កម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា Shrewsbury ភ្នំពេញ នៅសណ្ធាគារ Raffles Le Royal​



រាជធានីភ្នំពេញ - សាលាអន្តរជាតិ Shrewsbury ភ្នំពេញ កំពុងពង្រីកកម្មវិធីអាហារូបករណ៍របស់ខ្លួនដើម្បីរួមបញ្ចូលផ្នែកបីសំខាន់គឺ៖ ការសិក្សា សិល្បៈសម្តែង និងកីឡា។ សាលាលំដាប់ថ្នាក់ចក្រភពអង់គ្លេសនេះនឹងមានកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា សម្រាប់កុមារដែលមានសក្តានុពលក្នុងការទទួលបានអាហារូបករណ៍នេះ។ សាលាគ្រោងនឹងបង្កើតកម្មវិធីអាហារូបករណ៍បន្ថែមទៀតនាពេលអនាគត ដូចជាការផ្តោតលើការអភិវឌ្ឍន៍ជំនាញលើមុខវិជ្ជា STEAM។

នាយកគ្រប់គ្រងសាលា លោក Toby Waterson បានពន្យល់ពីកត្តាជម្រុញរបស់សាលាក្នុងការអនុវត្តកម្មវិធីទាំងនេះថា៖ « កម្មវិធីអាហារូបករណ៍នេះមានគោលបំណងផ្គត់ផ្គង់គុណភាពនៃកម្មវិធីអប់រំដល់កុមារដែលមានសក្តានុពល។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ស្របជាមួយនឹងសាលាអន្តរជាតិដទៃទៀតនៅក្នុងតំបន់។ សាលាមានគោលបំណងមិនត្រឹមតែផ្តល់ជូនសិស្សានុសិស្សនូវកម្មវិធីសិក្សា និងឱកាសនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺផ្តល់លទ្ធភាពឱ្យពួកគេអភិវឌ្ឍខ្លួន។ សាលាក៏បានប្តេជ្ញាចិត្តក្នុងការធានាថា ឱកាសគឺបើកចំហដល់កុមារមកពីគ្រប់មជ្ឈដ្ឋានសង្គម  ដោយមិនគិតពីជីវភាពគ្រួសាររបស់ពួកគេឡើយ។ កម្មវិធីអាហារូបករណ៍បង្កើតភាពចម្រុះកាន់តែច្រើននៅក្នុងសាលារៀន ដែលមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់ការជឿនលឿននិងសកលភាវូបនីយកម្មរបស់យើង។

លោកបន្តថា៖ « យុវជនកម្ពុជាគឺពោរពេញដោយទេពកោសល្យ និងសមត្ថភាព សូម្បីតែមុនពេលសាលារបស់យើងបើក យើងប្តេជ្ញាដើម្បីកំណត់អត្តសញ្ញាណកុមារដែលមានទេពកោសល្យ ដែលអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំ របស់ Shrewsbury ហើយជាលទ្ធផលនាំមកនូវផលប្រយោជន៍ដល់ប្រទេសរបស់ពួកគេ។ ជាការពិតណាស់ កាលពីឆ្នាំមុននៅក្នុងខែសីហា ក្នុងអំឡុងពេលដំណើរការដាក់ពាក្យសុំអាហារូបករណ៍ សាលាបានផ្តល់អាហារូបករណ៍ដល់កុមារក្នុងស្រុកជាច្រើន  ដែលក្នុងនោះមានអាហារូបករណ៍ពាក់កណ្តាល ឬទាំងស្រុងចំនួនដប់ប្រាំបួន។ កុមារទាំងនេះមួយចំនួនកំពុងសិក្សា និងខ្លះនឹងចូលសិក្សានៅ សាខាធំរបស់យើងនៅពេលវាបើកនៅខែកញ្ញា ឆ្នាំ ២០២៤ ហើយពួកគេមួយចំនួនក៏បានចុះឈ្មោះក្នុងកម្មវិធីចុងសប្តាហ៍ជាមួយដៃគូរបស់យើង។»

