ក្រុមហ៊ុនឱសថបារាំង Bailly Creat បរិច្ចាគឱសថ ក្នុងពិធីសម្ផោធផលិតផលថ្មីនៅកម្ពុជា​



ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ទីក្រុងភ្នំពេញ –ក្រុមហ៊ុនស្រាវជ្រាវនិងផលិតឱសថបារាំង Bailly Creat ដែលជាក្រុមហ៊ុនមួយបានចែកចាយផលិតផលរបស់ខ្លួនក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេលជិត ៤ ទស្សវត្សមកហើយកំពុងតែពង្រីកចំណែកទីផ្សាររបស់ខ្លួនជាមួយនិងការដាក់បង្ហាញឱសថរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។

នៅថ្ងៃពុធ ទី ២៦ ខែតុលា ក្រុមហ៊ុននឹងប្រកាសពីការដាក់បញ្ចេញថ្នាំប្រភេទ Ibuprofen, Desloratadine និង Amoxicillin + Clavunic acid តាមរយៈដៃគូតំណាងចែកចាយរបស់ខ្លួនគឺក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំបំផុតមួយនៅអាស៊ី ។

លោក ផាទ្រីក ឆយ (Patrick Choay) អគ្គនាយកប្រតិបត្តិនៃ PCSA Group ដែលកាន់កាប់ក្រុមហ៊ុនឱសថ Bailly Creat តាំងពីឆ្នាំ ១៩៩៦ នឹងអញ្ញើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ផោធផលិតផលថ្មីរបស់ក្រុមហ៊ុន និងចាប់ផ្ដើមអនុវត្តលើគំនិតផ្ដួចផ្ដើមបរិច្ចាគឱសថរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននឹងបរិច្ចាគថ្នាំមួយចំនួនរបស់ខ្លួនដល់កាកបាទក្រហមកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងចូលរួមចំណែកដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាដើម្បីបំពេញតម្រូវការផ្នែកវេជ្ជសាស្ត្រ។

ថ្លែង ក្នុងពិធីសម្ពោធ លោក ផាទ្រីក ឆយ បានគូសបញ្ជាក់ថា៖ “ក្រុមហ៊ុនឱសថ Bailly-Creat បានធ្វើវាយលុកទីផ្សារឱសថនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឱសថជាច្រើនប្រភេទដែលសុទ្ធសឹងជាផលិតផលឱសថគោរពតាមស្តង់ដារគុណភាពអឺរ៉ុប អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ យើងមានសុទិដ្ឋិនិយមថាកិច្ចសហការរបស់យើងជាមួយនឹងក្រុមហ៊ុន Zuellig Pharma នឹងមានរយៈពេលយូរអង្វែង និងមានភាពរីកចម្រើន គឺមិនមែនសម្រាប់តែពួកយើងតែប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រជាជនកម្ពុជាទាំងអស់ផងដែរ”។

លោកបានគូសបញ្ជាក់ទៀតថា៖«យើងមានកិត្តិយសណាស់ដែលអាចបង្កើននូវផលិតផលឪសថរបស់យើង ដែលយើងបាននឹងបង្ហាញជូនអ្នកទាំងអស់គ្នានៅក្នុងថ្ងៃនេះ។ ឥឡូវនេះឱសថថ្មីទាំងនេះមានលក់នៅក្រុមហ៊ុន Zuellig Pharma ដើម្បីបំពេញតាមតម្រូវការ របស់លោកអ្នក និងសម្រាប់ចែកចាយនៅតាមឱសថស្ថាននានា»។

ក្រុមហ៊ុន Patric CHOAY គ្រុបជាក្រុមហ៊ុនឱសថបារាំងឯករាជ្យមួយហើយក៏មានបុត្រសម្ព័ន្ធជាច្រើនដូចជា មន្ទីរពិសោធន៍ CCDដែលធ្វើការយ៉ាងស្និទ្ធលើសុខភាពស្ត្រីអស់រយៈពេល ៥០ឆ្នាំ មន្ទីរពិសោធន៍ Goménol ដែលផលិត និងបង្កើតគ្រឿងសម្អាង និងអាហារបំប៉ន និងក្រុមហ៊ុន Prodimed ដែលរចនា និងផលិតឧបករណ៍វេជ្ជសាស្ត្រ និងឧបករណ៍វះកាត់ និងកងដៃស្បូនពន្យារកំណើត។ ជាមួយនឹងកម្លាំងការងារដ៏រឹងមាំនៃនិយោជិតជាង៣០០នាក់ ក្រុមហ៊ុននេះនឹងបន្តផ្សព្វផ្សាយឱសថរបស់ខ្លួនយ៉ាងសកម្មនៅទូទាំងពិភពលោក។

