០ របស់ក្រុមហ៊ុន គឺជាស្លាកយីលំដាប់ ពិភពលោកមានដូចជាMILO, NESCAFÉ, LACTOGEN, CELERAC និងMAGGI និងម៉ាកយីហោដែល តម្រូវទៅតាមតម្រូវការរបស់ប្រទេសនិមួយៗ ដូចជា ម៉ាក NESCAFÉនិង MILO។ ប្រតិបត្ដិការរបស់ក្រុមហ៊ុន គឺនាំមុខដោយយុទ្ឋសាស្រ្ដអាហារូបត្ថម្ភសុខភាព និង សុខមាលភាពដល់អតិថិជន ។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការដំបូងនៅ ទីក្រុងវេវី ប្រទេសសី្វសដែលត្រូវបានបង្កើតឡើង តាំងពី ជាង ១៥០ ឆ្នាំមុនមកម្ល៉េះ៕