រំលស់ម៉ូតូ បានអាំងប៉ាវពី អេ អឹម ខេ​



ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំការផ្តល់ជូនពិសេស “រំលស់ម៉ូតូ បានអាំងប៉ាវ”។ សម្រាប់អតិថិជន ដែលកំពុងស្វែងរកសេវាបង់រំលស់ម៉ូតូ សូមទាក់ទងមកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលមានអត្រាការប្រាក់សមរម្យ រហ័ស ងាយស្រួល និងការបង់សងមានភាពបត់បែន ហើយបើសិនជាលោកអ្នកស្នើសុំក្នុងពេលនេះ លោកអ្នកនឹងទទួលបានអាំងប៉ាវសំណាង ដែលមានរង្វាន់ជាច្រើនទៀតផង។

កម្មវិធីពិសេសនេះ ចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ ៣០ ខែមករា ឆ្នាំ២០២៣។

របៀបស្នើសុំ៖

អតិថិជនគ្រាន់តែជ្រើសរើសប្រភេទម៉ូតូ ដែលពេញចិត្ត រួចទាក់ទងមកកាន់ អេ អឹម ខេ តាមរយៈ៖

• ហ្វេសប៊ុកផេក AMK អេ អឹម ខេ

• ឬ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)

• ឬ អញ្ជើញមកកាន់ការិយាល័យណាមួយរបស់ អេ អឹម ខេ ដែលនៅជិតលោកអ្នកបំផុត។

លក្ខន្តិក៖

• អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ

• រស់នៅជាអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា

• ជាបុគ្គលិកដែលមានប្រាក់ខែទៀងទាត់ ឬម្ចាស់អាជីវកម្មដែលមានប្រាក់ចំណូល

• និងឯកសារពាក់ព័ន្ធផ្សេងទៀតតាមការស្នើសុំ

ប្រសិនបើមានចម្ងល់លើសេវាបង់រំលស់ម៉ូតូ សូមទូរស័ព្ទមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២/១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។

*សម្គាល់៖ អាំងប៉ាវអាចប្ដូររង្វាន់បាន ក្រោយពេលកម្ចីត្រូវបានអនុម័តជោគជ័យ។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

 

X
5s