រំលស់ម៉ូតូ ថែមមួកសុវត្តិភាព និងសាំងភ្លាមៗ ជាមួយ អេ អឹម ខេ!!​



ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានកាដូពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកសេវាបង់រំលស់ម៉ូតូ ដើម្បីធ្វើជាយាន្តជំនិះផ្ទាល់ខ្លួនមួយសម្រាប់ទៅធ្វើការងារ ឬក៏ទុកប្រកបអាជីវកម្មនានា ក៏ដូចជាធ្វើដំណើរទៅលេងស្រុកនៅថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ កាដូនោះ ថែមមួកសុវត្តិភាព និងសាំង១០លីត្រភ្លាមៗ។ សេវារំលស់ អេ អឹម ខេ គឺមានភាពងាយស្រួល រហ័ស អត្រាការសមរម្យ និងការបង់សងមានភាពបត់បែនងាយស្រួល។

ការផ្តល់ជូនពិសេសនេះ ចាប់ផ្ដើមពីថ្ងៃទី០១ ដល់ ១៣ ខែមេសា ឆ្នាំ២០២៣។

របៀបស្នើសុំ៖

អតិថិជនគ្រាន់តែជ្រើសរើសប្រភេទម៉ូតូ ដែលពេញចិត្ត រួចទាក់ទងមកកាន់ អេ អឹម ខេ តាមរយៈ៖

• ហ្វេសប៊ុកផេក AMK អេ អឹម ខេ 

• ឬ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ) 

• ឬ អញ្ជើញមកកាន់ការិយាល័យណាមួយរបស់ អេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត។

ប្រសិនបើមានចម្ងល់លើសេវាបង់រំលស់ម៉ូតូ សូមទូរស័ព្ទមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

 

X
5s