សល់១ខែទៀតទេ! ចូលរួមពិព័រណ៍ការងារលើកទី៣ របស់ CamboJob បានទាំងឱកាសការងារ បានទាំងវត្ថុអនុស្សាវរីយច្រើនសន្ធឹក​



ឱកាសការងារដ៏សម្បូរបែប គ្រប់មុខជំនាញគ្រប់ផ្នែកជាង 5000+ នឹងលេចវត្តមានឡើងក្នុងកម្មវិធីពិព័រណ៌ការងារដែលរៀបចំឡើងដោយក្រុមហ៊ុន CamboJob ដើម្បីផ្ដល់ឱកាសឱ្យយុវជនរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗឱ្យមានការងារល្អធ្វើ។

នៅថ្ងៃទី ៧ និង៨ ខែមេសា ខាងមុខនេះ  CamboJob នឹងរៀបចំកម្មវិធីពិព៍រណ៌ការងារ “CamboJob Campus Career Fair 2023”ជាលើកទី៣ ដើម្បីបន្តលើកស្ទួយ និងផ្ដល់ឱកាសការងារសម្បូរបែបដល់យុវជន។ ដោយនៅក្នុងកម្មវិធី ពិព័រណ៌ការងារប្រចាំឆ្នាំ ២០២៣ នេះលោកអ្នកនឹងទទួលបានឱកាសពិសេសៗជាច្រើន ដូចជា៖ ទី១.ទទួលបានការប្រឹក្សាយោបល់យ៉ាងលម្អិតអំពីព័ត៌មានការងារ ទី២.ការរៀបចំ CV តាមបែបស្តង់ដា ទី៣.ទទួលបានការងារអាជីពពិតប្រាកដក្នុងក្រុមហ៊ុនធំៗ ទី៤.ចំពោះអ្នកមានការងារស្រាប់ក៏អាចរកការងារ Freelance បន្ថែម។

មិនតែប៉ុណ្ណោះកម្មវិធីនេះក៏មានសកម្មភាពសប្បាយជាច្រើនផងដែរដោយក្នុងនោះ លោកអ្នក គ្រាន់តែចូលរួមចុះ ឈ្មោះលេងហ្គេមសកម្មភាពសប្បាយៗជាមួយក្រុមការងារ CamboJob យកវត្ថុអនុស្សាវរីយស្អាតៗជាច្រើនសន្ធឹក ដែលមានជាង 7000+រង្វាន់ ដោយលោកអ្នកគ្រាន់តែអនុវត្តលក្ខខណ្ឌងាយៗ។ ក្នុងនោះ នៅមានហ្គេមចាប់រង្វាន់ បង្វិលកង់ ល្បែងប្រជាប្រិយខ្មែរជាច្រើន ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នា បានទាំងឱកាសការងារ បានទាំងភាពសប្បាយរីករាយ។

ទន្ទឹមនឹងនេះ ពិព័រណ៍ការងារប្រចាំឆ្នាំ២០២៣ ក៏មានការចូលរួមជាមួយ សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលនឹង មានការប្រារព្ធកម្មវិធីសង្រ្កាន្តតិចណូដែលអាចចូលរួមលេងកម្សាន្ត និងស្វែងរកឱកាសការងារក្នុងពេលតែមួយ។ 

កាន់តែពិសេសនោះ ក្រុមហ៊ុនល្បីៗលើសពី 100 ក្រុមហ៊ុន និងមុខតំណែងជាង 5000+ រង់ចាំមហាជនទាំងអស់នៅក្នុងកម្មវិធីពិព័រណ៍ការងារ “CamboJob Campus Career Fair 2023” ដែលមានការចូលរួមពីក្រុមហ៊ុនល្បីៗក្នុងស្រុក ដូចជា FL FindLink CO.,LTD, Canadia Bank PLC, Fresh News, Baksey Media Co., LTD, Blu Boba, Cottage Coffee, Cambodian Express CO.,LTD, Metfone Company, Mega Asset Management Co.,Ltd, Mekongnet, RHB Bank (Cambodia) Plc, Prince Manor Resort, U-Life KH Super App CO.,LTD, WOWNOW  ព្រមទាំងក្រុមហ៊ុនផ្សេងទៀតជាសន្ធឹក។

យ៉ាងណាមិញសម្រាប់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ហើយចង់ជ្រើសទីតាំងដែលពេញចិត្តក្នុងការកក់ស្តង់ដាក់ពិព័រណ៌ការងារ ក៏អាចទាក់ទងមកកាន់ CamboJob បានដោយក្នុងនោះ CamboJob បានរៀបចំយ៉ាងពិសេសដែលស្ដង់ទាំងអស់ចែកចេញជា ៤ ប្រភេទ គឺ Main Sponsors (S), Diamond Booth (A), Gold Booth (B), និងចុងក្រោយ Silver Booth (C)។ 

រម្លឹកផងដែរថាពីឆ្នាំ ២០២២ CamboJob បានរៀបចំពិព័រណ៍ការងារ ដែលមានការចូលរួមពីសំណាក់មហាជន និងយុវជនសរុបជាង 20,000+ នាក់ និងបានបើកឱកាសដល់និស្សិត និងយុវជន ដែលមានសមត្ថភាព ទេពកោសល្យក្នុងការបំពេញការងារ និងទទួលបានឱកាសការងារអាជីពមួយ។ ក្នុងនោះដែរ CamboJob ក៏បានសហការជាមួយ សាកលវិទ្យាល័យល្បីៗដល់ទៅ ១៥ ជាភាពងាយស្រួលដល់និស្សិតគ្រប់រូបទទួលបានព័ត៌មានអំពីឱកាសការងារដែលស្រឡាញ់។

គួរបញ្ជាក់ផងដែរថា CamboJob ជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកតាមរយៈអនឡាញ (Online) ឈានមុខគេ ដែលក្រុមហ៊ុនល្បីៗ ជាង 10,000+ ក្រុមហ៊ុនបានប្រើប្រាស់ CamboJob ក្នុងការផ្ដល់ឱកាសការងារ និងស្វែងរកបុគ្គលិក។

ត្រៀមខ្លួនសម្រាប់ពិព័រណ៍ការងារហើយឬនៅ? កុំភ្លេចរៀបចំ CV ឱ្យរួចរាល់ ឬ ទាញយកកម្មវិធី CamboJob ដែលមានមុខងារសរសេរ CV រហូតទៅដល់ ៣ភាសា ចូលរួមជាមួយពួកយើងនៅថ្ងៃទី៧ និង៨ ខែមេសា ខាងមុខនេះនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)៕

ព័ត៌មានបន្ថែម៖ 081 697 501

ព័ត៌មានអំពីការជាវស្តង់៖ 096 650 88 25/ 097 923 72 80

លីងចុះឈ្មោះ៖  https://bit.ly/Bizkhmerlink

លីងហ្វេសប៊ុក៖ https://www.facebook.com/cambojobkh

#cambojobcampuscareerfair2023 #cccf #careerfair2023

 

X
5s