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកម្មវិធីនេះ សាលាកំពុងផ្តល់ឱកាសដល់កុមារដែលមានទេពកោសល្យពិសេសក្នុងវិស័យសិល្បៈសម្តែង (រួមទាំងរបាំ ល្ខោន និងតន្ត្រី) និងកីឡា និងហែលទឹក បន្ថែមពីលើកម្មវិធីដែលបានបង្កើតឡើងរួចហើយ។ កម្មវិធីអាហារូបករណ៍សិក្សា នេះជាការបោះជំហានទៅមុខយ៉ាងសំខាន់សម្រាប់សាលាក្នុងការគាំទ្រទេពកោសល្យចម្រុះរបស់សិស្ស ក៏ដូចជាផ្តល់នូវឱកាសពិសេសមួយសម្រាប់សិស្សដែលមានទេពកោសល្យក្នុងការទទួលបានការអប់រំលំដាប់ពិភពលោក ខណៈពេលដែលពួកគេបន្តចំណង់ចំណូលចិត្តរបស់ពួកគេផ្នែកសិល្បៈ និងកីឡា។ ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីនេះ សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានប្តេជ្ញាចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអភិវឌ្ឍទេពកោសល្យរបស់កុមារលើមុខវិជ្ជាជាច្រើន ដើម្បីឱ្យពួកគេក្លាយជាបុគ្គលដែលមានជំនាញច្បាស់លាស់និងអាចបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសង្គម។ 

ដំណើរការជ្រើសរើសនេះគឺមិនគិតថ្លៃនោះទេ ហើយបើកចំហរសម្រាប់កុមារទាំងអស់នៅប្រទេសកម្ពុជា។ គ្រួសារដែលចាប់អារម្មណ៍ក្នុងការឱ្យកូនៗចូលរួមកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា នឹងត្រូវដាក់ពាក្យសុំចុះឈ្មោះ ដែលត្រូវបានពិនិត្យជ្រើសរើសដោយសាលាមុនពេលកម្មវិធី។ ទម្រង់ពាក្យសុំ និងព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់មាននៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា ហើយត្រូវដា់ពាក្យឱ្យបានមុនម៉ោង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា។ 

សាលាអន្តរជាតិ Shrewsbury ភ្នំពេញកំពុងផ្តល់អាហារូបករណ៍ពេញលេញប៉ុន្មានកន្លែង ដែលនឹងនាំកុមារឆ្លងកាត់ផ្នែកទាំងអស់នៃសាលា រហូតដល់រយៈពេលសិក្សាប្រាំមួយឆ្នាំ។ អាហារូបករណ៍ពេញលេញមួយនឹងត្រូវបានផ្តល់ជូនសម្រាប់ការបែងចែកជាបីប្រភេទ។ លើសពីនេះ អាហារូបករណ៍ជាច្រើនទៀតនឹងត្រូវបានផ្តល់ជូនតាមការសំរេចចិត្តរបស់នាយកសាលា និងថ្នាក់ដឹកនាំសាលា ដែលនឹងផ្តល់ផលវិជ្ជមានដល់កុមារមួយចំនួន និងគ្រួសាររបស់ពួកគេផងដែរ។

កម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា គឺជាឱកាសដ៏ល្អសម្រាប់កុមារដែលមានទេពកោសល្យក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានការអប់រំលំដាប់ពិភពលោក។ គ្រួសារដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈលីង ភាសាខ្មែរ អង់គ្លេស ចិន ឫ សូមចូលទៅកាន់គេហទំព័ររបស់សាលា ឬទំព័រ Facebook សម្រាប់ព័ត៌មានបន្ថែម។

 

សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖

TWPR

អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ 102, Phnom Penh City Centre,

ភូមិ១, សង្កាត់ស្រះចក,  ខណ្ឌដូនពេញ, រាជធានីភ្នំពេញ

023 221 878

[email protected]

www.twowaypr.com 

 

អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ

សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ  សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២  ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។  សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលាShrewsbury នៃចក្រភពអង់គ្លេស  តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។ អតីតអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅ សាលា  អន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ។ 

www.shrewsbury.edu.kh

 

 

 

 

X
5s