មន្ទីរពិសោធន៍ Bailly បានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩០១ និងមន្ទីរពិសោធន៍ Creatបើកដំណើការនៅឆ្នាំ ១៩៧២ ។ ការបញ្ចូលគ្នារវាង មន្ទីរពិសោធន៍ Bailly និង មន្ទីរពិសោធន៍ Creatត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០២។ ក្រុមហ៊ុនឱសថ Bailly Creatត្រូវបានគេទទួលស្គាល់លើជំនាញក្នុងការផ្សំរូបមន្ដបង្កើត និងផលិតនូវ ថ្នាំគ្រាប់ និងអាហារបំប៉ន ។ ដោយផ្អែកលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏រឹងមាំ ក្រុមហ៊ុនឱសថBailly Creatផលិត និងចែកចាយនូវផលិតផលទូទៅរបស់ខ្លួនទៅកាន់ជាង ៣០ប្រទេស។

នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាននិងកំពុងធ្វើទីផ្សារដាក់បង្ហាញនូវឱសថជាច្រើនប្រភេទ ដែលស្របតាមស្តង់ដារគុណភាពអឺរ៉ុប។ ឱសថទាំងនេះមានការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជឿជាក់ថា វាជាពេលវេលាដ៏សមរម្យមួយក្នុងការតបស្នង តាមរយៈគំនិតផ្តួចផ្តើមនៃការផ្តល់ជំនួយជាឱសថដែលមានគុណភាព និងត្រូវបានបញ្ជាក់ដោយវិទ្យាសាស្រ្តដែលនឹងជួយប្រជាជនកម្ពុជាជាច្រើនក្នុងការព្យាបាលជំងឺរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

Two Way Public Relations

យូនីតFO-1711 (ជាន់ទី 17), Flatiron ដោយ Meridian Bldg, ផ្លូវ ១០២, ភ្នំពេញស៊ីធីសេនធ័រ, ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទលេខ ០២៣ ២៣៨ ៨៧៧

[email protected]

www.twowaypr.com

 

អំពី Bailly Creat

ជាមួយចំណេះដឹង និងជំនាញនៃមន្ទីរពិសោធន៍ធំៗទាំងពីរដែលមានដើមកំណើតពីមន្ទីរពិសោធន៍ Bailly Creatដែលជាមន្ទីរពិសោធន៍បារាំងដ៏ចំណាស់ជាងគេមួយ។ ក្រុមហ៊ុនត្រូវបានគេទទួលស្គាល់ដោយសារចំណេះដឹងក្នុងការផ្សំរូបមន្ដនៃផលិតផលថ្នាំលេបគ្រាប់ និងអាហារបំប៉ន និងជាអ្នកឯកទេសខាងផលិតផលឱសថ និងអាហារបំប៉ន។ ក្រុមហ៊ុន Bailly-Creat ផលិត និងចែកចាយផលិតផលទូទៅរបស់ខ្លួនជាង៣០ប្រទេសនៅទូទាំងពិភពលោក។

អំពី Zuellig Pharma

Zuellig Pharma គឺជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកម្មថែទាំសុខភាពដ៏ធំមួយ នៅអាស៊ី។  គោលបំណងរបស់យើងគឺធ្វើឱ្យការថែទាំសុខភាពកាន់តែមានភាពទូលំទូលាយ។ យើងផ្តល់ជូននូវការចែកចាយឪសថលំដាប់ពិភពលោក និងសេវាកម្មឌីជីថល និងពាណិជ្ជកម្ម ដើម្បីគាំទ្រតម្រូវការថែទាំសុខភាពដែលកំពុងកើនឡើងនៅក្នុងតំបន់នេះ។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើងតាំងពីរាប់រយឆ្នាំមុន និងបានរីកចម្រើនប្រែក្លាយជាអាជីវកម្មមានតម្លៃជាង១៥ ពាន់លានដុល្លារអាមេរិក គ្របដណ្តប់ទីផ្សារចំនួន ១៣ និងមានបុគ្គលិកជាង ១៣ ០០០ ។ ក្រុមការងាររបស់យើងបានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្ដចំនួន៣៥០ ០០០ និងធ្វើការជាមួយអតិថិជនជាង ៥០០ រួមទាំងក្រុមហ៊ុនឱសថកំពូលទាំង ២០ នៅលើពិភពលោក។

X
5s