CAC នឹងមានរៀបចំកម្មវិធីមហាសន្និបាតសមាជិក លើកទី២ នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២
សេចក្តីជូនដំណឹង
——————-
ក្លឹបគណនេយ្យកម្ពុជា (CAC) មានកិត្តិយសសូមជម្រាបដល់លោក លោកស្រីឱ្យបានជ្រាបថា៖ CAC នឹងមានរៀបចំកម្មវិធីមហាសន្និបាតសមាជិក លើកទី២ ប្រចាំឆ្នាំ២០២២ (The 2nd CAC - Annual Member Convention 2022) ដែលនឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង ៨ព្រឹក រហូតដល់ម៉ោង ២រសៀល ដែលមានទីតាំងស្ថិតនៅជាន់ទី៧ នៃអគារ LSi Business School។
កម្មវិធីមហាសន្និបាតនេះ ជាកម្មវិធីមួយបណ្តុំទៅដោយគណនេយ្យករមកពីគ្រប់វិស័យផ្សេងៗគ្នា ជាឱកាសដ៏ល្អសម្រាប់លោកអ្នកជាសមាជិក ឬអ្នកមិនមែនជាសមាជិក ដើម្បីស្គាល់គ្នា រាប់អានគ្នា រវាងសមាជិក និងសមាជិក ក៏ដូចជាសមាជិក និងគ្រូបណ្តុះបណ្តាលជាដើម។
ទន្ទឹមនឹងនេះ CAC ក៏បានអញ្ជើញវាគ្មិនកិត្តិយសចំនួន៤រូបមកចូលរួមផងដែររួមមាន៖
១. លោក សោភាន់ ចែត្រា President, Cambodia Accounting Club-CAC
២. លោក ទុយ ហុង Managing Director, Localize Tech Solution Co., Ltd
៣. លោកស្រី យូ បូរី President, CAMKPI Professional Academy
៤. លោក សាន ឫទ្ធី Managing Director, Acclime (Cambodia) Co., Ltd។
ក្នុងការចូលរួមកម្មវិធីមហាសន្និបាតសមាជិកនេះដែរ លោកអ្នកនឹងទទួលបាននូវការពិសារអាហារសាមគ្គី (អាហារប៊ូហ្វេ) ទទួលបានកាដូអនុស្សាវរីយ៍ពី CAC និងទទួលបានបណ្ណបញ្ចុះតម្លៃ ២០% ទាំងអ្នកជាសមាជិក និងអ្នកមិនមែនជាសមាជិក។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីមហាសន្និបាត ក៏មានការប្រកួតប្រជែងចំណេះដឹងបច្ចេកទេសសប្បាយៗ និងកម្មវិធីជាច្រើនផ្សេងទៀតដែលមិនធ្លាប់មានពីមុនមកផងដែរ។
ដើម្បីចូលរួមលោកអ្នកអាចចុះឈ្មោះតាមតំណភ្ជាប់នេះ https://docs.google.com/. ។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់ក្រុមការងារ តាមរយៈលេខទូរសព្ទ ០១៥ ៥៥៤ ៤៤១ (Smart) ឬ ០១២ ៤០១ ៩០៩ (Cellcard)។ អ្នកចូលរួមកម្មវិធីមហាសន្និបាតសមាជិក លើកទី២ ប្រចាំឆ្នាំ២០២២ ទាំងអស់ តម្រូវឱ្យចូលរួមវិភាគទានដែលមានតម្លៃដូចខាងក្រោម៖
• សមាជិកៈ ១នាក់ តម្លៃ ១៥ ដុល្លារ
• មិនមែនសមាជិកៈ ១នាក់ តម្លៃ ២០ ដុល្លារ
ចំណាំ៖ អ្នកចូលរួមទាំងអស់ សូមកុំភ្លេចនាំយកនូវនាមបណ្ណមកជាមួយផង។