ស្វាគមន៍ភ្នាក់ងារមេថ្មី និងការផ្ដល់ជូនកាដូជាច្រើនពី អេ អឹម ខេ
ព្រះសីហនុ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ បានរៀបចំកម្មវិធីស្វាគមន៍ភ្នាក់ងារមេថ្មី ដែលមានទីតាំងនៅក្នុងផ្សារទំនើបព្រីនស៍ ហ័នយូ(Prince Mall) ខេត្តព្រះសីហនុ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៦ ១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង10:00ព្រឹក រហូតដល់ម៉ោង 9:00យប់។
នៅក្នុងកម្មវិធីនេះ អេ អឹម ខេ ក៏មានផ្ដល់ជូនកាដូជាច្រើនជូនដល់អតិថិជនទាំងអស់ ដែលបានមកចូលរួមលេងកម្សាន្ដ ហើយអតិថិជនក៏អាចការលេងហ្គេម VR ដោយឥតគិតថ្លៃផងដែរ។
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា “អេ អឹម ខេ តែងតែខិតខំប្រឹងប្រែងស្វែងរកដៃគូសហការ ក៏ដូចជាពង្រីកវិសាលភាពប្រតិបត្តិការហិរញ្ញវត្ថុឲ្យទៅដល់ក្នុងសហគមន៍ ដែលស្របទៅតាមពាក្យស្លោករបស់យើង អេ អឹម ខេ សេវាហិរញ្ញវត្ថុនៅជិតលោកអ្នកបំផុត។ នេះគឺជាភ្នាក់ងារមេថ្មីមួយទៀត ដែលយើងបានសហការបង្កើតឡើង ដើម្បីងាយស្រួលដល់ប្រជាជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានលឿន សុវត្ថិភាព និងមិនចាំបាច់មកកាន់សេខាផ្ទាល់របស់ អេ អឹម ខេ ឡើយ។”
គួរបញ្ជាក់ផងដែរថា តាមរយៈភ្នាក់ងារ អេ អឹម ខេ អតិថិជនអាចប្រើប្រាស់សេវាហិរញ្ញវត្ថុជាច្រើនដូចជា៖
• វេរ និងទទួលលុយក្នុង និងក្រៅប្រទេស
• ដាក់លុយចូលវ៉ាឡេតបាគង និង គ្រប់ធនាគារក្នុងស្រុក ដែលជាសមាជិកបាគង
• ដាក់-ដកប្រាក់គណនី និងបង់កម្ចី
• បង់ទឹក ភ្លើង និងសំរាម និងវិក្កយបត្រផ្សេងៗ
• បង់ និងដកប្រាក់សំណងធានារ៉ាប់រង
• បញ្ចូលកាតទូរស័ព្ទ
• សេវាបើកប្រាក់បៀវត្សរ៍
• សេវាហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត
ប្រសិនបើមានចម្ងល់លើសេវាភ្នាក់ងារ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ១៨០០២០០២០០ (ឥតគិតថ្លៃ)។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK MFI)
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។