ក្រុមនិស្សិតជំនាន់ទីមួយពីមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា បានបញ្ចប់ការសិក្សា នាំយកសិប្បកម្មផលិតនាឡិកាស្វីសមកកាន់ព្រះរាជាណាចក្រកម្ពុជា​



[ រាជធានីភ្នំពេញថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២] មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ដែលបង្កើតឡើងដោយមូលនិធិព្រីនស៍ ក្នុងការនាំយកការអប់រំផ្នែកផលិតនាឡិកាស្វីសដ៏ល្អបំផុតមកកាន់កម្ពុជា មានមោទនភាពក្នុងការប្រកាសថា និស្សិតកម្ពុជាចំនួន ៦នាក់ ដំបូងរបស់ខ្លួនបានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្មវិធីសិក្សារយៈពេលពីរ ឆ្នាំ អំពីផ្នែកមីក្រូមេកានិក និងការផលិតនាឡិកា។

និស្សិតបញ្ចប់ការសិក្សាទាំង ៦រូបរួមមាន ចក់ សំសូរិយា លន សេរីវឌ្ឍន៏ សាក់ លីហួ សាមុត ផានីឆារ៉ាត សែម ធារ៉ា និង អ៊ឹង ឈុនឡុង បានទទួលវិញ្ញាបនបត្ររបស់ពួកគេនៅក្នុងកម្មវិធីផ្លូវការមួយ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ជាមួយនឹងការចូលរួមពីសមាជិកគ្រួសាររបស់ពួកគេ និងបុគ្គលិក មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងការអបអរសាទរក្នុងឱកាសដ៏សែនរីករាយនេះ។

លោកសាក់ លីហួ ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលបានបញ្ចប់ការសិក្សាពី មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ក្នុងឆ្នាំ ២០២២ បានថ្លែងជាសុន្ទរកថាក្នុងពិធីបញ្ចប់ការសិក្សារថា៖ 

« ខ្ញុំសូមថ្លែងអំណរគុណដល់សាស្រ្ដាចារ្យរបស់យើងនៅ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ ដែលបានធ្វើការដោយមិនខ្លាចនឿយហត់ក្នុងការផ្តល់ពេលវេលា ការខិតខំ និងការរួមចំណែកជួយដល់ពួកយើង។ បើគ្មានការគាំទ្រ ពីសំណាក់អ្នកទាំងអស់គ្នាទេ យើងនឹងមិនមានថ្ងៃនេះនោះទេ។ ជាមួយនឹងអត្ថប្រយោជន៍ជាច្រើននៃវគ្គសិក្សារយៈពេលពីរឆ្នាំនេះ ដែលផ្តល់ឱ្យយើងយល់ដឹងនូវជំនាញមូលដ្ឋាន យើងពិតជាមានសេចក្តីសោមន្សរីករាយនឹងទទឹងរង់ចាំក្នុងការចូលរួមចំណែកនៅក្នុងវិស័យនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះលោកប្រធានក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប អ្នកឧកញ៉ា ចេន ហ្ស៉ី ក៏ដូចជា មូលនិធិព្រីនស៍ ដែលបានផ្តល់ឱកាសដ៏មានតម្លៃ ដើម្បីឱ្យពួកយើងបានបន្តក្តីសុបិនរបស់ពួកយើង។» 

«ជាមួយនឹងវិស័យដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកាព្រីនស៍ បានឈានជើងចូលទៅក្នុងការបង្កើតមូលដ្ឋានដែលសមត្ថភាពដ៏សំខាន់សម្រាប់ការចាប់ផ្តើមដ៏រឹងមាំមួយនេះ។»  ប្រសាសន៍របស់ លោកស្រី Jessica Thakur ទីប្រឹក្សាបច្ចេកទេស និងជាគ្រូបង្រៀននៅ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា។ លោកស្រីបានបន្ត «ជាមួយនឹងតម្រូវការខ្ពស់សម្រាប់អ្នកផលិតនាឡិកាដែលមានជំនាញ អនាគតពួកគេគឺពិតជាត្រចះត្រចង់ណាស់សម្រាប់និស្សិតបញ្ចប់ការសិក្សាពី មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ទាំងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ។» 

« តាមរយៈ មូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌របស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ពួកយើងបានជួយបើកដំណើរការនូវ មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា កាលពីឆ្នាំ ២០២០កន្លងទៅ នៅពេលដែលប្រទេសកម្ពុជាកំពុងឆ្លងកាត់ការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក។ » ប្រសាសន៍របស់ លោក Gabriel Tan, ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។ លោកបានបន្ត « មជ្ឍមណ្ឌលនេះគឺជាការឆ្លុះបញ្ចាំងដ៏អស្ចារ្យនៃ ការតស៊ូនៃស្មារតីខ្មែរ ក្នុងការរួមបញ្ចូលគ្នានៃកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក និងអត្ថប្រយោជន៍ជាច្រើននៃការអប់រំវិជ្ជាជីវៈ ដែលខ្ញុំប្រាកដថានឹងបន្តលើកទឹកចិត្ត និងនាំយកមនុស្សទាំងពិភពលោកឱ្យកាន់តែជិតស្និទ្ធគ្នានាពេលអនាគត។ » 

មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា ត្រូវបានបង្កើតឡើងដោយ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានក្រុមហ៊ុន ព្រីនស៍ ហូល ឌីងគ្រុប ដែលជាអ្នកស្រលាញ់នាឡិកា និងរូបលោកបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះមណ្ឌលបណ្តុះបណ្តាលមួយនេះ។ នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា សិស្សនិស្សិតមានឱកាសប្រើប្រាស់ឧបករណ៍ និងបរិក្ខារទំនើបៗ ហើយស្ថិតនៅក្រោមការបង្ហាត់បង្រៀនពីគ្រូបង្ហាត់ជនជាតិស្វីសដែលមានជំនាញវិជ្ជាជីវៈនិងបទពិសោធន៍រួមបញ្ចូលគ្នាជាង ៦០ ឆ្នាំនៅក្នុងវិស័យផលិតនាឡិកាស្វីស និងការអប់រំផ្នែកផលិតនាឡិកាស្វីស រួមទាំងមានបទពិសោធន៍ធ្វើការនៅក្នុងក្រុមដ៏ប្រណិតដូចជា Swatch Group និង Richemont និងកម្មវិធីបណ្តុះបណ្តាល និងអប់រំនៃការផលិតនាឡិកានៃប្រទេសស្វីសដ៏ល្បីល្បាញលើពិភពលោក (WOSTEP) ផងដែរ។

មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា មានចក្ខុវិស័យមួយក្នុងការណែនាំជំនាញ និងបច្ចេកវិទ្យានៃការផលិតនាឡិកាស្វីសទំនើប ក៏ដូចជាបន្តភាពគោរពនិង ឱ្យតម្លៃចំពោះប្រពៃណីដ៏សម្បូរបែប ក៏ដូចជាសិល្បៈហត្ថកម្មនៃការផលិតនាឡិកាលំដាប់ខ្ពស់ផងដែរ។ នេះហើយគឺជាអ្វីដែលធ្វើឱ្យមជ្ឍមណ្ឌលនេះមានភាពខុសប្លែក បើប្រៀបធៀបជាមួយសាលាផលិតនាឡិកាអន្តរជាតិដទៃទៀត។ ភាពជោគជ័យនេះ គឺត្រូវបានជំរុញដោយប្រទេសកម្ពុជាដែលមាននូវមរតកវប្បធម៌ដ៏សម្បូរបែបនៅក្នុងជំនាញសិល្បៈហត្ថកម្ម និងសិល្បៈនានា។

បច្ចុប្បន្ននេះ មណ្ឌលបណ្តុះបណ្តាលបានបើកសម្រាប់បេក្ខជនក្នុងស្រុក និងអន្តរជាតិចុះឈ្មោះសម្រាប់វគ្គសិក្សាបន្ទាប់ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីអាហារូបករណ៍ដែលរួមបញ្ចូលលើថ្លៃសិក្សា ប្រាក់ឧបត្ថម្ភប្រចាំខែ និងប្រាក់ឧបត្ថម្ភស្នាក់នៅ។ សូមទាក់ទងទៅកាន់ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនាឡិកា ព្រីនស៍ ដោយផ្ទាល់និងសម្រាប់ព័ត៌មានបន្ថែមអំពីឱកាសពិសេសនេះសូមផ្ងើរសារតាមរយៈ [email protected]

 

X
5s