សន្និបាតប្រចាំឆ្នាំលើកទី ១៤ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា​



ឆ្នាំនេះគឺជាឆ្នាំទី១៤ហើយដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំសន្និបាតប្រចាំឆ្នាំ “ឆ្នាំ២០២២”។ សន្និបាតនេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការជួបជុំសមាជិក សមាជិកាប្រមាណជាជាង ៣០០ នាក់ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម អ៊ឹម សុធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ឧកញ៉ា  ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ម្ចាស់ជំនួយ អ្នកឧបត្ថម្ភគាំទ្រដល់សមាគម។

ឧកញ៉ា ប៉ិច បូឡែន បានធ្វើការកំណត់សម្គាល់ពីសមិទ្ធផលជាប្រវត្តិសាស្រ្តនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះក្នុងឆ្នាំ២០២២ បានរៀបចំយ៉ាងល្អ និងជោគជ័យបំផុតនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (AYE-Council) និងការប្រារព្ធមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន លើកទី៧ (7th AYE-Carnival 2022) នៅរាជធានីភ្នំពេញ។ ជាងនេះទៅទៀត សមាគមក៏បានបង្កើតឲ្យមានជាយុទ្ធសាស្ត្រ និងកម្មវិធីលើទូរស័ព្ទដៃ (AYEA App) សម្រាប់សមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ផងដែរ។

ឆ្លៀតក្នុងឱកាសសន្និបាតនេះ សមាគមក៏បានប្រារព្ធបើកសម្ពោធជាផ្លូវការនូវ មជ្ឈមណ្ឌលអភិវឌ្ឍសហគ្រិនវ័យក្មេង (YEDC) ដែលជាមជ្ឈមណ្ឌលសម្រាប់ផ្តល់សេវាកម្ម ក្នុងការផ្តល់ព័ត៌មាន និងបណ្តុះបណ្តាល  សម្រាប់ផ្តល់ប្រយោជន៍ជាពិសេសដល់សមាជិក សមាជិកា និងអភិវឌ្ឍសហគ្រិនវ័យក្មេង ធុរកិច្ចបង្កើតថ្មី (Start-up) ក្នុងប្រទេសកម្ពុជា។

 

————————————

សម្រាប់ព័ត៌មានបន្ថែម៖

ទំនាក់ទំនង: (+855) 16 999 762/ 70 263 864

អ៊ីម៉ែល: [email protected]

Telegram / Facebook / Linked In / Website / Location

X
5s