តើអ្វីជាបច្ចេកវិទ្យាក្នុងវិស័យម្ហូបអាហារនាឆ្នាំ២០២៣? Food Tech Startup TALK-2023
ក្នុងពិភពជំនួញបច្ចុប្បន្នយើងសង្កេតឃើញមានការរីកចំរើនយ៉ាងខ្លាំងពិសេសនៅកម្ពុជាដែលមនុស្សភាគច្រើនបានងាកមកបង្កើតអាជីវកម្មដោយខ្លួន។ ជារឿយៗអាជីវកម្ម Start-up ដែលក្នុងវិស័យម្ហូបអាហារក្នុង (FoodTech) សម័យបច្ចុប្បន្ន គឺត្រូវការជាចាំបាញ់បច្ចេកវិទ្យាយកជួយដើម្បីសម្រួលដល់ការគ្រប់គ្រង ការបង្កើនការលក់ ការផ្សព្ធផ្សាយ ជាដើម្បី
មួយចំនួនធំតែងតែជួបឧបសគ្គរាំងស្ទះដល់ការរីកចំរើននៃអាជីវកម្មម្ហូបអាហារ បើគ្មានជំនួយខាងបច្ចេកវិទ្យា (Tech) មកជួយ នោះ។ ទន្ទឹមនឹងនេះមានសំនួរជាច្រើនបានចោតឡើងដែលទាក់ទងទៅនឹងបច្ចេកវិទ្យាម្ហូបអាហារ (FoodTech) ឬក៏គួរតែព្យាយាមផ្តោតលើអាជីវកម្មតែមួយក្នុងវិស័យ FoodTech នេះផង? ដើម្បីបកស្រាយនូវចម្ងល់ទាំងនេះ ទើបក្នុងខែមេសានេះនៅថ្ងៃសុក្រ ទី២៨ នេះ Park Cafe, Pizza Hut Cambodia និងសហការណ៍ជាមួយ សមាគមន៌សហគ្រិនវ័យក្មេងកម្ពុជា (YEAC - Young Entrepreneurs Association of Cambodia)
មានការគាំទ្រពី CIC, EDI និងបណ្តាលស្ថាប័នធំៗ ដែលបានចូលរួមឧបត្ថម្ភមួយចំនួនទៀត រៀបចំការសន្ទនាអំពីប្រធានបទនេះឡើង។
ក្នុងការចាប់ផ្តើមការសន្ទនាក្នុងខែមេសានេះ យើងមានកត្តិយសទទួលការចូលរួមពីវាគ្មិនកិតិ្តយសចំនួនពីររូប គឺ លោកស្រី ផល សុភ័ណ្ឌ អគ្គនាយកផ្នែកអាជីវកម្មនៃក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ FOODPANDA ដែលក្រុមហ៊ុនអន្តរជាតិបាន
ចូលមកប្រទេសកម្ពុជាបានជួយសម្រួលនិងជំរុញអាជីវកម្មម្ហូបអាហារមានការរីកចំរើនមួយកំរិត ហើយលោកស្រីមានបទ
ពិសោធន៏យ៉ាងច្រើនក្នុងវិស័យនេះផងដែរ និង លោកធាន សុវីរៈ ដែលជាស្ថានិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Casstack Co., Ltd. ដែលជាក្រុមហ៊ុនបំរើ និងបង្កើតប្រតិបត្តិការ Chatbot នៅលើ Facebook Page ដែល បង្កើនភាពងាយស្រួលដល់ម្ចាស់អាជីវកម្មភ្ជាប់ទំនាក់ទំនងនិងឆ្លើយតបជាអតិថិជនភ្លាមៗទាន់ពេលវេលាពិសេសម្ចាស់អាជីវកម្មអាចទាញយកការលក់ពី Chatbot ផងដែរ។
លោកអ្នកប្រាកដជាចង់ដឹងថាអ្វីដែលហៅថា FoodTech? តើត្រូវត្រៀមលក្ខណៈសម្បត្តីអ្វីខ្លះ ដើម្បីចាប់ផ្តើមអាជីវកម្ម Food Tech? ហើយមានតួនាទីអ្វីខ្លះក្នុងឧស្សាហ៌កម្មម្ហូបអាហារ?
ស្វែងយល់កាន់តែស៊ីជំរៅនូវចំនុចសំខាន់ខាងលើដើម្បីអាជីវកម្មរបស់លោកអ្នក សូមកុំភ្លេចជួបជាមួយពួកគាត់ទាំងអស់គ្នា នៅថ្ងៃសុក្រ ទី២៨ មេសា ២០២៣ នេះ នៅ ផាកកាហ្វេ បាក់ទូក ចាប់ពីម៉ោង 5:00 នាទីល្ងាចតទៅ។ បើចង់សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ 012 545867 ឬក៏ 017 871 177 ក្នុងការកក់សំបុត្រចូលរួម។
សកម្មភាពអ្នកចូលរួមកម្មវិធីមុនៗ ដែលរៀបចំអោយផាកកាហ្វេ
ដូចនេះកុំភ្លេចចូលរួមទាំងអស់គ្នា បើលោកអ្នកចង់ស្វែងយល់អំពី៖
តម្លៃសំបុត្រ $15
ថ្ងៃសុក្រទី 28 មេសា 2023
ទីតាំង ផាកកាហ្វេ បាក់ទូក: https://goo.gl/maps/pEHsx21eSQEYCD5H9
ព័ត៌មានបន្ថែម និង ក្នុងការកក់សំបុត្រចូលរួម: 012 54 58 67 / 017 871 177
បំពេញបែបបទចុះឈ្មោះ https://forms.gle/yujvaETq8ffKfdWh7
***បញ្ជាក់តំលៃសំបុត្រនេះមានការរួមបញ្ចូលជាមួយនឹង Cocktail Networking រួចជាស្រាច់។