ពានរង្វាន់អចលនទ្រព្យ PropertyGuru Cambodia Property Awards លើកទី៨ ស្វែងរកអ្នកឈ្នះរង្វាន់ស្តង់ដារមាសក្នុងវិស័យអចលនទ្រព្យ ខណៈទីផ្សារក្នុងស្រុកកំពុងធ្វើការងើបឡើងវិញ​



រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ - PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះបានបើកដំណើរការពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០២៣ ដោយចាប់ផ្តើមការស្វែងរកជាថ្មីនូវអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ការអនុវត្តការរចនា និងគម្រោង៖ ស្តង់ដារមាសនៃអចលនទ្រព្យ។

ការប្រកាសពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ឆ្នាំ ២០២៣ ធ្វើឡើងស្របពេលដែលតម្រូវការអចលនទ្រព្យលំនៅដ្ឋានផ្លាស់ប្តូរពីក្រៅប្រទេសមក ក្នុងស្រុកដែលមានតម្រូវការទិញខ្ពស់។

លោក សន សៀប ប្រធានក្រុមប្រឹក្សាឯករាជ្យនៃអ្នកដាក់ពិន្ទុនៃពានរង្វាន់នៅកម្ពុជា និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា «ទីផ្សារឥឡូវនេះពឹងផ្អែកខ្លាំងលើតម្រូវការក្នុងស្រុក ដូច្នេះការអភិវឌ្ឍន៍គម្រោងថ្មីៗដើម្បីត្រូវនឹងតម្រូវការរបស់អ្នកទិញក្នុងស្រុកគឺជាការសម្រេចចិត្តដ៏ឈ្លាសវៃមួយ។ មិនត្រឹមតែមានតម្រូវការលំនៅឋានខ្លាំងពីប្រជាជនក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចូលចិត្តមានផ្ទះនៅក្នុងបុរីដែរ ព្រោះពួកគេនៅតែចង់បានដីដែលមានសួនច្បារ ចំណតយានយន្តងាយស្រួល និងឯកជនភាពខ្ពស់»។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាប្រធានគណៈកម្មការវិនិច្ឆ័យឯករាជ្យ ថ្លែងក្នុងកម្មវិធីសម្ពោធ។ 

នាថ្ងៃព្រហសន៍ ទី២៣ នេះលោក សន សៀប បានចូលរួមជាមួយតំណាងជាន់ខ្ពស់នៃកម្មវិធី PropertyGuru Asia Property Awards ក៏ដូចជាអ្នកគ្រប់គ្រងផ្លូវការរបស់កម្មវិធី និងអ្នកទទួលពានរង្វាន់នៅក្នុងកម្មវិធីតុមូលជាមួយអ្នកសារព័ត៌មាននៅភោជនីយដ្ឋាន Topaz រាជធានីភ្នំពេញ។

ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ដែលមានការគាំទ្រដោយ CBRE Cambodia នឹងរៀបចំពិធីជប់លៀងប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃសុក្រ ទី ១៨ ខែសីហា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានឥទ្ធិពលក្នុងវិស័យនេះ។

លោក Jules Kay អ្នករៀបចំកម្មវិធី PropertyGuru Cambodia Property Awards ថ្លែងសុន្ទរកថាអំពីពានរង្វាន់នេះដែលជា "ស្តង់ដារមាស" នៅក្នុងវិស័យអចលនទ្រព្យក្នុងតំបន់។

កាលបរិច្ឆេទសំខាន់ៗសម្រាប់ ឆ្នាំ ២០២៣នេះ៖

ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣ - បិទការចុះឈ្មោះ

ថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ - ការត្រួតពិនិត្យទីតាំង 

ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ - ការវិនិច្ឆ័យចុងក្រោយ

ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ – ពិធីប្រគល់រង្វាន់ និងពិធីជប់លៀង Gala Dinner នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា

ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ – ការតាំងបង្ហាញ Gala វគ្គផ្តាច់ព្រ័ត្រក្នុងតំបន់នៅទីក្រុងបាងកក ប្រទេសថៃ

ការតែងតាំង និងការចុះឈ្មោះអាចចូលទៅ ៖ asiapropertyawards.com/nominations

ក្រុមហ៊ុនចូលរួមប្រកួតត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលរួមមានអ្នកជំនាញក្នុងវិស័យចម្រុះដូចជា ការប្រឹក្សាអចលនទ្រព្យ ស្ថាបត្យកម្ម ការរចនា និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គ្រប់គ្រងដោយ HLB ដែលជាបណ្តាញសកលនៃក្រុមហ៊ុនផ្តល់ប្រឹក្សា និងគណនេយ្យឯករាជ្យ កម្មវិធីផ្តល់រង្វាន់នេះធ្វើឱ្យការប្រើប្រាស់ពេញលេញនៃប្រព័ន្ធវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលបានបង្កើតឡើងសម្រាប់ភាពត្រឹមត្រូវ និងតម្លាភាព។

