កម្ពុជាក្លាយជាប្រទេសម្ចាស់ផ្ទះសម្រាប់កម្មវិធីប្រគល់ពានរង្វាន់បាររង្គសាលកំពូលទាំង៣០ លើកដំបូងដែលប្រារព្ធនៅក្រៅប្រទេសម៉ាឡេស៊ី
ភ្នំពេញ ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2022 - កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards 2023 ដែលមានដើមកំណើតនៅម៉ាឡេស៊ី ហើយនឹងកំពុងកើតឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានៅក្នុងខែមីនា ឆ្នាំ ២០២៣ ដើម្បីបង្កើតការទទួលស្គាល់បាររង្គសាលដែលមានគុណភាពសាកសមនឹងពានរង្វាន់ ជាមួយនិងអ្នកក្រឡុកស្រាដ៏ជំនាញរបស់ពួកគេ ក៏ដូចជាផ្សព្វផ្សាយពីពួកគេទៅកាន់ទីផ្សារជាតិនិងអន្តរជាតិដែលពោរពេញទៅដោយសក្ដានុពល។
កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia មានដើមកំណើតមកពីប្រទេសម៉ាឡេស៊ី ហើយបានប្រារព្ធព្រឹត្តិការណ៍ផ្តល់រង្វាន់ជាលើកដំបូងរបស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ីនៅឆ្នាំ 2022 ក្នុងគោលបំណងដើម្បីអបអរដល់បាររង្គសាល និងអ្នកក្រឡុកស្រាល្អបំផុតរបស់ប្រទេស។ Top 30 Bars ក៏មានបំណងចង់ក្លាយជាវេទិកាមួយដែលនឹងលើកកម្ពស់ស្តង់ដារ និងកេរ្តិ៍ឈ្មោះរបស់បាររង្គសាលនិងវិស័យម្ហូបអាហារជារួមនៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះគឺជាឱកាសដ៏ធំមួយសម្រាប់បាររង្គសាលកម្ពុជា និងអ្នកក្រឡុកស្រាដ៏ប៉ិនប្រសប់របស់ពួកគេ ក្នុងការទទួលបាន នូវការទទួលស្គាល់ និងភាពល្បីល្បាញនៅក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
“យើងបានធ្វើការស្រាវជ្រាវទីផ្សារអំពីប្រទេសកម្ពុជា ហើយយើងគិតថានេះជាប្រទេសដ៏ស្រស់ស្អាតមួយហើយមានប្រជាជនរួសរាយរាក់ទាក់ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ មានបាររង្គសាលល្អៗនិងអ្នកក្រឡុកស្រាដ៏ពូកែជាច្រើន ប៉ុន្តែពួកគេត្រូវបានគេឲ្យតម្លៃតិចតួចពេក។ ដូច្នេះហើយ ខ្ញុំជឿជាក់ថា កម្មវិធីប្រគល់ពានរង្វាន់ Top30 Bar Awards របស់កម្ពុជា នឹងក្លាយជាកម្មវិធីដ៏អស្ចារ្យមួយ ដើម្បីអបអរដល់រង្គសាលស្រាក្រឡុកនិងស្រាបៀរលំដាប់កំពូលរបស់ប្រទេស ព្រោះថាពួកគេពិតជាស័ក្តិសមនឹងទទួលបានការទទួលស្គាល់” នេះពាក្យសម្ដីរៀបរាប់ក្នុងកិច្ចសម្ភាសន៍មួយរបស់ លោក Alvin Sinclair ស្ថាបនិកកម្មវិធីពានរង្វាន់កំពូលទាំង 30 ។
អ្នកឈ្នះពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធី ដោយសារកម្មវិធីនឹងបន្តដំណើរការយុទ្ធនាការដ៏អស្ចារ្យជាច្រើនសម្រាប់ពួកគេ នៅក្រោយពេលពួកគេបានឈ្នះរង្វាន់។ កម្មវិធីពានរង្វាន់ Top30 Bar Awards 2023 របស់កម្ពុជានឹងចាប់ផ្តើមជាមួយនឹងការតែងតាំងបាររង្គសាលចំនួនប្រហែល150 ដែលបានរាយបញ្ជីមកពីទូទាំងទីក្រុងសំខាន់ៗក្នុងប្រទេសកម្ពុជា ហើយបន្ទាប់មកនឹងត្រូវបានជ្រើសរើសត្រឹម 100 បាររង្គសាលប៉ុណ្ណោះ។ នោះហើយជាពេលដែលបាររង្គសាលដែលជាប់ក្នុងបញ្ជីសម្រាំងនឹងត្រូវបានវាយតម្លៃដោយក្រុមគណៈវិនិច្ឆ័យដែលបានគេចាត់តាំងមកពីវិស័យនេះ ដើម្បីកំណត់អ្នកជាប់ឈ្មោះចុងក្រោយចំនួន 50 បាររង្គសាល ហើយអ្នកជាប់ឈ្មោះចុងក្រោយនឹងត្រូវបានវាយតម្លៃជាបន្តបន្ទាប់ រហូតដល់ពួកគេរកឃើញបាររង្គសាលកំពូលទាំង 30 ដែលសមនឹងទទួលបានពាន ហើយពានរង្វាន់នឹងត្រូវបានប្រគល់នៅក្នុងពិធីជប់លៀងនៃកម្មវិធីប្រគល់ពានរង្វាន់។
កម្មវិធីពានរង្វាន់ Top30 Bar Awards កម្ពុជាដែលនាំមកជូនដោយ Heineken Cambodia នឹងធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលក្នុងខែមីនា ឆ្នាំ 2023 ដោយមានអ្នកចូលរួមប្រហែល 400 នាក់ រួមមានម្ចាស់បារ អ្នកក្រឡុកស្រា សមាជិកគ្រួសារ សិល្បករ សិល្បការនី និងក្រុមអ្នកសារព័ត៌មានជាដើម។
“នេះមិនមែនជាកម្មវិធីផ្តល់រង្វាន់ដាក់ចំណាត់ថ្នាក់ទេ។ ប៉ុន្ដែវាគឺជាកម្មវិធីមួយដែលវាយតម្លៃគុណភាពនៃបាររង្គសាលកំពូល ហើយប្រគល់ជូលពួកគេនូវពានរង្វាន់ដែលបានរៀបរៀងតាមប្រភេទដោយគ្មានចំណាត់ថ្នាក់ ពីព្រោះយើងជឿថាពួកគេទាំងអស់គឺពិតជាអស្ចារ្យ និងមានភាពខុសប្លែកតាមបែបរៀងៗខ្លួនតាមអ្វីជាខ្លួនពួកគេ” លោក Alvin បានបន្ថែម។
ជាមួយនឹងរាល់កម្មវិធីពានរង្វាន់ Top30 Bar Awards ត្រូវបានប្រារព្ធឡើងនៅទីណា គឺតែងតែមានយុទ្ធនាការ CSR ត្រូវបានរៀបចំឡើងនៅទីនោះ។ Cambodia Top 30 Bar Awards នឹងប្រមូលថវិកាសម្រាប់មូលនិធិអង្គការផ្កាយសមុទ្រ Indochina Starfish Foundation (ISF) ដែលជាអង្គការសប្បុរសធម៌មួយដែលមានបទពិសោធន៍១៦ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និងកម្មវិធីអភិវឌ្ឍន៍សហគមន៍ដើម្បីផ្លាស់ប្ដូរជីវិតអ្នកដែលត្រូវការជំនួយបំផុតក្នុងការកសាងអនាគតដ៏ល្អមួយផងដែរ។ ទឹកប្រាក់ចូលរួមក្នុងកម្មវិធីនឹងត្រូវបានបរិចា្ចគទៅអង្គការផ្កាយសមុទ្រដើម្បីគាំទ្របេសកកម្មពួកគេ។
កម្មវិធីក៏មិនអាចកើតឡើងបាននោះទេ បើមិនមានការចូលរួមគាំទ្រយ៉ាងមានតម្លៃពីសំណាក់អ្នកឧបត្ថម្ភធំ គឺ Heineken Cambodia និងចូលរួមឧបត្ថមផ្ដាច់មុខដោយ Chivas Regal និង Ballantine’s និងគាំទ្រដោយ Seekers និង Giffard។
ដោយសារនេះជាកម្មវិធីប្រចាំឆ្នាំ បន្ទាប់ពីប្រទេសកម្ពុជា កម្មវិធីនៅតែបន្តបេសកកម្មរបស់ខ្លួនទៅកាន់គោលដៅបន្ទាប់របស់ពួកគេ រួមមានប្រទេសវៀតណាម ឥណ្ឌូនេស៊ី តៃវ៉ាន់ ហ្វីលីពីន ថៃ សិង្ហបុរី ជប៉ុន និងកូរ៉េ និងប្រទេសផ្សេងៗទៀតដែលពួកគេចង់រៀបចំកម្មវិធីនេះឡើង។
សម្រាប់ការសាកសួរព័ត៌មានទូទៅ
សម្រាប់ការសាកសួរសារព័ត៌មាន
Two Way Public Relations
យូនីត FO-1711 (ជាន់ទី 17), អគារ Flatiron by Meridian, ផ្លូវ 102, Phnom Penh City Center,ភូមិ 1 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
023 221 878