សាលា Shrewsbury International Phnom Penh ផ្តល់អាហារូបករណ៍ចំនួន $500,000 សម្រាប់ការចុះឈ្មោះចូលរៀនឆ្នាំសិក្សា 2023 និង 2024
ភ្នំពេញ ថ្ងៃទី5 ខែវិច្ឆិកា ឆ្នាំ 2022 — សាលាអន្ដរជាតិ Shrewsbury ភ្នំពេញដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស កំពុងផ្តល់កម្មវិធីអាហារូបករណ៍ $50,000 សម្រាប់ឆ្នាំសិក្សាថ្មី 2023-2024 ដើម្បីទទួលស្វាគមន៍សិស្សានុសិស្សមកទទួលការសិក្សាតាមស្តង់ដារអប់រំរបស់ចក្រភពអង់គ្លេស ក៏ដូចជាការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំរបស់ព្រះរាជាណាចក្រកម្ពុជា។
សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការជាផ្លូវការនៅដើមខែកញ្ញា ឆ្នាំ 2022 ក្នុងគោលបំណងផ្តល់ការអប់រំលំដាប់ពិភពលោកដល់យុវជនយុវតីវ័យក្មេងដែលសក្ដានុពល ដែលពួកគេនឹងក្លាយជាអ្នកកំណត់អនាគតល្អប្រសើរនៃប្រទេសកម្ពុជា និងពិភពលោក។ សាលានេះមានគោលបំណងលើកទឹកចិត្តឲ្យឪពុកម្តាយរបស់កុមារដែលមានភាពវៃឆ្លាតខ្ពស់ធ្វើការជ្រើសរើសសាលា Shrewsbury ហើយឥឡូវនេះសាលាកំពុងចាប់ដំណើរការកម្មវិធីអាហារូបករណ៍ Gifted Children Scholarship សម្រាប់កុមារដែលមានអំណោយទានពិសេសផងដែរ។
ចាប់តាំងពីការបើកដំណើរការមក សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានទាក់ទាញជិតមួយភាគបួននៃសិស្សកំពូលនិងពូកែ សម្គាល់ដោយការធ្វើតេស្ត IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងមកពីវប្បធម៌ចម្រុះទាំង 11 សញ្ជាតិផ្សេងៗគ្នា មកដាក់ពាក្យរៀននៅសាលា។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះ ក្នុងចំណោមបេក្ខជនទាំងអស់ អ្នកដាក់ពាក្យដែលក្មេងជាងគេមានអាយុត្រឹមតែ 4 ខែប៉ុណ្ណោះ។
លោក Charles Wong ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលធ្លាប់បានបម្រើការនៅក្នុងជាង 10 ប្រទេសជុំវិញពិភពលោកក្នុងវិស័យអប់រំក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ បានមានប្រសាសន៍ថា សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គឺជាសាលាល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស ដែលមានប្រសិទ្ធភាពត្រូវបានគេទទួលស្គាល់រយៈពេល ជាង 400 ឆ្នាំមកហើយ។
លោក Charles Wong ជឿជាក់យ៉ាងមុតមាំលើការប្រើប្រាស់ទិន្នន័យជាក់ស្តែង ហើយកំណត់ត្រាតាមដានរបស់សាលា Shrewsburyចក្រភព្រអង់គ្លេសបង្ហាញថា 20ភាគរយនៃនិស្សិតបញ្ចប់ការសិក្សាឆ្នាំ 2021 របស់ខ្លួនបានបន្តការសិក្សានៅសាកលវិទ្យាល័យកំពូលទាំង 20 របស់ពិភពលោក ដូចជា Cambridge, Oxford និង MIT ជាដើម។
"កម្មវិធីសិក្សារបស់សាលា Shrewsbury នឹងអប់រំ និងពង្រឹងសិស្សម្នាក់ៗឱ្យរីកចម្រើនក្នុងជីវិត និងរួមចំណែកយ៉ាងវិជ្ជមានទៅកាន់ពិភពលោកជុំវិញពួកគេ។ នេះជាគោលដៅចម្បងរបស់សាលារបស់យើង ហើយយើងបានឃើញពីឥទ្ធិពលវិជ្ជមានលើជីវិតរបស់សិស្សយើង ហើយនេះជាអ្វីដែលរង់ចាំសិស្សានុសិស្សកម្ពុជានៅសាលារបស់យើង” លោក Charles Wong បន្ថែម។