ក្រុមហ៊ុនល្បីៗនៅកម្ពុជា

ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ក៏ដូចជាពានរង្វាន់អ្នកអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុតនៅកម្មវិធី PropertyGuru Cambodia Property Awards លើកទី ៧ ២០២២ ។ អ្នកអភិវឌ្ឍន៍ក៏បានលើកសរសើរពី Best Mixed Use Development  សម្រាប់ព្រីនស៍ ផ្លាហ្សា និង Best Housing Masterplan Design សម្រាប់ One Tropica ។ 

ប្រទេសកម្ពុជាមានការតំណាងយ៉ាងល្អកាលពីឆ្នាំមុន ដោយទទួលបានពានរង្វាន់ក្នុងតំបន់នៅក្នុងកម្មវិធី PropertyGuru Asia Property Awards Grand Final លើកទី ១៧ ជាមួយនឹងជ័យលាភីក្រុមហ៊ុន Kambujaya Development Co., Ltd ដែលបានទទួលពានរង្វាន់ Best Breakthrough Developer (Asia) និង Vue Aston ដោយ The Peninsula Capital Co. , Ltd., ទទួលពានរង្វាន់ Best Waterfront Condo Development (Asia)។ 

ជាផ្នែកមួយនៃកម្មវិធី PropertyGuru Asia Property Awards អ្នកឈ្នះនៅប្រទេសសំខាន់ៗនៃកម្មវិធី PropertyGuru Cambodia Property Awards ឆ្នាំនេះ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ថ្នាក់តំបន់ក្នុងកម្មវិធី PropertyGuru Asia Property Awards Grand Final លើកទី ១៨  នៅថ្ងៃទី ៨ ខែធ្នូ ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

លោក សន សៀប បានមានប្រសាសន៍ថា៖ “ពានរង្វាន់ PropertyGuru Cambodia Property Awards បានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យអចលនទ្រព្យរបស់ប្រទេស។ តាមរយៈវេទិកាអន្តរជាតិនេះ គម្រោងកាន់តែច្រើនឡើងកំពុងក្លាយជាការប្រកួតប្រជែងទាក់ទងនឹងការរចនាស្ថាបត្យកម្ម គុណភាពសំណង់ និងបច្ចេកវិទ្យា។ ការឈ្នះពានរង្វាន់ពី PropertyGuru Cambodia Property Awards នឹងបង្កើនកេរ្តិ៍ឈ្មោះរបស់អ្នកអភិវឌ្ឍន៍ និងភាពជឿជាក់របស់អ្នកទិញ ផ្តល់ឱ្យពួកគេនូវភាពជឿជាក់កាន់តែច្រើន និងផ្តល់ឱ្យពួកគេនូវឱកាសដើម្បីបង្ហាញពីសមិទ្ធិផល និងការច្នៃប្រឌិតរបស់ពួកគេមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។"

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ពានរង្វាន់ PropertyGuru Asia Property Awards បន្តផ្តល់រង្វាន់ដល់ការងារដែលមានសមត្ថភាពខ្ពស់នៅក្នុងឧស្សាហកម្មនេះ ដោយរួមបញ្ចូលទាំងការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ ស្ថាបត្យកម្ម ការរចនា និងការអនុវត្តអគារប្រកបដោយនិរន្តរភាព។ ពានរង្វាន់នេះបានពង្រីកក្នុងរយៈពេលជាច្រើនឆ្នាំដើម្បីគ្របដណ្តប់ទីផ្សារអចលនទ្រព្យថាមវន្តក្នុងតំបន់ រួមមានប្រទេសអូស្ត្រាលី ទីផ្សារចិន Greater Niseko នៅក្នុងប្រទេសជប៉ុន និងប្រទេសឥណ្ឌា។

ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី៨ គាំទ្រដោយម្ចាស់ឧបត្ថម្ភមាស CBRE Cambodia; ទស្សនាវដ្តីផ្លូវការ Property Report ដោយ PropertyGuru; ដៃគូផ្សព្វផ្សាយផ្លូវការ Two Way PR; និងអ្នកគ្រប់គ្រងផ្លូវការ HLB ។

សម្រាប់ព័ត៌មសនបន្ថែម សូមទំនាក់ទំនងមក ឫ [email protected] ចូលទៅកាន់វេបសាយ AsiaPropertyAwards.com.

Lead photo/Thumbnail - ពានរង្វាន់ PropertyGuru Cambodia Property Awards លើកទី ៨ ឧបត្ថម្ភដោយ CBRE Cambodia និងអ្នកត្រួតពិនិត្យផ្លូវការ HLB ត្រូវបានដាក់ឱ្យដំណើរការនៅរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយមានការចូលរួមពីក្រុមហ៊ុន ព្រីនស៍រៀលអុីស្ទេត គ្រុប  ដែលជាអ្នកឈ្នះពានរង្វាន់ Best Developer ២០២២។

X
5s