កិច្ចប្រជុំក្លឹបសហគ្រិនស្រ្តីវ័យក្មេងអាស៊ានបើក​កិច្ច​ប្រជុំ​ដើម្បី​ជម្រុញ​និង​ពង្រឹង​សម្លេង​សហគ្រិន​ស្រ្តី​ទាំងក្នុង​ប្រទេស និង​ក្នុង​ក្របខណ្ឌតំបន់​​



រាជធានីភ្នំពេញ ៖ ក្លឹបសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ASEAN Young Women Entrepreneurs Club (AYWEC) បានរៀបចំឲ្យមានកិច្ចប្រជុំសហគ្រិនស្រ្តីវ័យក្មេងអាស៊ានដើម្បីលើកកម្ពស់ស្រ្តីក្នុង​ភាពជា​សហគ្រិន​ ដើម្បី​ស្រាយបញ្ហាប្រឈមធំៗជាមួយគ្នា និងអាចសម្របខ្លួនទៅនឹងបរិបទថ្មីរបស់សង្គម។ កម្ម​វិធី​នេះ បាន​រៀបចំ​ឡើង​ស្របពេល​ដែល​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា (YEAC) បានធ្វើ​ជា​ម្ចាស់​ផ្ទះ រៀបចំ​​ព្រឹត្តិការណ៍មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា (RISE STRONGER TOGETHER)” នៅថ្ងៃទី១២ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២  នេះ។

កាលពីថ្ងៃទី១១ ខែ វិច្ចិកា ២០២២​ សហគមសហគ្រិនវ័យក្មេងអាស៊ាន-ASEAN Young Entrepreneurs Club (AYEC) បានរៀបចំឲ្យមានកិច្ចប្រជុំសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន-ASEAN Young Women Entrepreneurs Club (AYWEC)  ក្នុង​គោលបំណងឲ្យសមាជិកក្រុមប្រឹក្សាភិបាលក្លឹបសហគ្រិនស្ដ្រីវ័យក្មេងបានជួបសំណេះសំណាលជាមួយសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន ដោយមានការចូលរួមពីប្រទេសដែល​ជា​សមាជិក​អាស៊ាន​មាន​ កម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ថៃ សិង្ហបុរី។ នៅ​ក្នុង​កម្ម​វិធី​នេះ​ផងដែរក៏​មានការលើក​ឡើង​ពីសកម្មភាពសំខាន់ៗប្រចាំឆ្នាំ របស់ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ានពីសំណាក់​ប្រទេស​នី​មួយៗដែលបានចូលរួម រួមទាំងមានការចូលរួមផ្តល់មតិលើការខ្វះខាត ផលវិបាក និងចំណុចដែលត្រូវកែរសម្រួលបន្ថែមទៀតដែលសមាជិកក្លឹបតាមប្រទេសនីមួយៗជួបប្រទះ សម្រាប់បទពិសោធន៍ការងារកន្លងមក​។

ជាមួយ​គ្នា​នេះ​ តាមរយៈប្រសាសន៍​រាយការណ៍របស់ លោកស្រី យូ បូរី ដែលជាប្រធានប្រចាំខ្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន២០២២​ បានលើកឡើងថា​ក្នុងឆ្នាំ២០២២នេះ ក្លឹបសហគ្រិនវ័យក្មេងកម្ពុជាមានសកម្មភាពសំខាន់ៗដូចជា កម្ពុជាបានរៀបចំឲ្យមានកិច្ចប្រជុំធំរវាងក្រុមប្រឹក្សាភិបាលក្លឹប បង្កើតឲ្យមានកម្មវិធីបង្កើនទំទាក់ទំនងរវាងសមាជិកក្លឹបជាមួយសហគ្រិនស្ត្រីពីបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ដែល​សកម្ម​ភាព​ទាំង​នេះ​ធ្វើ​ឡើង​ចំនួន​ ៣ ដង​ដូចៗគ្នា​តាមរយៈ​អនឡាញ ក្នុង​គោលបំណងដើម្បីអោយក្លឹប AYWEC កាន់តែមានភាពល្បីល្បាញ និងមាន​ការទទួលស្គាល់ថែមទៀត។ ក្នុង​នោះ​ផង​ដែរ ក្លឹបសហគ្រិនស្ត្រីវ័យក្មេងក៏បានស្នើសុំកិច្ច​សហការណ៍ជាមួយក្រសួងកិច្ចការនារី ដើម្បីរៀបចំកម្មវិធីប្រគល់ពានរង្វាន់ជូនដល់សហគ្រិនស្ត្រីក្នុងតំបន់អាស៊ានទាំងមូល។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ ក្លឹបសហគ្រិនស្ត្រីវ័យក្មេងអាស៊ាន​ (AYWEC) ទទួលបានពានរង្វាន់រហូតដល់ទៅ១៨រូ​បមកពីប្រទេស កម្ពុជា ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ វៀតណាម។

ជាលទ្ធផលកិច្ចប្រជុំក្លឹបសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន-ASEAN Young Women Entrepreneurs Club (AYWEC) បានបញ្ចប់ប្រកបដោយលទ្ធផលជាផ្លែផ្កាពីសំណាក់ប្រទេសទាំងអស់​ និងមានការចូលរួមបញ្ចេញមតិលើគម្រង់និងយុទ្ធសាស្ត្រថ្មីៗ ដើម្បីអោយក្លឹបសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន (AYWEC) កាន់តែមានភាពរឹងម៉ាំនិងល្បីល្បាញ ដើម្បីអោយកាន់តែមានភាពងាយស្រួលនៅក្នុងការធ្វើការសហការគ្នាទៅឆ្នាំបន្តបន្ទាប់ទៀត។

 

X
5s