អ្វីដែលរឹតតែសំខាន់នោះ សាលានឹងអញ្ជើញមន្រ្ដីរាជការចក្រភពអង់គ្លេសមកចូលរួមចែករំលែកអំពីបេសកកម្មរបស់សាលានៅថ្ងៃបើកទទួលចុះឈ្មោះចូលរៀននិងទទួលពាក្យអាហារូបករណ៍នៃសាលាអន្តរជាតិ Shrewsburyភ្នំពេញ ត្រូវនឹងថ្ងៃទី 19 ខែវិច្ឆិកា នៅសណ្ឋាគារ Raffles រួមជាមួយនឹងក្រុមថ្នាក់ដឹកនាំសាលារបស់យើង និងមានគោលដៅចង់ឲ្យប្រជាជនកម្ពុជាឱ្យយល់កាន់តែច្បាស់អំពីប្រព័ន្ធអប់រំចក្រភពអង់គ្លេស ដែលសាលា Shrewsbury ផ្តល់ឲ្យសាលាអន្តរជាតិក្នុងប្រទេសកម្ពុជា។
អាហារូបករណ៍នឹងត្រូវបានដាក់ឱ្យដំណើរការតាមរយៈការធ្វើតេស្ត IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលភ្ជាប់មកជាមួយរបាយការណ៍ផ្លូវការមួយ។ ការធ្វើតេស្ត IQ នេះមានតម្លៃស្មើនឹងទឹកប្រាក់ចំនួន 600ដុល្លារ ដែលនឹងមិនត្រូវបានគិតថ្លៃ ដែលជាផ្នែកនៃកម្មវិធីផងដែរ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃការធ្វើតេស្តនេះ ភាគីទីបីដែលមានអ្នកជំនាញមួយត្រូវបានគេស្គាល់ក្នុងនាមថា Tutor Impact UK ត្រូវបានចូលរួមដោយសាលាអន្តរជាតិ Shrewsbury Phnom Penh ដើម្បីធ្វើតេស្ត IQ ដល់សិស្សដែលចាប់អារម្មណ៍។ Tutor Impact គឺជាក្រុមអប់រំអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុង Oxford ចក្រភពអង់គ្លេស។ ពួកគេផ្តល់ការបណ្តុះបណ្តាលជំនាញទន់ ការវាយតម្លៃផ្នែកចិត្តវិទ្យាដល់សិស្សដល់ថ្នាក់ទី១២ ក្នុងប្រទេសចំនួន 10 ផ្សេងៗគ្នា ក៏ដូចជាសេវាកម្មចូលរៀននៅសាកលវិទ្យាល័យឈានមុខគេក្នុងចក្រភពអង់គ្លេស។
“កុមារដែលមានអំណោយទានពិសេសជាច្រើនរៀនបានលទ្ធផលទាបដោយសារសក្ដានុពលរបស់ពួកគេមិនទាន់ត្រូវបានមានអ្នករកឃើញ។ ក្នុងន័យនេះ យើងសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់មាតាបិតាឱ្យទៅជាមួយ និងអនុញ្ញាតឱ្យកូនរបស់ពួកគេធ្វើតេស្ត IQ យ៉ាងេជំនាញនេះដើម្បីកំណត់ឲ្យបានច្បាស់លាស់និងបង្កើនបញ្ញារបស់ពួកគេ ” លោក Charles Wong គូសបញ្ជាក់។
កុមារអាយុចន្លោះពី 4 ទៅ 11 ឆ្នាំមានសិទ្ធិទទួលបានការធ្វើតេស្ត IQ នេះ ហើយពួកគេនឹងបែងចែកទៅតាមប្រភេទ រួមមាន៖ Early Years គឺជាកុមារដែលមានអាយុពី 2 ទៅ 5 ឆ្នាំ; ដំណាក់កាលសំខាន់ទី 1 មានអាយុពី 5 ទៅ 7 ឆ្នាំ; និងដំណាក់កាលសំខាន់ទី 2 មានអាយុពី 7 ទៅ 11 ឆ្នាំ។ ពិន្ទុ IQ ពី 130 ឬខ្ពស់ជាងនេះ ត្រូវបានចាត់ទុកថាជាកម្រិតអំណោយទានពិសេស ខណៈអ្នកដែលមានពិន្ទុ IQ ពី 120-129 គឺនៅកម្រិតខ្ពស់។ ក្រៅពីអាហារូបករណ៍សិក្សា យើងមានសេចក្តីសោមនស្សរីករាយក្នុងការផ្តល់អាហារូបករណ៍បន្ថែមសម្រាប់តន្ត្រី និងកីឡាដល់ដំណាក់កាលគន្លឹះទី2 និង 3 ដែលអាហារូបករណ៍សរុបរួមមានចំនួន១៦ក្នុងឆ្នាំ 2023/24 បើធៀបនឹងអាហារូបករណ៍ក្នុងឆ្នាំ 2022/23 មានចំនួន៩តែប៉ុណ្ណោះ ។
នៅខែមិថុនា ឆ្នាំ 2022 សាលាបានទទួលពាក្យស្នើសុំអាហារូបករណ៍ជិត 100ពាក្យ ហើយចុងក្រោយ មានកុមារចំនួន 77 នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ការធ្វើតេស្ត IQ នៅថ្ងៃទី 4 និងទី 5 ខែមិថុនា។ នៅក្នុងនោះ កុមារ13នាក់ (17%) បានធ្វើតេស្តបានលទ្ធផលនៅកម្រិត 'អំណោយទាន' (IQលើសពី 130) និង 10នាក់ទៀត (13%) បានធ្វើតេស្តបានលទ្ធផលនៅកម្រិត 'កម្រិតខ្ពស់' (IQ ចន្លោះពី120-129) ។ នេះសបញ្ជាក់ថាអ្នកធ្វើតេស្តរបស់សាលាបានធ្វើបានល្អយ៉ាងខ្លាំងដែលលើសពីចំនួនមធ្យមភាគរបស់ពិភពលោកដែលមានត្រឹមតែ 6-8% នៃកុមារដែលត្រូវបានធ្វើតេស្តថាជាកុមារ "មានអំណោយទាន" នេះបើយោងតាមសមាគមជាតិសម្រាប់កុមារមានអំណោយទាន។ ក្នុងចំណោមកុមារ 77 នាក់នេះ ដែលបច្ចុប្បន្នចូលរៀននៅសាលាចំនួនប្រហែល 45 ផ្សេងគ្នាក្នុងទីក្រុងភ្នំពេញ កុមារចំនួន 9 (12%) បានឈ្នះអាហារូបករណ៍សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដែលធ្វើឱ្យវាក្លាយជាដំណើរការប្រលងអាហារូបករណ៍ដែលមានលក្ខណះប្រកួតប្រជែងខ្ពស់។
ក្នុងការទទួលស្គាល់នូវការអនុវត្តដ៏ល្អក្នុងការធ្វើតេស្ត IQ ដោយកុមារ 'មានអំណោយទាន' និង 'កំពួល' ហើយជាមួយនឹងគោលដៅនៃការបន្តផ្តល់ការរីកចម្រើនខាងសង្គម អារម្មណ៍ និងបញ្ញាដល់ពួកគេ សាលានឹងផ្តល់ជំនួយបន្ថែមចំនួន5,000ដុល្លារសម្រាប់ការចូលរៀនរយៈពេលមួយឆ្នាំនៃកម្មវិធី Gifted & Talented Program (GTP) ដែលបង្រៀនដោយសិស្សបញ្ចប់ការសិក្សារបស់ Oxford & Cambridge នៃ Tutor Impact ចក្រភពអង់គ្លេស (www.tutor-impact.com)។
កម្មវិធីអាហារូបករណ៍ Shrewsbury នឹងបើកទទួលពាក្យសុំអារូបករណ៍ចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2022 ហើយនឹងបិទនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2022។ លទ្ធផលនៃកម្មវិធីអាហារូបករណ៍នឹងត្រូវប្រកាសនៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2022។ អ្នកអាចដាក់ពាក្យដោយផ្ទាល់នៅសាលា ឬអាចចូលមើលការដាក់ពាក្យតាមរយៈគេហទំព័រ (https: //bit.ly/3SVHyXX) ឬទំព័រហ្វេសប៊ុក (https://bit.ly/3fqFFVv) ។
សម្រាប់បេក្ខជនដែលទទួលបានជោគជ័យទាំងអស់ក្នុងការធ្វើជាគ្រួសាររបស់សាលាយើង យើងមានសេចក្តីសោមនស្សរីករាយក្នុងការឧបត្ថម្ភឪពុកម្តាយទាំងពីររបស់ជ័យលាភីអាហារូបករណ៍មកទស្សនកិច្ចសាលា Shrewsbury នៅចក្រភពអង់គ្លេសរយៈពេល 5 ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំ 2023 ។ កុំខកខានឱកាសមាសដើម្បីទទួលយកបទពិសោធន៍សាលារដ្ឋដ៏អស្ចារ្យមួយក្នុងចំណោមសាលារដ្ឋទាំងប្រាំបួននៅក្នុងចក្រភពអង់គ្លេស!
សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានបើកដំណើរការហើយនៅទីតាំង Flatiron ក្នុងរាជធានីភ្នំពេញស៊ីធីសេនធ័រ (សម្រាប់កុមារអាយុពី ២ ទៅ ៥ឆ្នាំ)។ បរិវេណសាលាសំខាន់របស់សាលាគ្រោងនឹងបើកនៅខែកញ្ញាឆ្នាំ 2024 ក្នុងខណ្ឌជ្រោយចង្វារភាគខាងជើងនៃទីក្រុង។ បរិវេណសាលាធំនឹងផ្តល់អាហារដល់សិស្សបឋមសិក្សា និងមធ្យមសិក្សា និងផ្តល់កន្លែងស្នាក់នៅ។
សម្រាប់ការសាកសួរព័ត៌មាន សូមទំនាក់ទំនង៖
ក្រុមហ៊ុន Two Way Public Relations
អគារ Flatiron ជាន់ទី១៧, ផ្លូវ១០២ 102, Phnom Penh City Centre,
ភូមិ១, សង្កាត់ស្រះចក, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
023 221 878
អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ
សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០។ ជាមួយគ្នានេះដែឬ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា។ សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលាShrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសំភារៈដ៏ទំនើបៗទាន់សម័យ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក។